ប័ណ្ណសារព័ត៌មាន
2014-11-24
ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច បានធ្វើឲ្យប៉ះពាល់ដល់អ្នកកំពុងរស់នៅអាស្រ័យផល ក្នុងតំបន់នោះ ហើយវាបានធ្វើឲ្យ បាត់បង់នូវធនធានធម្មជាតិ។ទាំងនេះជា ក្ដីបារម្ភរបស់សង្គមស៊ីវិល ដែលមិនអាចឲ្យធនធានទាំងនោះ បន្តបាត់បង់ទៀត ហើយទាមទារឲ្យមានការតស៊ូមតិថ្នាក់ជាតិ ឲ្យមានការកែទម្រង់ អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ។
2014-11-24
ប្រជាពលរដ្ឋកម្ពុជា មួយចំនួនតែងតែធ្វើចំណាកស្រុក ដើម្បីចេញទៅរកការងារធ្វើនៅឆ្ងាយពីតំបន់ដែលខ្លួនរស់នៅ ដូចជាចេញពីតាមខេត្តនានាទៅរកការងារនៅទីក្រុងភ្នំពេញ ហើយខ្លះទៀតគឺចេញទៅរកការងារនៅក្រៅប្រទេសផង។ រីឯពលរដ្ឋដែលរស់នៅជាប់ព្រំដែនភាគខាងលិច ដូចជាពលរដ្ឋនៅខេត្តបាត់ដំបង ឬបន្ទាយមានជ័យ ជាដើម។
2014-11-24
បុរសពីរនាក់នៅខេត្តកំពត រងរបួសធ្ងន់ដាច់ដៃដាច់ជើង ដោយសាររទេះភ្លើងកិន នៅយប់ថ្ងៃទី២៣ វិច្ឆិកា ត្រង់ចំណុចភូមិថ្មី ក្បែរភូមិពួកគាត់រស់នៅ។
2014-11-24
ស្ត្រីជាសកម្មជនការពារដីធ្លីចំនួន ១០នាក់ កំពុងជាប់ឃុំនៅមណ្ឌលកែប្រែទី១ ឬព្រៃស បន្ទាប់ពីត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់អោយពួកគេជាប់ទោស ១ឆ្នាំម្នាក់ និងពិន័យជាប្រាក់ចំនួន ២លានរៀល។ ពួកគេមានទោសដោយសារបិទផ្លូវខាងមុខសាលារាជធានីភ្នំពេញ នៅពេលទៅតវ៉ារឿងទឹកលិចភូមិ។
2014-11-24
ប្រជាពលរដ្ឋជិត ១០០នាក់ ក្នុងចំណោមពលរដ្ឋជាង ២០០គ្រួសារ បាននាំគ្នា តវ៉ានៅព្រឹកថ្ងៃទី ២៤ វិច្ឆិកា នៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីស្នើដល់អភិបាលខេត្ត ជួយរក្សាការពារដីរបស់ខ្លួន បន្ទាប់ពីមានបុរសម្នាក់បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដណ្ដើមយកដីរបស់ពួកគាត់។
2014-11-24
អគ្គីភ័យបានឆាបឆេះផ្សារចាស់នៅព្រឹកថ្ងៃទី២៤ វិច្ឆិកា បណ្ដាលឲ្យខូចខាតតូបប្រមាណជិត៥០ភាគរយ ក្នុងចំណោមតូបសរុបជាង៩រយតូប។ ពលរដ្ឋជាអាជីវករផ្សារម្នាក់ៗតក់ស្លុត ចំពោះហេតុការណ៍នេះ ដោយខាតបង់ទ្រព្យសម្បត្តិជាច្រើន និងបានរិះគន់សមត្ថកិច្ចចំពោះការយឺតយ៉ាវក្នុងការបញ្ជូនរថយន្តមកពន្លត់អគ្គីភ័យមិនទាន់ពេលវេលា។
2014-11-23
អង្គជំនុំជម្រះសាលាដំបូង សាលាក្ដីខ្មែរក្រហម គ្រោងបើកសវនាការបន្តទៀត លើសំណុំរឿងលេខ ០០២ វគ្គ ២ នៅព្រឹកថ្ងៃចន្ទ ទី ២៤ វិច្ឆិកា។ សវនាការបន្តនេះ គឺបន្ទាប់ពីផ្អាកអស់មួយសប្ដាហ៍ ដោយសារភាគីជនជាប់ចោទ ខៀវ សំផន បង្គាប់មិនឱ្យមេធាវីលោកចូលរួមសវនាការ។
2014-11-23
