ប័ណ្ណសារព័ត៌មាន
2014-12-24
ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ៥០នាក់ លើកគ្នាទៅតវ៉ាមុខសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២៤ ធ្នូ ដើម្បីស្នើឲ្យប្រធានសាលាឧទ្ធរណ៍ លើកសំណុំរឿងស្ត្រីជាប់ឃុំ ១១នាក់ និងព្រះសង្ឃ ១អង្គ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស មកកាត់ក្ដីឡើងវិញ។
2014-12-24
ក្រុមជនដៃដល់ថៃ ដែលតែងបាញ់សម្លាប់ពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ រហូតមកទល់ពេលនេះ នៅតែរួចខ្លួនឋិតក្រៅសំណាញ់ច្បាប់នៅឡើយ។ បើទោះជារដ្ឋាភិបាលទីក្រុងភ្នំពេញ ទាមទារឲ្យរដ្ឋាភិបាលទីក្រុងបាងកក ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីបញ្ចប់អំពើឃោរឃៅនេះយ៉ាងណាក៏ដោយ ក៏ឧក្រិដ្ឋកម្មនេះនៅតែកើតឡើងជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។
2014-12-24
ប្រជាពលរដ្ឋជាង ២០០គ្រួសារ រស់នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គ្រោងតវ៉ាដោយដាក់ញត្តិចូលសាលាខេត្ត និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីសុំអន្តរាគមន៍ដោះស្រាយរឿងដីធ្លី។
2014-12-24
ខេត្តក្រចេះ ដែលពោរពេញដោយបញ្ហាទំនាស់ដីធ្លី ប៉ុន្តែក្នុងឆ្នាំ២០១៤ នេះ ការិយាល័យតំណាងរាស្ត្រខេត្ត ទទួលបានពាក្យបណ្ដឹងចំនួនបីប៉ុណ្ណោះពីពលរដ្ឋមានបញ្ហាដីធ្លី។ តើមូលហេតុបណ្ដាលមកពីអ្វី? សង្គមស៊ីវិលដែលអង្កេតរឿងនេះយល់ថា បណ្ដាលមកពីការិយាល័យតំណាងរាស្ត្រមិនបានផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹងពីការងាររបស់ខ្លួន។
2014-12-23
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ថាមានជាប់ពាក់ព័ន្ធលើការប្រើប្រាស់ប្រព័ន្ធតុលាការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីគាបសង្កត់អ្នកតវ៉ាប្រឆាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសកម្មជនដីធ្លីជាដើម។
2014-12-23
ក្រុមប្រជាពលរដ្ឋដែលឆ្លងមេរោគអេដស៍ជាច្រើនគ្រួសារ នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង សម្ដែងក្ដីបារម្ភចំពោះកូនចៅរបស់ខ្លួន ខ្លាចពិបាករកគូស្រករនៅថ្ងៃអនាគត។ ការព្រួយបារម្ភនេះ កើតមានបន្ទាប់ពីពួកគាត់ធ្វើតេស្ដឈាមនៅមណ្ឌលសុខភាពរកា រកឃើញថាមានផ្ទុកមេរោគអេដស៍។
2014-12-23
ប្រធានាធិបតីវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ។
2014-12-23
ប្រជាពលរដ្ឋឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ភ្ញាក់ផ្អើលដោយឃើញទាហានវៀតណាម និងខ្មែរសរុបប្រមាណ ៤០នាក់ បោះតង់ស្នាក់នៅចំណុចទំនប់តាំងហោង នៃភូមិខ្វិត កាលពីថ្ងៃទី២២ ខែធ្នូ។
2014-12-23
ក្លឹបក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ ក្រុងសៀមរាប កំពុងចាក់ភ្លេងបង្កសំឡេងខ្លាំង ដើម្បីមុខរបររកស៊ីជារៀងរាល់យប់។ ការចាក់សំឡេងឮខ្លាំង ដោយប្រើធុងបាសធំៗ ដើម្បីបម្រើការស៊ីផឹក និងរាំកម្សាន្តនេះ កំពុងធ្វើឲ្យប៉ះពាល់ និងរំខានដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្ត កូនសិស្ស ព្រមទាំងប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជុំវិញ។
2014-12-23
ក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិ ចង់ឲ្យបែងចែកឲ្យដាច់ស្រឡះរវាងសាលាឃុំ និងការិយាល័យបក្ស ដើម្បីជៀសវាងកុំឲ្យពលរដ្ឋយល់ច្រឡំ។ ការលើកឡើងនេះ ដោយសារសាលាឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម គឺឋិតនៅចំណុះឲ្យមន្ទីរបក្សប្រជាជនកម្ពុជា តែម្តង។
2014-12-23
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អះអាងថា នឹងខិតខំដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃ និងស្វែងរកទីតាំងនានាដើម្បីផ្តល់ដីសង្គមកិច្ចជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលខ្វះដីសង់លំនៅឋានពិតប្រាកដ។ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង សាទរចំពោះកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយដីធ្លីជូនពលរដ្ឋរបស់មន្ត្រីដឹកនាំខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។
2014-12-23
ទំនាស់ដីរ៉ាំរ៉ៃរវាងអ្នកភូមិម្នាក់ និងអ្នកភូមិមួយចំនួនទៀត ដែលដណ្ដើមដីសម្រាប់ធ្វើផ្លូវលំចូលភូមិមានទទឹង ៥ម៉ែត្រ និងបណ្ដោយប្រហែល ៦០ម៉ែត្រ នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានឡើងដល់តុលាការហើយ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានមិនមានលទ្ធភាពដោះស្រាយ។
2014-12-23
ក្រុមអ្នកតំណាងរាស្ត្រ និងជាសមាជិកគណៈកម្មការទី១ នៃរដ្ឋសភា ព្រមទាំងអាជ្ញាធរខណ្ឌឫស្សីកែវ ទទួលយកសំណើដោះស្រាយជម្លោះដីធ្លីរបស់អ្នកភូមិព្រែកលៀប ឬហៅថា ព្រែកខ្វិត សង្កាត់ព្រែកលៀប ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អេង កាំង ដែលអូសបន្លាយប្រមាណ ៣ឆ្នាំមកហើយ។
2014-12-23
ព្រះសង្ឃប្រមាណ ១០០អង្គ សកម្មជនដីធ្លី រួមទាំងអង្គការសង្គមស៊ីវិល ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី២៣ ធ្នូ បានដើរប្រទក្សិណជុំវិញអគារសាលាដំបូងរាជធានីភ្នំពេញ ជាមួយនឹងសម្រែកថ្កោលទោសនីតិវិធីរបស់ប្រព័ន្ធតុលាការ។
2014-12-23
ក្រុមមេធាវីអន្តរជាតិដែលបានដាក់ពាក្យបណ្ដឹងប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំដែងក្តីសង្ឃឹមថា ការគាំទ្រឲ្យស៊ើបអង្កេតក្រុមអ្នកមានអំណាចរដ្ឋាភិបាល លោក ហ៊ុន សែន អាចជំរុញឲ្យតុលាការបើកការស៊ើបអង្កេតជាបឋមលើបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។