ប័ណ្ណសារព័ត៌មាន
2014-11-28
មន្ត្រីសង្គមស៊ីវិលមួយចំនួននៅខេត្តព្រះសីហនុ បានស្នើដល់រដ្ឋាភិបាលឲ្យមោឃៈ ឬលុបចោលប្លង់កម្មសិទ្ធិដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ និងដីនៅជុំវិញបឹងធម្មជាតិ បឹងព្រែកទប់ ដែលដោយពួកគេចាត់ទុកថា ការចេញប័ណ្ណមានភាពមិនប្រក្រតី និងគ្មានសកម្មភាពអភិវឌ្ឍន៍។
2014-11-28
គណៈកម្មការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង កំពុងចុះស្រង់ទិន្នន័យផ្ទះសម្បែង ដីធ្លី ផលដំណាំប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ ដើម្បីផ្តល់សំណង។
2014-11-28
សមត្ថកិច្ចចម្រុះជិត ១០០នាក់ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា រារាំងអ្នកតវ៉ាដីធ្លីប្រមាណ ១០០នាក់ដែរនោះ មិនឲ្យដើរឆ្ពោះទៅកាន់មន្ទីររដ្ឋសភា ខណៈពេលដែលពួកគេស្វែងរកអន្តរាគមន៍ឲ្យមានការដោះលែង ព្រះសង្ឃនិងសកម្មជនដីធ្លីដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។
2014-11-28
គ.ជ.ប ថ្មីដែលគណបក្សនយោបាយទាំង២ ព្រមព្រៀងគ្នាបង្កើតនៅចុងខែកុម្ភៈ ឆ្នាំ២០១៥ គឺដូចទៅអ្វីដែលគណបក្សកាន់អំណាចចង់បាន ព្រោះសមាជិកស្ថាប័ននេះ ត្រូវមានសញ្ជាតិខ្មែរពីកំណើត និងត្រូវមានសញ្ជាតិតែមួយពេលកំពុងធ្វើការ។ ចំណែករឿងទី២ គឺបេក្ខជន ជ.គ.ប មិនត្រូវជាប់ញាតិពន្ធ ឬញាតិលោហិតនឹងថ្នាក់ដឹកនាំគណបក្សនយោបាយ។
2014-11-28
តុលាការខេត្តកំពង់ចាម បានសម្រេចប្រគល់រថយន្តមួយគ្រឿងទៅម្ចាស់នៅខេត្តកំពត ដើម្បីប្រើប្រាស់បណ្ដោះអាសន្នតាមការស្នើសុំពីមេធាវី។ ម្ចាស់រថយន្តយល់ថា ការសម្រេចនេះប្រសិនបើមិនមានការផ្ញើសារពីសំណាក់ប្រពន្ធនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ទេ ប្រហែលជារថយន្តរបស់ខ្លួន តុលាការមិនទាន់ប្រគល់ឱ្យឡើយ។
2014-11-27
ជនជាតិម៉ុងតាញ៉ា ដែលបានភៀសខ្លួនពីប្រទេសវៀតណាម មកកម្ពុជា ហើយដែលកំពុងលាក់ខ្លួននៅក្នុងព្រៃខេត្តរតនគិរី ឲ្យដឹងថា ពួកគេមិនហ៊ានចេញក្រៅមកជួបអាជ្ញាធរខ្មែរនោះទេ ព្រោះពួកគេខ្លាចអាជ្ញាធរខ្មែរចាប់បញ្ជូនខ្លួនទៅឲ្យអាជ្ញាធរវៀតណាម វិញ។
2014-11-27
អភិបាលរាជធានីភ្នំពេញ បដិសេធមិនអន្តរាគមន៍រឿងចាប់ខ្លួនសកម្មជនដីធ្លីទាំង ១០នាក់ទេ ដោយចាត់ទុកថា ករណីនេះជាសមត្ថកិច្ចរបស់តុលាការ។ ការឆ្លើបតបបែបនេះ បន្ទាប់ពីគណៈកម្មការទី១ នៃរដ្ឋសភា កោះហៅ លោក ប៉ា សុជាតិវង្ស មកឆ្លើយបំភ្លឺនៅរដ្ឋសភាកាលពីរសៀលថ្ងៃទី២៧ វិច្ឆិកា។
