ប័ណ្ណសារព័ត៌មាន
2014-11-02
អាជ្ញាធររាជធានីភ្នំពេញ ហាមម្ចាស់រថយន្តធុនធំ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ និងរ៉ឺម៉កម៉ូតូ មិនឲ្យបើកបរចូលក្នុងរាជធានីភ្នំពេញ ក្នុងពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី៥ដល់ទី ៧ វិច្ឆិកា។ វិធានការនេះ ធ្វើឡើងដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ក្នុងក្រុងរយៈ ពេល៣ថ្ងៃនាពិធីបុណ្យអុំទូកខាងមុខនេះ។
2014-11-01
ប្រជាពលរដ្ឋនៅតំបន់បឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដែលតែងតែដើរស្វះស្វែងរកកិច្ចអន្តរាគមន៍ក្នុងទំនាស់ដីធ្លី អះអាងថា អាជ្ញាធរខេត្ត ស្រុក និងឃុំ កំពុងរៀបចំបណ្ដឹងប្រឆាំងពួកគាត់ ក្រោមហេតុផលរស់នៅលើដីទំនាស់ដោយខុសច្បាប់។
2014-11-01
ក្រុមប្រជាពលរដ្ឋមានទីលំនៅក្នុងតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ បានអះអាងថា នឹងប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយធំ និងបិទផ្លូវជាតិលេខ៤ជាបន្តទៀត បើអាជ្ញាធរខេត្តព្រះសីហនុ បន្តរុះរើផ្ទះសម្បែង និងផលដំណាំរបស់ពួកគាត់នាថ្ងៃអនាគត។
2014-11-01
ក្រុមយុវជននៃមជ្ឈមណ្ឌលកម្មវិធីអភិវឌ្ឍន៍យុវជន ហៅកាត់ជាភាសាអង់គ្លេសថា វាយឌីភី (YDP) បានរៀបចំការរៃអង្គាសថវិកាតាមរយៈកម្មវិធីតន្ត្រីសប្បុរសធម៌ពន្លឺនៃក្ដីសង្ឃឹម នៅរសៀលថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ដើម្បីជួយកុមារក្រីក្រនៅខេត្តបាត់ដំបង និងខេត្តសៀមរាប ឲ្យទទួលបានការសិក្សា។
2014-11-01
ប្រជាពលរដ្ឋសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ទាមទារឲ្យក្រុមប្រឹក្សាសង្កាត់ ដាក់វិន័យចំពោះស្មៀនឃុំដែលទាមទារប្រាក់ហួសកំណត់ពីពលរដ្ឋ មកចុះបញ្ជីកំណើត ឬសំបុត្រអត្រានុកូលដ្ឋាន។ តំណាងអ្នកភូមិចាត់ទុកការទារប្រាក់ហួសកំណត់ ពីការធ្វើសំបុត្រកំណើតថា ជាចេតនាប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីស្មៀន។
2014-11-01
ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី (Indonesia) ជួយសង្គ្រោះពលរដ្ឋខ្មែរចំនួន ២០នាក់ ដែលចាញ់បោកមេខ្យល់បោកយកទៅអោយធ្វើការខុសច្បាប់នៅលើទូកនេសាទថៃ។
2014-11-01
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានគម្រោងចុះត្រួតពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាម នៅស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី១៦ វិច្ឆិកា។
2014-11-01
សហគមន៍ជនជាតិដើមទំពួន ចំនួន ៥ភូមិ នៅឃុំយក្សឡោម ក្រុងបានលុង ខេត្តរតនគិរី សម្ដែងមតិជំទាស់ទៅនឹងគម្រោងនាំយករូបព្រះពុទ្ធបដិមាមកដាក់តាំងនៅក្នុងតំបន់រមណីយដ្ឋានបឹងយក្សឡោម ក្រោមការអភិរក្សរបស់ជនជាតិដើមភាគតិច។
2014-11-01
នៅឯខេត្តស្វាយរៀង មានរៀបចំពិធីបុណ្យអុំទូកនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤។ ការរៀបចំពិធីនេះ គឺដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រារព្ធនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ វិច្ឆិកា ខាងមុខ។
2014-11-01
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា កាលពីពេលថ្មីៗនេះ បានដាក់ភស្តុតាងបន្ថែមមួយចំនួនទៀតទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ស្នើឲ្យតុលាការនេះស៊ើបអង្កេតលើបណ្ដឹងដែលបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
2014-11-01
អង្គការ ខែរីង ហ្វរ ខេមបូឌា (Caring for Cambodia) មានជំនឿថា ការផ្តល់កម្មវិធីសិក្សាអប់រំត្រឹមត្រូវតាមកម្រិតស្តង់ដារអន្តរជាតិដល់កុមារ គឺជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់ធ្វើឲ្យជីវិតរស់នៅរបស់ពួកគេមានភាពល្អប្រសើរទៅថ្ងៃអនាគត។
2014-11-01
អាជ្ញាធរវៀតណាម នៅខេត្តក្រមួនស ឬវៀតណាម ហៅថា ខេត្តកៀងយ៉ាង (Kien Giang) បានបណ្ដេញព្រះសង្ឃខ្មែរក្រោម ពលរដ្ឋ និងយុវជន ប្រមាណ ១៣នាក់ ដែលធ្វើដំណើរពីកម្ពុជា ទៅចូលរួមក្នុងពិធីបុណ្យកឋិនទាននៅទីនោះ ឲ្យត្រឡប់មកកម្ពុជា វិញ កាលពីថ្ងៃទី២៨ ខែតុលា។