ប័ណ្ណសារព័ត៌មាន
2014-11-21
និស្សិតពេទ្យប្រមាណ ៥០នាក់នៃវិទ្យាស្ថានវេជ្ជសាស្ត្រអន្តរជាតិ តវ៉ាអោយថ្នាក់ដឹកនាំសាលា ធ្វើតាមការសន្យាជាមួយពួកគេ មានដូចជា ត្រូវអោយសិស្សចុះកម្មសិក្សាតាមមន្ទីរពេទ្យនានា និងបង្កើនគុណភាពអប់រំ ជាដើម។
2014-11-21
សាលារាជធានីភ្នំពេញ ផ្តល់ដំណោះស្រាយជូនពលរដ្ឋមានដីធ្លីដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ទីក្រុងរណបជ្រោយចង្វារជាពីរជម្រើស គឺទី១ ផ្តល់ថវិកា និងទី២ តម្រូវឲ្យពលរដ្ឋត្រូវលក់ដីនោះស្មើនឹងថ្លៃដើមដែលរដ្ឋបានទិញ។ ប៉ុន្តែពលរដ្ឋអះអាងថា ដំណោះស្រាយនេះអយុត្តិធម៌ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ និងរបបទីផ្សារសេរី។
2014-11-21
ប្រជាពលរដ្ឋនៅឃុំត្រមូង ស្រុកមេមត់ សម្រេចនាំគ្នាបោះតង់មុខសាលាស្រុកតែម្តង ដោយចាប់ផ្ដើមតាំងពីរសៀលថ្ងៃទី២១ វិច្ឆិកា ដើម្បីទាមទារឲ្យក្រុមអាជ្ញាធរធ្វើការដោះស្រាយបញ្ហាចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។ ទោះបីជាយ៉ាងណា អាជ្ញាធរថាការដោះស្រាយទាល់តែមានការជជែកពិភាក្សាគ្នាឲ្យបានច្បាស់លាស់ជាមុនសិន។
2014-11-21
សមាជិកទាំងអស់នៃគ្រួសារស្មៀនឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្លាប់ក្នុងភ្លើងឆេះផ្ទះ ដោយត្រូវជនមិនស្គាល់មុខសម្លាប់រួចដុត ហើយសមត្ថកិច្ចសន្និដ្ឋានថាជារឿងគំនុំផ្ទាល់ខ្លួន។
2014-11-21
អង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រភេទអង្ករក្រអូបឈ្ងុយឆ្ងាញ់ជាងគេក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៤ នេះ។
2014-11-21
សមត្ថកិច្ចនគរបាលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កោះហៅប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ឲ្យបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលបន្ទាន់ និងព្រមានឲ្យបញ្ឈប់សកម្មភាពដឹកនាំបាតុកម្មតវ៉ាលើបញ្ហាផ្សេងៗ និងត្រូវអនុវត្តទៅតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចកាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ។
2014-11-21
ស្ថានការណ៍នយោបាយនៅកម្ពុជា ចាប់ផ្ដើមឡើងកម្ដៅសាជាថ្មី បន្ទាប់ពីរដ្ឋាភិបាលចាប់ខ្លួនអ្នកនយោបាយ សកម្មជនដីធ្លី និងព្រះសង្ឃជាង ១០នាក់និងអង្គ ដាក់គុករួចមក។ បក្សប្រឆាំង សង្គមស៊ីវិល និងតំណាងអង្គការសហប្រជាជាតិផងនោះ រិះគន់ថា រដ្ឋាភិបាល លោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ។
2014-11-21
សកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណ ២០០នាក់ ជួបជុំគ្នាធ្វើពិធីបែបព្រះពុទ្ធសាសនា ដើម្បីរំឭកវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់នៅស្ពានពេជ្រ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា។
2014-11-21
ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បានរិះគន់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាមានឆន្ទៈតិចតួចលើការប្រមូលពន្ធពីវិស័យកាស៊ីណូ ដែលកំពុងប្រតិបត្តិការរកស៊ីនៅប្រទេសកម្ពុជា។ ចំណែកខាងរាជរដ្ឋាភិបាលវិញអះអាងថា កម្ពុជា មិនមានច្បាប់ប្រមូលពន្ធលើវិស័យកាស៊ីណូនៅឡើយ។
2014-11-21
ប្រជាពលរដ្ឋ ១១នាក់ តំណាងឲ្យអ្នកភូមិថ្នល់កែង និងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាំគ្នាផ្ដិតមេដៃប្ដឹងមេឃុំ នៅថ្ងៃទី២០ ខែវិច្ឆិកា ទាក់ទងរឿងលក់ដីព្រៃសហគមន៍ទំហំជាង ១០០ហិកតារ។
2014-11-21
ក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន៧ ថ្កោលទោសការចាប់ឃុំខ្លួន លោក លី ស្រ៊ាខេង និងកញ្ញា លី សៀវម៉ិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ។
2014-11-21
ប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជិត ២០គ្រួសារ សម្រេចច្រានចោលការដោះស្រាយរបស់អាជ្ញាធរ លើជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK)។
2014-11-21
ការនាំផលិតផលកសិកម្មរបស់ពលរដ្ឋនៅក្នុងខេត្តព្រៃវែង យកទៅលក់នៅប្រទេសវៀតណាម នោះ ត្រូវក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនតាមកាណូត ឬទូក លើកឡើងថា តម្លៃស្រូវនៅក្នុងខេត្តព្រៃវែង ទំនងមិនអាចឡើងថ្លៃបានទេ ដោយសារតែពួកគាត់ត្រូវចំណាយប្រាក់ច្រើនទៅលើសមត្ថកិច្ចដែលនៅតាមច្រកព្រំដែន។
2014-11-21
តំណាងប្រជាពលរដ្ឋ ៤នាក់ ក្នុងចំណោមជាង ១៤០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយមន្ត្រីយោធាកងកាំភ្លើងធំ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លើកគ្នាទៅស្វែងរកអន្តរាគមន៍ដល់ស្នាក់ការអាដហុក (Adhoc) ខេត្ត ឲ្យជួយរកដំណោះស្រាយទំនាស់ដីធ្លី។
2014-11-21
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ជាសាធារណៈថា កិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ កក្កដា មិនមែនជាកិច្ចព្រមព្រៀងបញ្ចប់ដំណើរការរបស់តុលាការ លើរឿងក្ដីទាក់ទងព្រហ្មទណ្ឌទេ។