ប័ណ្ណសារព័ត៌មាន
2014-11-25
អង្គការសមាគមធ្វើការទាក់ទងនឹងការលើកស្ទួយការអាន នឹងរៀបចំពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ ២០១៤ ដើម្បីជំរុញការអានឲ្យបានកាន់តែខ្លាំង និងជាប្រទីបទទួលបានចំណេះដឹង ការអភិវឌ្ឍខ្លួន និងលើកស្ទួយសង្គមជាតិ។
2014-11-25
អាណាព្យាបាលសិស្សានុសិស្សរស់នៅតំបន់ទំនប់រលកក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជិត ៣០០នាក់ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីស្ថាប័នពាក់ព័ន្ធនៃខេត្តជាប់មាត់សមុទ្រមួយនេះ ជួយអន្តរាគមន៍បើកទ្វាររបងសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ាមិត្តភាពកម្ពុជា-ជប៉ុន ឲ្យកុមារបានចេញចូលរៀនសូត្រដូចដើមវិញ។
2014-11-25
កម្មកររោងចក្រកាត់ដេរអ៊ីនឌូចិនអាប់ភើរៀល (Indochine Apparel) ៥នាក់រងរបួស ក្នុងនោះ២នាក់ របួសធ្ងន់ ដោយសារ ក្រុមសន្តិសុខ បង្ក្រាបបាតុកម្មរបស់កម្មករដែលទាមទារសុំដំឡើងលុយបាយ នៅថ្ងៃទី ២៥ ខែវិច្ឆិកា។
2014-11-25
អ៊យស្ទ័រ (Oyster) គឺជាប្រភេទសត្វគ្រំ ឬខ្យងម្យ៉ាងរស់នៅបាតសមុទ្រ មានសណ្ឋានដូចដុំថ្មតូចៗ។ តាំងពីដូនតាមក ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកនេសាទសមុទ្រគិតថា ខ្យងសមុទ្រនេះជាដុំថ្ម ឬសត្វចង្រៃ ធ្វើឲ្យដាច់មងពេលវាជាប់មងអ្នកនេសាទម្ដងៗ។
2014-11-25
ប្រជាកសិករខ្មែរប្រមាណ ៨០ភាគរយ បានប្រឹងប្រែងភ្ជួររាស់ស្ទូងស្រូវ និងថែទាំរហូតដល់ទទួលបានផលដោយប្រើជី ថ្នាំសម្លាប់សត្វល្អិត និងសម្ភារៈកសិកម្មជាច្រើនទៀតដែលមានតម្លៃខ្ពស់នៅលើទីផ្សារ។ រៀងរាល់ឆ្នាំក្រោយពីប្រមូលផលស្រូវ ប្រជាកសិករខ្មែរតែងតែត្អូញត្អែរអំពីតម្លៃស្រូវចុះថោក។
2014-11-25
ចាប់តាំងពីពាក់កណ្ដាលខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា អាជ្ញាធរអប្សរាដែលជាស្ថាប័នអភិរក្ស និងថែរក្សាប្រាសាទបុរាណក្នុងខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងឲ្យអាជីវករជាង ៥០តូប ដែលលក់ដូរវត្ថុអនុស្សាវរីយ៍នៅមុខខ្លោងទ្វារទន្លេអុំ និងមុខប្រាសាទភ្នំបាខែង ត្រូវរុះរើតូបចេញនៅត្រឹមថ្ងៃទី១៥ ខែធ្នូ ខាងមុខ។
2014-11-25
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់កាលពីយប់ថ្ងៃទី២៤ វិច្ឆិកា ថា លោកនឹងបញ្ជូនក្រុមការងាររបស់លោកចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពរបស់ជនជាតិចារ៉ាយវៀតណាម ដែលគេហៅថា ម៉ុងតាញ៉ា ១៣នាក់ ដែលបានភៀសខ្លួនមកពីខេត្តភាគកណ្តាលប្រទេសវៀតណាម។
2014-11-24
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅតំបន់បឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ៣០០នាក់ បានជួបជាមួយ លោក ឈាង វុន អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយរឿងទំនាស់ដីធ្លី ដែលធ្វើនៅវត្តបឹងប្រាំ កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា។
