ប័ណ្ណសារព័ត៌មាន
2014-11-27
យុវជនគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើន។ យុវជនព្យាយាមផ្សារភ្ជាប់ខ្លួនឯងទៅក្នុងសង្គមតាមរយៈសកម្មភាពនានា។ សព្វថ្ងៃនេះដោយបច្ចេកវិទ្យាកាន់តែទំនើប យុវជនភាគច្រើនបានយកមធ្យោបាយព័ត៌មានវិទ្យាជាទុនក្នុងការ ឈឺឆ្អាលបញ្ហាដែលកើតមានឡើងក្នុងសហគមន៍របស់ខ្លួន។
2014-11-27
ក្រសួងវប្បធម៌ នឹងចុះទៅពិនិត្យដល់កន្លែងដែលជនជាតិវៀតណាម ធ្វើពិធីសាសនានៅលើភ្នំបូកគោ ខេត្តកំពត។ ចំណាត់ការនេះ បន្ទាប់ពីគណៈកម្មការទី៧នៃរដ្ឋសភា កោះហៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ មកឆ្លើយបំភ្លឺក្នុងមន្ទីររដ្ឋសភា ឲ្យបើកការស៊ើបអង្កេតលើករណីនេះ។ ចំណាត់ការនេះដែរ ទទួលបានការគាំទ្រពីសភា និងសង្គមស៊ីវិលមួយចំនួន។
2014-11-27
ប្រជាពលរដ្ឋខេត្តព្រះសីហនុ ព្រួយបារម្ភចំពោះសារជាតិពុល ឬជាតិគីមីនានា តាមរយៈការបង្ហូរទឹកកខ្វក់ ឬទឹកស្អុយចេញពីរោងចក្រ និងសហគ្រាសផ្សេងៗ នាខេត្តព្រះសីហនុ ចូលទៅតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតត្រឹមត្រូវ។
2014-11-27
ប្រជាពលរដ្ឋប្រមាណ ៣០នាក់ មកពីខេត្តកោះកុង ដែលរង់ចាំស្ដាប់លទ្ធផលនៃសវនាការនៅខាងក្រៅបរិវេណតុលាការកំពូល ប្រតិកម្មភ្លាមៗក្រោយពីដឹងថា សកម្មជនដីធ្លីរបស់ពួកគេបានចាញ់ក្ដីជាថ្មីទៀតនៅតុលាការជាន់ខ្ពស់នេះ។
2014-11-27
ប្រជាពលរដ្ឋរស់នៅឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ចោទអាជ្ញាធរឃុំ និងស្រុកនេះថា បានប្រព្រឹត្តអំពើពុករលួយ ក្នុងសកម្មភាពធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋតាមមូលដ្ឋាន។ ប៉ុន្តែអាជ្ញាធរ បដិសេធការចោទប្រកាន់នេះ រួចអះអាងថា ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណបានផ្ដល់សេវាយ៉ាងត្រឹមត្រូវ និងមិនយកប្រាក់លើសពីតម្លៃកំណត់ឡើយ។
2014-11-26
មន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ រិះគន់អាជ្ញាធរខេត្តនេះថា បានរំលោភយកដីពីប្រជាពលរដ្ឋទៅឲ្យក្រុមហ៊ុន អ្នកមានលុយ និងមានអំណាច ដោយមិនគិតអំពីសិទ្ធិ និងមិនទទួលស្គាល់ពលរដ្ឋរបស់ខ្លួន។
2014-11-26
"ស្ថានភាពសិទ្ធិកុមារនៅកម្ពុជា" ជាប្រធានបទក្នុងការពិភាក្សារវាងមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅថ្ងៃ២៦ ខែវិច្ឆិកា ដើម្បីជំរុញឲ្យមានការយកចិត្តទុកដាក់លើកុមារពីសំណាក់មហាជន និងក្រុមគ្រួសារ។
2014-11-26
ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល កំពុងរង់ចាំការឆ្លើយតបពីសាលារាជធានីភ្នំពេញ បន្ទាប់ពីបានដាក់សំណើសុំការប្រើប្រាស់ទីធ្លាសួនច្បារមុខវត្តបទុមវតី ដើម្បីរៀបចំពិធីអបអរសាទរខួបទី៦៦ នៃសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស ១០ ធ្នូ ក្រោមប្រធានបទ "មានតុលាការឯករាជ្យ មានការគោរពសិទ្ធិមនុស្ស"។
