ប័ណ្ណសារព័ត៌មាន
2014-11-20
កម្មកររោងចក្រ ជីម លី (Ghim Li) ដែលមានទីតាំងឋិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ប្រកាសជំហរជាថ្មីថា ពួកគេនឹងធ្វើបាតុកម្មបន្តទៀតនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា។
2014-11-20
ប្រជាពលរដ្ឋនៅឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២០ ខែវិច្ឆិកា បានចោទថា មន្ត្រីប៉ូលិសដែលចុះធ្វើអត្តសញ្ញាណប័ណ្ណក្នុងឃុំនេះ បានទារលុយពីប្រជាពលរដ្ឋលើសថ្លៃដែលក្រសួងមហាផ្ទៃ កំណត់។ តែការចោទប្រកាន់នេះ ត្រូវបានមន្ត្រីប៉ូលិសបដិសេធ។
2014-11-20
យុវជនកម្ពុជា សម្ដែងសិល្បៈរបាំប្រពៃណីជាច្រើនដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងជាអត្តសញ្ញាណខ្មែរ ទៅដល់ក្រុមយុវជនមកពីតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន នៅក្នុងកម្មវិធីនាវាយុវជន។
2014-11-20
កម្មកររោងចក្រកាត់ដេរ អិនឌូចិន អាប់ភើរៀល (Indochina Apparel) ជាង ១.០០០នាក់ ផ្ទុះការតវ៉ាសុំលុយបាយធ្វើការថែមម៉ោងយប់ចំនួន ៤ពាន់រៀលក្នុង១ថ្ងៃ សុំដំឡើងលុយបាយថ្ងៃត្រង់ពី ១០ដុល្លារទៅ ២៦ដុល្លារក្នុង១ខែ និងសុំថៅកែផ្តល់កុងត្រាការងាររយៈពេលវែង ជាដើម។
2014-11-20
ការស្វះស្វែងរកសុំឲ្យនៅក្រៅឃុំរបស់មេធាវី លោក មាជ សុវណ្ណារ៉ា ជាសមាជិកគណបក្សសង្គ្រោះជាតិ នៅមិនទាន់ទទួលបានជោគជ័យតាមការគ្រោងទុកនោះទេ។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធការស្នើសុំនេះ។
2014-11-20
ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី នៅថ្ងៃទី២០ វិច្ឆិកា បានយាងសម្ពោធសាលារៀនមួយកន្លែង ដែលជាបឋមសិក្សាផង និងវិទ្យាល័យផង ឋិតនៅឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ឈ្មោះថា វិទ្យាល័យព្រះនរោត្តម សីហមុនី ដែលជាព្រះរាជអំណោយរបស់ព្រះអង្គ។
2014-11-20
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ជាភាសាអង់គ្លេសថា អ៊ឺរ៉ា (ERA) បានកោះហៅស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញសេចក្ដីព្រាងនៃប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើប និងបើកឲ្យមានការពិភាក្សាគ្នាលើប្រព័ន្ធចុះឈ្មោះថ្មីនេះ។
2014-11-20
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ភូ ម៉ាឌី (Phou Mady Investment Group) ថាគំរាមឲ្យអ្នកភូមិរុះរើលំនៅឋានចេញពីកន្លែងពួកគាត់កំពុងរស់នៅ។
2014-11-20
សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ វិច្ឆិកា បានឲ្យដឹងថា ក្រុមហ៊ុនធ្វើអាជីវកម្ម ប្រេងសាំងនៅកម្ពុជា ចំនួនប្រាំ បានបញ្ចុះថ្លៃលក់របស់ខ្លួន។
2014-11-20
មន្ត្រីផ្នែកអភិរក្សព្រៃឈើ និងធនធានធម្មជាតិនៅតំបន់ប៉ៃលិន សម្ដែងក្ដីបារម្ភចំពោះសកម្មភាពពលរដ្ឋ ប្រើអាវុធដើរបរបាញ់សត្វក្នុងព្រៃ នៅតំបន់អភិរក្សពេលយប់ដោយខុសច្បាប់។
2014-11-20
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បើកកិច្ចប្រជុំពិភាក្សាសើរើទៅលើការងារពាក់ព័ន្ធនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលបានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនវិនិយោគមួយចំនួន នាខេត្តព្រះសីហនុ។
2014-11-20
ការចាប់ខ្លួនសកម្មជនគណបក្សនយោបាយ ព្រះសង្ឃ និងសកម្មជនដីធ្លី គណបក្សជាប់ឆ្នោតទាំងពីរបានច្រានចោលមិនទទួលខុសត្រូវទៅវិញទៅមក។
2014-11-20
ក្រុមតំណាងរាស្ត្រស្ត្រីចំនួន ៦រូបនៃគណបក្សប្រឆាំង បានចុះទៅសួរសុខទុក្ខក្រុមស្ត្រីជាសកម្មជនដីធ្លីចំនួន ១០នាក់ នៅពន្ធនាគារព្រៃស (ម២) នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។
2014-11-20
អ្នកស្រុកជាង ៣០គ្រួសារ ប្រឈមនឹងការបណ្ដេញចេញពីភូមិ និងអាចមិនទទួលបានការផ្តល់សេវារដ្ឋបាលពីភូមិឃុំ។ ការគំរាមនេះ បន្ទាប់ពីពលរដ្ឋមិនព្រមធ្វើតាមបញ្ជារបស់អនុប្រធានភូមិម្នាក់ក្នុងខេត្តក្រចេះ។
2014-11-20
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ចូលខ្លួនទៅបំភ្លឺនៅរដ្ឋសភាតាមការកោះអញ្ជើញពីគណៈកម្មការទី៧នៃរដ្ឋសភា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា។ ក្នុងជំនួបនោះ លោក ថោង ខុន បញ្ជាក់ថា ក្រសួងទេសចរណ៍ មិនមានជាប់ពាក់ព័ន្ធរឿងប្រាក់ចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្តទេ។