ប័ណ្ណសារព័ត៌មាន
2014-02-28
អំពើនិទ្ទណ្ឌភាពមិនអាចខាត់ជម្រះដោយគ្មានការដាក់ទោសទណ្ឌពីតុលាការបានទេ ក្នុងប្រទេសដែលគោរពប្រព័ន្ធតុលាការឯករាជ្យ ទោះអ្នកប្រព្រឹត្តិជាប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមេបញ្ជាការយោធាក៏ដោយ។ ជាក់ស្តែង ក្នុងពេលថ្មីៗនេះ តុលាការនៃប្រទេសអ៊ុយក្រែន (Ukraine) បានចេញដីកាតាមចាប់ប្រធានាធិបតីរបស់ខ្លួន ដែលរងការចោទប្រកាន់ពីបទសម្លាប់ក្រុមបាតុករជាច្រើន កាលពីខែពាក់កណ្ដាលខែមករា ឆ្នាំ២០១៤។
2014-02-28
មន្ត្រីពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម បានអនុញ្ញាតឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ មាន លោក កឹម សុខា ជាអនុប្រធានគណបក្ស និងលោក សុន ឆ័យ ប្រធានក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ចូលជួបសួរសុខទុក្ខ លោក វន់ ពៅ និងអ្នកជាប់ឃុំដទៃទៀតចំនួន ២០នាក់ នៅព្រឹកថ្ងៃសុក្រ ទី២៨ កុម្ភៈ។
2014-02-28
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ កុម្ភៈ បានចេញគេហទំព័រថ្មីមួយ ដើម្បីតាមដានអំពីការរំលោភសិទ្ធិមនុស្ស ចំពោះការធ្វើអាជីវកម្មរបស់បណ្ដារោងចក្រកាត់ដេរនៅប្រទេសកម្ពុជា។ គោលបំណងរបស់គេហទំព័រនេះ គឺបង្ហាញទៅសាធារណជននូវបញ្ហាកូដកម្ម បាតុកម្ម ការដួលសន្លប់ និងការរើសអើងសហជីព។
2014-02-28
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្ដេជ្ញាជំរុញការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឲ្យបានឆាប់ចប់ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងពលរដ្ឋប្រទេសទាំងពីរកាន់តែប្រសើរនាថ្ងៃអនាគត។
2014-02-28
មេដឹកនាំសហព័ន្ធសហជីព និងសមាគមចំនួន ១៨ស្ថាប័ន ជូនដំណឹងទៅមន្ត្រីសាលារាជធានី និងសមាគមរោងចក្រស្ដីពីគម្រោងរៀបចំវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យ ថ្ងៃទី៨ ខែមីនា មានមនុស្សចូលរួមរាប់ម៉ឺននាក់។
2014-02-28
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិវៀតណាម ម្នាក់ដាក់ពន្ធនាគារ ១ឆ្នាំ ខណៈ ៥នាក់ផ្សេងទៀតក្នុងចំណោមនោះ ត្រូវដោះលែង និងព្យួរទោសពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
2014-02-28
សប្បុរសជនខ្មែរនៅប្រទេសបារាំង សហការជាមួយគណបក្សសង្គ្រោះជាតិ និងព្រះសង្ឃ ចែកអំណោយជាអង្ករ និងថវិកាដល់ពលរដ្ឋរងគ្រោះដោយការបណ្ដេញចេញពីលំនៅឋាន និងអ្នករងគ្រោះនៅពេលកងកម្លាំងរដ្ឋាភិបាល បង្ក្រាបការតវ៉ារបស់កម្មករ កាលពីដើមខែមករា ឆ្នាំ២០១៤។
2014-02-28
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សី H5N1 ពីរករណីថ្មីទៀត នៅខេត្តកំពង់ចាម។ ការរកឃើញការឆ្លងថ្មីពីរករណីនេះ គឺជាករណីទី៥ ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងដើមឆ្នាំ២០១៤។
2014-02-28
សាកសពពលករខ្មែរ ៧នាក់ ដែលស្លាប់ក្នុងហេតុការណ៍បាក់អគារត្រូវបានមន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក បញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៧ កុម្ភៈ។ ភ្លាមៗនោះ ក្រុមគ្រួសារបាននាំសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត រៀងៗខ្លួន។ ចំណែកកម្មករខ្មែររបួសចំនួន ១៤នាក់ទៀត កំពុងដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅប្រទេសថៃ។