2014-11-26
អង្គភាពប្រឆាំងអំពើពុករលួយ មានគម្រោងបើកទូលាយឲ្យម្ចាស់ពាក្យបណ្ដឹង ចូលស្តាប់ការវែកញែកពាក្យបណ្ដឹងរបស់ខ្លួនទាក់ទងរឿងពុករលួយ។ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ស្វាគមន៍ចំពោះវិធានការថ្មីនេះ ប៉ុន្តែលើកឡើងថា វាអាចមានផលប្រយោជន៍ និងផលវិបាក។
2014-11-26
ក្រុមគ្រូបង្រៀនបឋមសិក្សាប្រមាណ ២៧២នាក់នៅខេត្តបាត់ដំបង ត្អូញត្អែរថាមិនបានបើកប្រាក់ខែបង្រៀនពីរពេល និងបង្រៀនផ្គួបថ្នាក់ជាងមួយឆ្នាំមកហើយ ដោយពុំដឹងមូលហេតុអ្វីនោះទេ។ ពួកគាត់កំពុងទន្ទឹងរង់ចាំប្រាក់ខែទាំងនោះ ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ។
2014-11-26
ក្រុមមន្ត្រីអធិការកិច្ចក្រសួងសុខាភិបាល បានបញ្ចប់ការស៊ើបអង្កេតជុំវិញបណ្ដឹងរបស់បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលប្ដឹងថ្នាក់ដឹកនាំខ្លួនកន្លងមក ប៉ុន្តែការស៊ើបអង្កេតនោះ មិនទាន់ប្រកាសលទ្ធផលបែបណានៅឡើយទេ។
2014-11-26
រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បង្ហាញពីច្បាប់សារព័ត៌មាននៅក្នុងប្រទេសនេះ ថាមានលក្ខណៈសេរី និងប្រសើរច្រើនជាងបណ្ដាប្រទេសអាស៊ានទាំងអស់។ ក៏ប៉ុន្តែ កម្ពុជា អាចនឹងមានបញ្ហាផ្នែកបច្ចេកវិទ្យា និងធនធានមនុស្សទៅលើជំនាញជាច្រើន ដែលត្រូវប្រើបច្ចេកវិទ្យាថ្មីៗ។
2014-11-26
ក្រុមសមត្ថកិច្ចខេត្តរតនគិរី បន្តស្វែងរកកន្លែងលាក់ខ្លួនជនជាតិដើមភាគតិចចារ៉ាយ ឬក្រុមម៉ុងតាញ៉ា ១៣នាក់ ខណៈមានសេចក្តីរាយការណ៍ថា ពួកគេបានភៀសខ្លួនចេញពីប្រទេសវៀតណាម ក្នុងហេតុផលនយោបាយ។
2014-11-26
ក្រុមហ៊ុនប្រេងសាំងនៅប្រទេសកម្ពុជា បានបញ្ចុះតម្លៃប្រមាណ ៣% ស្របពេលដែលប្រេងសាំងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃប្រមាណ ៣០%។ បញ្ហានេះ អ្នកវិភាគសេដ្ឋកិច្ចនិងគណបក្សប្រឆាំងបានអះអាងថា ការបញ្ចុះតម្លៃតិចតួចនេះ បណ្ដាលមកពីក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសាំងនៅកម្ពុជា រួមគ្នារកស៊ី ផ្ដាច់មុខដែលប្រាសចាកខុសពីក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារសេរី។
2014-11-26
អគ្គីភ័យបានឆាបឆេះបំផ្លាញតូបរបស់អាជីវករអស់ប្រមាណ ២៦៣តូប និងផ្ទះ ២៤ខ្នងទៀត នៅផ្សារកអណ្ដើក ស្ថិតនៅឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ វិច្ឆិកា។ ហេតុការណ៍ដែលកើតឡើងទាំងកណ្ដាលយប់នេះ គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។