ប័ណ្ណសារព័ត៌មាន
2014-11-29
ក្រុមហ៊ុនមួយបានយកកម្លាំងប៉ូលិស និងក្រុមសន្តិសុខរបស់ខ្លួន ចូលឈូសឆាយដីព្រៃការពាររបស់ជនជាតិដើមភាគតិចព្នងក្នុងខេត្តក្រចេះ។ ពលរដ្ឋថា ការឈូសឆាយដីព្រៃនេះ ស្មើនឹងសម្លាប់ពួកគេ ហើយពេលនេះពលរដ្ឋកំពុងស្វែងរកអន្តរាគមន៍ពីសង្គមស៊ីវិល និងស្ថាប័នរដ្ឋ។
2014-11-29
មន្ត្រីក្រសួងធម្មការ និងសាសនា អះអាងថា ក្រសួងកំពុងរង់ចាំមើលលទ្ធផលប្រជុំរបស់គណៈថេរសភាសង្ឃជាមុន មុននឹងសម្រេចឆ្លើយតបទៅកាន់អង្គការសមាគមខ្មែរកម្ពុជាក្រោម។
2014-11-29
ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ប្រមាណជាង ១០នាក់ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា បានប្រើហិង្សាវាយបំបែកការជួបជុំរបស់ក្រុមយុវជន នៃបណ្ដាញអង្គការមាតាធម្មជាតិកម្ពុជា នៅរមណីយដ្ឋានវត្តភ្នំ។
2014-11-29
មេដឹកនាំគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានរដ្ឋសភា បានអះអាងពីភាពជោគជ័យនៃជំនួបពិភាក្សារវាងមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ ក្នុងការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី និងគណបក្សប្រឆាំងមានសិទ្ធិបង្កើតស្ថានីយទូរទស្សន៍ និងវិទ្យុ ជាដើម។
2014-11-29
ជនជាតិដើមភាគតិចចារ៉ាយរស់នៅភាគកណ្ដាលប្រទេសវៀតណាម ដែលគេនិយមហៅថាក្រុមម៉ុងតាញ៉ា ពីរនាក់ ត្រូវបានអ្នកភូមិជនជាតិដើមខ្មែររស់នៅជាប់ព្រំដែនប្រទេសវៀតណាម អះអាងថា ត្រូវកងសន្តិសុខភូមិចាប់ខ្លួន ខណៈពួកគេភៀសខ្លួនចូលមកទឹកដីខ្មែរ។ ក៏ប៉ុន្តែ សមត្ថកិច្ចខេត្តរតនគិរី បដិសេធការអះអាងនេះ។
2014-11-29
ពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខកចិត្តនៅពេលអាជ្ញាធរស្រុកបដិសេធជាលើកទី២ ចំពោះសំណើសុំចូលរួមពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ដើម្បីដោះស្រាយបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។
2014-11-29
ការជួបគ្នារវាងមេដឹកនាំគណបក្សជាប់ឆ្នោតដើម្បីរកដំណោះស្រាយ នៅពេលមានស្ថានការណ៍នយោបាយតឹងតែងនោះ គឺជាវប្បធម៌ចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា។
2014-11-29
ជនពិការកម្ពុជា ទាំងមនុស្សចាស់ និងកុមារ ប្រមាណ ២០០នាក់ បានប្រារព្ធទិវាជនពិការ ៣ធ្នូ ជាមួយក្រសួងកិច្ចការនារី នៅថ្ងៃទី២៨ ខែវិច្ឆិកា។ ពួកគេបានស្នើឲ្យមានការគិតគូរដល់ជនពិការ ទាំងមុខរបរ ការងារ និងបច្ចេកវិទ្យា ដើម្បីឲ្យពួកគេអាចរស់នៅក្នុងជីវភាពសមរម្យ និងដើរទាន់ការអភិវឌ្ឍនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។
2014-11-28
ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិភាក្សាទៅលើបញ្ហាប្រឈមអំពីសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា។
2014-11-28
ប្រជានេសាទសហគមន៍ត្រើយកោះ ក្នុងខេត្តកំពត នៅថ្ងៃទី២៨ វិច្ឆិកា ចោទអ្នកនេសាទខុសច្បាប់ដែលប្រើឧបករណ៍ឆក់ស្ថិតនៅខេត្តកែប ថាបានបុកទូកពួកគាត់ដែលកំពុងនេសាទ ប៉ុនប៉ងពន្លិចទឹកឲ្យស្លាប់នៅកណ្ដាលសមុទ្រ ដើម្បីសងសឹក។
2014-11-28
អង្គការការពារធនធានធម្មជាតិ បានចេញលិខិតបដិសេធថា លោក ឈឹម សាវុធ ជាសកម្មជនព្រៃឈើ មិនមានតួនាទីទាក់ទងនឹងអង្គការមួយនេះទេ កាលពីថ្ងៃទី២៨ វិច្ឆិកា។ លិខិតដដែលបញ្ជាក់ថា បុគ្គលរូបនេះ កន្លងមកបានអះអាងតាមបណ្ដាសារព័ត៌មានពីតួនាទីរបស់លោកនៅក្នុងការងារនេះ។
2014-11-28
ក្រុមគ្រួសារសពយុវជនដែលស្លាប់ដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច នៅក្នុងការចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែង នៅឃុំច័ន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទាមទារអោយអាជ្ញាធរ ត្រូវផ្តល់យុត្តិធម៌ពិតប្រាកដដល់ពួកគេ។
2014-11-28
រដ្ឋសភាបន្តប្រជុំពេញអង្គ ពិនិត្យនិងអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិសម្រាប់គ្រប់គ្រងឆ្នាំ២០១៥។ កិច្ចប្រជុំនេះ មានសមាជិកសភាចូលរួមទាំងអស់ ១១២នាក់ ដោយតំណាងរាស្ត្រមកពីបក្សកាន់អំណាច ៦៥នាក់ និងមកពីគណបក្សប្រឆាំងមាន ៤៧នាក់។
2014-11-28
ពិព័រណ៍សៀវភៅនៅកម្ពុជា ជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយប្រចាំឆ្នាំ ដែលបានវិលត្រឡប់មកជាថ្មីម្តងទៀតហើយនៅឆ្នាំ២០១៤ នេះ។ អានខ្ញុំ អ្នកយល់ពីពិភពលោក គឺជាប្រធានបទសំខាន់សម្រាប់ពិធីតាំងពិព័រណ៍សៀវភៅកម្ពុជា ប្រចាំឆ្នាំនេះ។
2014-11-28
អាជ្ញាធរស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែវិច្ឆិកា អំពាវនាវឲ្យអ្នកភូមិជនជាតិព្នង បញ្ឈប់ការតាំងទីលំនៅ និងបង្កើតភូមិខុសច្បាប់ក្នុងតំបន់អភិរក្សភ្នំណាមលៀរ ហើយវិលត្រឡប់មកភូមិដែលពួកគាត់កំពុងរស់នៅបច្ចុប្បន្នវិញ។