2014-11-24
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានចូលបំភ្លឺអំពីរឿងថវិកាជាតិនៅសភា តាមការស្នើសុំរបស់គណៈកម្មការជំនាញទី២។ សមាជិកសភាមកពីគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង មិនមានការជំទាស់ ឬខ្វែងគំនិតគ្នាឡើយ ហើយច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៥ នឹងត្រូវរដ្ឋសភាអនុម័តនៅចុងខែវិច្ឆិកានេះ។
2014-11-24
សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ និងពិនិត្យលើសំណុំរឿងមនុស្សស្លាប់ ៦នាក់ ដែលសង្ស័យពុលស្រាស។ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ពលរដ្ឋចំនួន ៦នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានស្លាប់ជាបន្តបន្ទាប់គ្នា។ អ្នកស្លាប់ដំបូងគឺទិញស្រាសយកទៅផឹកធម្មតា អ្នកស្លាប់ក្រោយៗមក គឺស្លាប់បន្ទាប់ពីចូលរួមកំដរនៅក្នុងពិធីបុណ្យសពអ្នកដែលបានស្លាប់ដំបូងគេ។
2014-11-24
កម្មកររោងចក្រ ជីម លី ( Ghim Li) ប្រមាណ២ពាន់នាក់ ក្នុងចំណោមកម្មករចំនួន ២ពាន់ ៧រយនាក់ សម្រេចចិត្តបិទផ្លូវជាតិលេខ ៤ ដែលជាកំណាត់ផ្លូវសម្រាប់ឆ្លងកាត់ពីភ្នំពេញទៅខេត្តព្រះសីហនុ ជាថ្នូរបង្ខំឲ្យភាគីរោងចក្រ ចេញមុខដោះស្រាយ។
2014-11-24
និស្សិតពេទ្យប្រមាណ៣០នាក់ នៃវិទ្យាស្ថានវិទ្យាសាស្ត្រអន្តរជាតិ តវ៉ាជាថ្មីម្តងទៀតនៅមុខសាលា ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ វិច្ឆិកា។ ពួកគេទាំងនោះទាមទារឲ្យខាងសាលា គោរពតាមកិច្ចសន្យា ដោយឲ្យពួកគេចុះកម្មសិក្សា អនុវត្តទ្រឹស្ដីដែលពួកគេបានរៀន។
2014-11-24
ភាពចម្រូងចម្រាសរវាងអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម និងភាគីជនជាប់ចោទ ខៀវ សំផន ដែលមិនឱ្យមេធាវីលោកចូលរួមសវនាការនោះ បានបង្ខំឱ្យសាលាក្ដីនេះលុបចោលគម្រោងសវនាការសម្រាប់ឆ្នាំ ២០១៤ ទាំងស្រុង។
2014-11-24
ពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ បានបន្តស្នាក់នៅតវ៉ាមុខសាលាស្រុកឈានដល់ថ្ងៃទី៤ ហើយនៅថ្ងៃទី២៤ វិច្ឆិកា ប៉ុន្តែនៅមិនមានដំណោះស្រាយដដែល។ យ៉ាងណាក៏ដោយ សង្គមស៊ីវិលយល់ថា ការមិនព្រមដោះស្រាយនេះ គឺធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
2014-11-24
ក្រុមបុគ្គលិក និងកម្មករនៃព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប ជាង១០០នាក់បាននាំគ្នាធ្វើកូដកម្មជាថ្មីទៀត ប្រឆាំងនិងអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអេស ស៊ី អេ ខេមស៍ (SCA/CAMS) កាលពីព្រឹកថ្ងៃច័ន្ទទី២៤ ខែវិច្ឆិកា។