2014-02-28
តំណាងសហគមន៍ទឹកឃ្មុំជិត ១០០នាក់ មកពីបណ្ដាខេត្តនានា និងសហព័ន្ធសហគ្រាសប្រមូល និងអភិរក្សឃ្មុំព្រៃកម្ពុជា ជួបជុំគ្នាបើកមហាសន្និបាតប្រចាំឆ្នាំនៅទីក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ។ មហាសន្និបាតនេះបានពិភាក្សាពិស្ដារពីដំណើរការអភិរក្សឃ្មុំព្រៃ បច្ចេកទេសប្រមូលទឹកឃ្មុំប្រកបដោយនិរន្តរភាព និងចរាចរអាជីវកម្មទឹកឃ្មុំនៅលើផ្សារ ព្រមទាំងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួន។
2014-02-27
អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានប្រសាសន៍ថា លោកទ្រាំលែងបាននឹង លោក ហ៊ុន សែន ទៀតហើយ។ នៅក្នុងបទនិពន្ធរបស់លោកមួយ ដែលចុះផ្សាយលើទំព័រទស្សនៈពិភពលោក កាលពីថ្ងៃទី២៦ កុម្ភៈ នេះ លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ប្រើសម្ដីធ្ងន់ៗចោទ លោក ហ៊ុន សែន ថាជាមេដឹកនាំផ្តាច់ការ មេដឹកនាំពុករលួយស្ទើរផុតលេខ។
2014-02-27
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានផ្សព្វផ្សាយរបាយការណ៍ស្ដីពីសិទ្ធិមនុស្សពិភពលោក សម្រាប់ឆ្នាំ២០១៣។ ក្នុងរបាយការណ៍សម្រាប់កម្ពុជា បានរិះគន់ភាពមិនប្រក្រតីនៃការបោះឆ្នោត ការជ្រៀតជ្រែកនយោបាយក្នុងប្រព័ន្ធយុត្តិធម៌ ការគាបសង្កត់សិទ្ធិផ្នែកប្រមូលផ្តុំ និងការរំលោភបំពានលើអ្នកជាប់ឃុំឃាំង ជាដើម។
2014-02-27
ប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ អះអាងថា ដីស្រែ និងចម្ការទំហំជាង ៦០ហិកតារ ស្ថិតនៅភូមិអន្សក្ដាម ឃុំស្នាអន្សា ជាដីធ្លាប់កាន់កាប់តាំងពីឆ្នាំ១៩៨៣ របស់ប្រជាពលរដ្ឋចំនួន ២១គ្រួសារ ត្រូវបានអាជ្ញាធររឹបអូសទៅធ្វើជាដីព្រៃសហគមន៍។ ការដកហូតនេះ បានធ្វើឲ្យប្រជាពលរដ្ឋទាំង ២១គ្រួសារ ប្រតិកម្ម និងទាមទារមន្ត្រីជំនាញចុះវាស់វែងចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។
2014-02-27
សាលាដំបូងរាជធានីភ្នំពេញ ទាមទារអោយប្រធានសហព័ន្ធយុវជនខ្មែរ អ្នកស្នេហាជាតិ លោក នាង សុឃុន ដាក់ឯកសារភស្តុតាងទាក់ទិននឹងសំណុំរឿងដែលយុវជនរូបនោះប្ដឹង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាធ្វើអោយបាត់កោះត្រល់ និងតំបន់ដែនសមុទ្រមួយចំនួនទៀត ទៅអោយវៀតណាម ដោយខុសច្បាប់។
2014-02-27
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សនេះនឹងដឹកនាំធ្វើបាតុកម្មបន្តទៀតនៅពេលខាងមុខ ដែលមានអ្នកចូលរួមប្រមាណ ២លាននាក់ ដើម្បីផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការ។ ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ការប្រកាសរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ នេះ ជារឿងញុះញង់ ហើយថា សំណុំរឿង លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់តុលាការនៅឡើយចំពោះការដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មលើកមុននោះ។