ប័ណ្ណសារព័ត៌មាន
2014-02-27
ការអភិវឌ្ឍប្រព័ន្ធប្រឡាយមេរំដោះទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ កំពុងបង្កផលប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ក្រុមអ្នកភូមិទាំងនោះបញ្ជាក់ថា មានគ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកកកាយដីស្រែរបស់ពួកគាត់ជាបន្តបន្ទាប់ ប៉ុន្តែពួកគាត់ពុំទទួលបានសំណងនៃផលប៉ះពាល់នោះឡើយរហូតមកទល់ពេលនេះ។
2014-02-27
ប្រទេសកម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅខេត្តព្រះសីហនុ នាដើមខែមីនា ឆ្នាំ២០១៤ ដើម្បីប្រមូលថវិកាមនុស្សធម៌ជូនដល់កុមារកំព្រា និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា។
2014-02-27
ប្រជាពលរដ្ឋខេត្តកណ្ដាល ចោទថា ជនជាតិវៀតណាម បន្តចូលនេសាទក្នុងទន្លេបាសាក់ នៅខេត្តកណ្ដាល ក្រោមការជួយជ្រោមជ្រែងពីអ្នកមានអំណាចនៅក្នុងមូលដ្ឋាន ដែលមានសាច់ញាតិជនជាតិវៀតណាម។
2014-02-27
អាជ្ញាធរប៉ូលិសខណ្ឌឫស្សីកែវ បានចាប់ខ្លួនសកម្មជនសហជីពចំនួន ២នាក់ ដើម្បីសាកសួរក្នុងពេលចែកលិខិតជូនដំណឹងដល់កម្មករ អំពីការផ្អាកធ្វើការលើសម៉ោង និងបានដោះលែងមកវិញ ក្រោយពីឃាត់ខ្លួនប្រមាណ ១ម៉ោង។
2014-02-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់បញ្ហាអាទិភាពមួយនៅក្នុងអាណត្តិទី៥នេះ គឺកម្មវិធីកាត់បន្ថយគម្លាតទីផ្សារការងាររវាងយុវជន និងការចង់បានរបស់វិស័យឯកជន។ ស្ថាប័នទាំងអស់ ត្រូវតែធ្វើកម្មវិធីកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីចូលរួមនៅក្នុងទីផ្សារប្រកបដោយភាពប្រកួតប្រជែងនៅក្នុងតំបន់និងពិភពលោក។
2014-02-27
កម្មករកាត់ដេរសម្លៀកបំពាក់នៅរោងចក្រ គ្រីស្តាល់ ម៉ាទីន (Crystal Martin) ជាង ១០០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារសន្លប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ។ ព័ត៌មានជុំវិញមូលហេតុនៃការសន្លប់នេះ នៅមានភាពខុសគ្នារវាងកម្មករ និងខាងរោងចក្រ។
2014-02-27
លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានកាន់អំណាចដឹកនាំប្រទេសជាង ៣០ឆ្នាំមកហើយ។ អ្នកវិភាគនយោបាយយល់ថា ការរក្សាអំណាចបានយូរនេះ ដោយសារតែមានការជួយជ្រោមជ្រែងលើផ្នែកយុទ្ធសាស្ត្រ និងផ្នែកសេដ្ឋកិច្ចពីប្រទេសចិន និងវៀតណាម។
2014-02-27
ពលករខ្មែរ ៧នាក់ស្លាប់ និង១៤នាក់របួសនៅប្រទេសថៃ ដោយសារសំណង់អគារមួយបាក់សង្កត់លើក្នុងពេលពួកគេកំពុងបំពេញការងារ។ នៅថ្ងៃទី២៧ កុម្ភៈ មន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក បានអមដំណើរក្រុមគ្រួសារជនរងគ្រោះ ដើម្បីទទួលសពពលករទាំងនោះមកកម្ពុជាវិញ ខណៈពលករខ្មែរដែលរងរបួសនៅព្យាបាលនៅមន្ទីរពេទ្យថៃ បន្តទៅទៀត។
2014-02-26
ប្រធានមូលនិធិសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក លោក ទូច វិបុល បានដឹកនាំគណៈប្រតិភូមួយក្រុម មកជួបមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកម្ពុជា អ្នកស្រី Margaret Hsaing និងបានជួបក្រុមសមាជិកព្រឹទ្ធសភា និងក្រុមសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។
2014-02-26
ពលរដ្ឋនៅស្រុកបាភ្នំ ខេត្តព្រៃវែង ស្វែងរកអន្តរាគមន៍ឲ្យជួយរំដោះកូនស្រីចេញពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីដឹងតាមរយៈការឆ្លើយឆ្លងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ថា កូនស្រីរបស់ខ្លួនត្រូវគេឃុំទុកក្នុងជំរំមួយកន្លែង ក្បែរព្រលានយន្តហោះកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
2014-02-26
ប្រជាពលរដ្ឋដែលរស់នៅតំបន់អភិរក្សជីវចម្រុះនៅស្រុកស្នួល ខេត្តក្រចេះ ជាច្រើនរយគ្រួសារ ត្រូវរងការបណ្ដេញចេញពីរោងស្នាក់នៅរបស់ខ្លួន បន្ទាប់ពីមានកម្លាំងចម្រុះចុះទៅប្រាប់ឱ្យពួកគាត់រើឥវ៉ាន់ចេញជាបន្ទាន់ នៅថ្ងៃទី២៦ កុម្ភៈ។
2014-02-26
រដ្ឋាភិបាលប្រកាសបញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងការធ្វើអាជីវកម្មទាំងស្រុងនៅទូទាំងប្រទេសលើផលិតផល ហ្ស៊ីហ្សា (Shisha) និងបារីអេឡិចត្រូនិក ដែលភាសាអង់គ្លេសហៅថា E-Cigarette។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាត់ទុកផលិតផលហ្ស៊ីហ្សា នេះ ថាមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរជាងបារី។
2014-02-26
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង យល់ព្រមសាងសង់អគារថ្មី២ កម្ពស់ ៥ជាន់ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកក្រុង ដែលឋិតនៅក្រោយអគារចាស់ ដើម្បីអោយបុគ្គលិកពេទ្យដែលនឹងត្រូវប្ដូរចេញពីអគារចាស់បានធ្វើការដូចដើម។
2014-02-26
ជនចំណាកស្រុកចម្រុះមកពីបណ្ដាខេត្តផ្សេងៗ ដែលនាំគ្នារស់នៅក្នុងតំបន់ជាប់ប្រឡាយទឹកស្អុយ ស្ថិតក្នុងខណ្ឌចំនួន២ គឺចម្ការមន និងទួលគោក រាជធានីភ្នំពេញ ត្អូញពីក្លិនស្អុយនៃទឹកលូ និងសំរាមកកក្នុងទឹកប្រឡាយនោះ។
2014-02-26
ប្រជាពលរដ្ឋម្នាក់ត្រូវចាប់ខ្លួន ក្នុងការតវ៉ាដោយបិទកំណាត់ផ្លូវលេខ៧៦ ប្រមាណ ៣០នាទី នៅចំណុចផ្សារកា៩ ព្រំប្រទល់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ នៅរសៀលថ្ងៃទី២៦ កុម្ភៈ។