2014-11-27
ស្របពេលដែលសេវាថែទាំសុខភាពនៅប្រទេសកម្ពុជា នៅមិនទាន់មានកម្រិតខ្ពស់នៅឡើយ ធ្វើឱ្យក្រុមហ៊ុនសេវាសុខភាពជប៉ុន បណ្ដាក់ទុនសាងសង់មន្ទីរពេទ្យឯកជនលំដាប់ពិភពលោកមួយ នៅភ្នំពេញ។
2014-11-27
អាជ្ញាធរខេត្តពោធិ៍សាត់ អះអាងថា នឹងពុំមានការបណ្ដេញចេញ ឬឈូសឆាយប៉ះពាល់ផ្ទះសម្បែងគ្រួសារនាយទាហានណាម្នាក់នៅតំបន់ថ្មដា ស្រុកវាលវែង ឡើយ។
2014-11-27
អាជ្ញាធរខេត្តសៀមរាប និងអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ខេមស៍ (CAMS) បានព្យាយាមជួបសម្របសម្រួលជាមួយក្រុមបុគ្គលិកពីរបីថ្ងៃមកនេះ ដើម្បីឲ្យបញ្ឈប់ការធ្វើកូដកម្មប្រឆាំងអ្នកគ្រប់គ្រងតទៅទៀត។
2014-11-27
ក្រុមប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្រមូលផ្ដុំគ្នានៅសាលាឃុំពន្លៃ ដើម្បីឲ្យមេឃុំជួយអន្តរាគមន៍ទៅក្រុមហ៊ុនធ្វើអាជីវកម្មបណ្ដាញអគ្គិសនីឯកជនស្រុកនេះ កុំឲ្យយកតម្លៃសេវាអគ្គិសនីពីអ្នកប្រើប្រាស់តាមអំពើចិត្ត។ ការសុំអន្តរាគមន៍នេះ កើតមានបន្ទាប់ពីក្រុមហ៊ុនអគ្គិសនីយកតម្លៃសេវាផ្គត់ផ្គង់ភ្លើងពីអតិថិជនខ្ពស់ហួសហេតុ។
2014-11-27
មេដឹកនាំជាន់ខ្ពស់គណបក្សជាប់ឆ្នោតទាំងពីរ បានជួបគ្នាជាលើកដំបូងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ វិច្ឆិកា ក្រោយពីតុលាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី និងព្រះសង្ឃនោះ។
2014-11-27
រហូតមកទល់ថ្ងៃទី២៧ ខែវិច្ឆិកា ជនជាតិដើមភាគតិចរស់នៅភាគកណ្ដាលប្រទេសវៀតណាម ដែលគេហៅថា ជនជាតិម៉ុងតាញ៉ា ប្រមាណ ១៣នាក់ ដែលរត់មកសំងំលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី ប្រមាណ១ខែកន្លងទៅនេះ នៅមិនទាន់ទទួលបានជំនួយសង្គ្រោះនៅឡើយ។
2014-11-27
បុរសវ័យចំណាស់ម្នាក់នៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានស្លាប់ដោយសាររន្ទះបាញ់ កាលពីយប់ថ្ងៃទី២៦ វិច្ឆិកា។
2014-11-27
ការកាប់បំផ្លាញតំបន់ព្រៃដ៏ធំចុងក្រោយនៅខេត្តស្ទឹងត្រែង និងខេត្តរតនគីរី កំពុងតែកើតមានឡើងយ៉ាងអនាធិបតេយ្យ ដោយមិនមានអាជ្ញាធរណាយកចិត្តទុកដាក់ឡើយ។ ដោយឡែកខាងអង្គការការពារធនធានធម្មជាតិ រកឃើញគំនរឈើយ៉ាងច្រើននៅតំបន់នោះ ហើយអង្គការមួយនេះ គ្រោងនឹងបញ្ចេញរបាយការណ៍ស្ដីពីវិនាសកម្មព្រៃឈើជូនរាជរដ្ឋាភិបាលទៀតផង។