ប័ណ្ណសារព័ត៌មាន
2014-11-26
ប្រជាកសិករចំនួន ៤គ្រួសារ នៅស្រុកបវេល ខេត្តបាត់ដំបង ចោទប្រកាន់មេឃុំបឹងប្រាំ ថាជាអ្នកនៅពីក្រោយខ្នង បញ្ជាឲ្យសមត្ថកិច្ចមូលដ្ឋានទៅច្រូតស្រូវរបស់អ្នកភូមិយកធ្វើជាកម្មសិទ្ធិ ដោយពុំបានឯកភាពពីម្ចាស់ស្រែនោះទេ។
2014-11-26
មនុស្សពីរនាក់របួសធ្ងន់ និងច្រើននាក់របួសស្រាល ក្នុងហេតុការណ៍ក្រឡាប់ឡានក្រុងកាពីតូល នៅបណ្ដោយផ្លូវជាតិលេខ៥ ឋិតនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា។
2014-11-26
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ថានឹងខាំអណ្ដាតសម្លាប់ខ្លួន ប្រសិនបើគម្រោងនេះមិនបញ្ឈប់។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងសន្និសីទកាសែតមួយនៅភ្នំពេញ បន្ទាប់ពីពួកគេបានដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋសភា។
2014-11-26
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហៅការព្យាយាមបន្តគម្រោងទទួលយកជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកកម្ពុជា របស់រដ្ឋាភិបាល ថាជាការព្យាយាមបំភ្លេចកង្វល់របស់ពលរដ្ឋ។
2014-11-26
មន្ត្រីរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអ្នកសម្របសម្រួលគណៈកម្មាធិការសិទ្ធិមនុស្ស ឲ្យដឹងថា ប្រទេសកម្ពុជា គឺជារដ្ឋនៃភាគីមួយដែលបានផ្ដល់សច្ចាប័នច្រើនជាងគេលើអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់។
2014-11-26
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវឲ្យជនជាតិចារ៉ាយវៀតណាម ដែលគេហៅថា ម៉ុងតាញ៉ា ចំនួន ១៣នាក់ ដែលកំពុងលាក់ខ្លួនក្នុងព្រៃនៅតាមព្រំដែនកម្ពុជា-វៀតណាម ត្រូវបង្ហាញខ្លួនដល់អាជ្ញាធរខេត្តរតនគិរី ដើម្បីជៀសផុតពីការស្លាប់ដោយសារដាច់ស្បៀងអាហារ និងជំងឺតម្កាត់។
2014-11-25
ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៨០% នៅតំបន់ជនបទ គឺពឹងអាស្រ័យលើធនធានធម្មជាតិប្រកបរបរកសិកម្ម និងអនុផលព្រៃឈើ ដែលជាប្រភពនៃមុខរបរចិញ្ចឹមជីវិត និងសន្តិសុខស្បៀងរបស់ពួកគាត់។ ក៏ប៉ុន្តែផ្ទៃដីកសិកម្មនិងព្រៃឈើកំពុងទទួលរងការបំផ្លាញដោយសារការផ្ដល់ដីវិនិយោគសម្បទានសេដកិច្ចរបស់រដ្ឋាភិបាលទៅវិញ។
2014-11-25
សាលាបឋមសិក្សាថ្មីមួយនៅស្រុកអង្គរជ័យ ខេត្តកំពត គឺបឋមសិក្សាឈើទាល ជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលថ្មីៗនេះ កំពុងខ្វះគ្រូបង្រៀន។
2014-11-25
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងថ្នាក់ដឹកនាំសហជីព សមាគម និងតំណាងយុវជន បានចុះហត្ថលេខារួមគ្នានៅថ្ងៃទី២៥ វិច្ឆិកា ក្នុងលិខិតមួយផ្ញើទៅក្រសួងយុត្តិធម៌ ឲ្យអន្តរាគមន៍ចំពោះតុលាការដែលបានចាប់ឃុំខ្លួនមនុស្ស ១៩នាក់ ពាក់ព័ន្ធការជួបជុំតវ៉ានាពេលថ្មីៗនេះ។
2014-11-25
អាជ្ញាធរស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែងនៅឃុំច័ន្ទមូល ដោយមានបាញ់កាំភ្លើងផងនោះ បណ្ដាលឱ្យពលរដ្ឋម្នាក់ស្លាប់នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា។ យ៉ាងណាក៏ដោយ សមត្ថកិច្ចថាកំពុងស្រាវជ្រាវជុំវិញរឿងហេតុដែលបានកើតឡើងនោះ។
2014-11-25
អង្គការសង្គមស៊ីវិល ក្រសួងកិច្ចការនារី និងអាជ្ញាធរខេត្តកំពង់ស្ពឺ រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយកម្មវិធី «បុរសល្អ» ដើម្បីចូលរួមកាត់បន្ថយការរើសអើង និងការប្រើអំពើហិង្សាលើស្ត្រី និងកុមារ។
2014-11-25
ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការដោយមិនកំណត់ ក្នុងសំណុំរឿងព្រះសង្ឃមួយអង្គ ដែលជាម្ចាស់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញ។
2014-11-25
តម្លៃឈ្នួលតូបនៅផ្សារនាគមាស បានឡើងថ្លៃរាល់ខែ និងរាល់ឆ្នាំពី ៥% ទៅ ២០% ដែលនាំឲ្យអ្នកជួលតូបលក់ទំនិញមួយចំនួននៅផ្សារនោះ ផ្ទុះការតវ៉ានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤។ ភ្លាមៗនោះ អាជ្ញាធរខណ្ឌទួលគោក បានចុះសម្របសម្រួល ប៉ុន្តែអ្នកគ្រប់គ្រងផ្សារអះអាងថា មិនអាចបន្ធូរបន្ថយចុះតម្លៃពី ២០% មកនៅ ៥% បានទេ។
2014-11-25
ប្រទេសចិនអះអាងថា គេមានស្នាដៃសិល្បៈអរូបិយនៅជាប់ជាមួយប្រជាជននៃទីក្រុងប៉េកាំង ជាយូរលង់មកហើយ។ ស្នាដៃសិល្បៈជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេព្យាយាមផ្សព្វផ្សាយ និងបង្ហាញក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅតាមបណ្ដាប្រទេសមួយចំនួនជាបន្តបន្ទាប់ ដូចជានៅម៉ាឡេស៊ី នៅប្រទេសឡាវ និងកម្ពុជា។
2014-11-25
ជនជាតិអឺរ៉ុប ដែលបានចូលមកប្រទេសកម្ពុជា នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៦ ក្រៅពីមកធ្វើជំនួញ និងផ្សាយសាសនា ពួកនេះក៏ត្រូវព្រះមហាក្សត្រខ្មែរពឹងពអោយជួយទប់ទល់នឹងការគំរាមកំហែងពីសំណាក់ប្រទេសសៀម ដែរ។ ប្រការនេះ បានបើកឱកាសអោយពួកអឺរ៉ុប អាចលូកដៃចូលកិច្ចការផ្ទៃក្នុងខ្មែរ ហើយហ៊ានធ្វើគត់ព្រះមហាក្សត្រខ្មែរថែមទៀតផង។