ជនជាតិដើមភាគតិចចារ៉ាយពីរក្រុមរស់នៅប្រទេសវៀតណាម រត់មកសំងំលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម និងស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយក្នុងប្រទេសកម្ពុជា។ ជនភៀសខ្លួនទាំងនោះអះអាងថាពួកគេរងការកៀបសង្កត់បិទសេរីភាពផ្នែកជំនឿសាសនាពីរដ្ឋាភិបាលវៀតណាម។
2014-11-23
មនុស្សប្រមាណ៣រយនាក់ និងព្រះសង្ឃប្រហែល ១០ អង្គបានជួបជុំគ្នា នៅមុខពន្ធនាគារព្រៃស ទាមទារនិងជំរុញឲ្យរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធដទៃទៀត ដោះលែងសកម្មជនការពារដីធ្លី ព្រះសង្ឃ និងសកម្មជនគណបក្សនយោបាយ។
2014-11-23
សេចក្ដីថ្លែងការណ៍រួមគ្នារវាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ នាថ្ងៃទី២៣វិច្ឆិកា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជាពិសេសតុលាការ លុបចោលនូវបទចោទប្រកាន់នានា លើសកម្មជនការពារដីធ្លី និងការពារសិទ្ធិមនុស្ស គឺព្រះសង្ឃ លួន សុវ៉ាត។ ប៉ុន្តែការស្នើសុំនេះ មិនទាន់មានការឆ្លើយតបពី រាជរដ្ឋាភិបាលកម្ពុជានៅឡើយទេ។
2014-11-23
តុលាការខេត្តកំពតបានព្រមានប្រជាសហគមន៍ត្រើយកោះក្នុងក្រុងកំពត ខេត្តកំពត កុំឲ្យឃាត់ខ្លួនអ្នកនេសាទខុសច្បាប់ដូចលើកមុនៗទៀត។ ក៏ប៉ុន្តែប្រជាសហគមន៍បានជំទាស់នឹងការតវ៉ានេះ ដោយអះអាងថា បើពួកគាត់មិនចេញឃាត់បទល្មើសនេសាទដោយខ្លួនឯងទេ ល្មើសនេសាទខុសច្បាប់នឹងនៅតែកើតមាន។
2014-11-23
អាជ្ញាធរមិនទាន់ដោះលែង ស្ត្រីវ័យ៤០ឆ្នាំម្នាក់ ដែលត្រូវចាប់ខ្លួន ដោយសារតែចេញមុខការពារផ្ទះសម្បែង និងផលដំណាំរបស់ខ្លួន នៅអំឡុងពេលកម្លាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ ចុះរុះរើផ្ទះ និងខ្ទមរបស់ប្រជាពលរដ្ឋចំនួន១១ខ្នង នៅចំណុចអូរដើមគរ និងផ្លូវកណ្ដាល នៃភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង កាលពីថ្ងៃទី២២ ខែវិច្ឆិកា នៅឡើយ។
2014-11-23
សមត្ថកិច្ចនគរបាលកំពុងតែស៊ើបអង្កេត រកឃាតកដែលបានបាញ់សម្លាប់ឧកញ៉ាម្នាក់ ជាម្ចាស់ហាងពេជ្រមួយនៅរាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចអះអាងថា ជាអ្នកមានស្ដុកស្ដម្ភ និងជាម្ចាស់សហគ្រាសរកស៊ីគ្រឿងសំណង់គ្រប់ប្រភេទ។
2014-11-23
ប្រជាពលរដ្ឋរស់នៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បាននាំគ្នាតវ៉ា ដុតកង់ឡាន ប្រឆាំងអាជីវកម្ម បូមខ្សាច់ក្នុងទន្លេ ធ្វើឲ្យបាក់ដីប៉ះពាល់ផ្ទះសម្បែង ដំណាំ និងជីវភាពរស់នៅ។ ការបូមខ្សាច់នេះ ត្រូវអ្នកជំនាញបរិស្ថាន អះអាងថាបានធ្វើឲ្យចលនាទឹកហូរ នៃធម្មជាតិផ្លាស់ប្ដូរ ប៉ុន្តែត្រូវកំណត់ចម្ងាយបូមខ្សាច់ច្បាស់លាស់។
2014-11-23
ជនសង្ស័យដែលសម្លាប់ស្មៀនឃុំអស់មួយគ្រួសារ និងដុតផ្ទះនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវសមត្ថកិច្ចខេត្តប៉ៃលិនចាប់ឃុំខ្លួន នៅរសៀលថ្ងៃទី២២វិច្ឆិកា។