ប័ណ្ណសារព័ត៌មាន
2014-02-26
ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ បានទៅធ្វើពិធីសំណេះសំណាលជាមួយសកម្មជន និងប្រជាពលរដ្ឋចូលរួមជាច្រើនពាន់នាក់ នៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខែត្រកណ្ដាល ពុំមានការរារាំងពីអាជ្ញាធរមូលដ្ឋានដូចកាលពីមុនទៀតទេ។
2014-02-26
អ្នកច្បាប់និងមេដឹកនាំបក្សប្រឆាំង បានសាទរការប្រកាសដកបម្រាមប្រមូលផ្តុំដែលមានមនុស្សលើសពី ១០នាក់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែបានរិះគន់ចំពោះគម្រោងបែងចែកទីលានប្រជាធិបតេយ្យជាពីរ និងអនុញ្ញាតឲ្យមានបាតុកម្មពីរផ្សេងគ្នាក្នុងពេលតែមួយ។
2014-02-26
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានប្រកាសអះអាងម្តងទៀតថា រដ្ឋាភិបាលគ្មានគម្រោងបិទបណ្ដាញសង្គមអ៊ីនធឺណិត ដែលកំពុងប្រើប្រាស់ពេញនិយមនៅកម្ពុជា ទេ។ ប៉ុន្តែ ក្រសួងព័ត៌មាន បានរិះគន់ចំពោះមនុស្សមួយចំនួន ដែលបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនេះ ដូចជា ហ្វេសប៊ុក (Facebook) ថ្វិតធឺ (Twitter) គូហ្គ័លផ្លាស់ (Google+) ថាបានបង្កើតព័ត៌មានមិនពិត ប្រើពាក្យអសុរោះ និងញុះញង់ឲ្យមានអំពើហិង្សាក្នុងសង្គម។
2014-02-26
សកម្មភាពកាប់ឈើប្រណីត និងឈើប្រភេទលេខមួយ លេខពីរ ធ្វើអាជីវកម្មខុសច្បាប់នៅតំបន់ព្រំដែនខេត្តស្ទឹងត្រែង ជាប់នឹងប្រទេសឡាវ កំពុងបន្តកើតមានកាន់តែច្រើន។សកម្មភាពកាប់ឈើក្នុងព្រៃនេះ មួយផ្នែកត្រូវគេដឹកជញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញឡាវ និងមួយផ្នែកទៀត ត្រូវគេដឹកចូលស្តុកទុកនៅការដ្ឋានក្រុមហ៊ុនសម្បទាននៅតំបន់នោះ ដើម្បីនាំចេញទៅទីផ្សារ។
2014-02-26
ចៅក្រមនៃសាលាដំបូងខេត្តពោធិ៍សាត់ កំពុងតែពន្លឿននីតិវិធីស៊ើបសួររបស់ខ្លួនទៅលើស្ត្រីម្នាក់ឈ្មោះ ស៊ិន សៀន ក្រោមបទចោទកាប់រានឈូសឆាយដីព្រៃហ៊ុមព័ទ្ធធ្វើជាកម្មសិទ្ធិ។
2014-02-26
ប្រធានប្រតិបត្តិនៃសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា បានឲ្យដឹងថ្ងៃទី២៦ ខែកុម្ភៈ ថា លោក វន់ ពៅ ត្រូវបានក្រុមប្រឹក្សាភិបាលទីក្រុងហ្គេន (Ghent) ប្រទេសប៊ែលហ្ស៊ិក (Belgium) បានជ្រើសរើសផ្ដល់ពានរង្វាន់កិត្តិយសជូនលោកក្នុងចំណោមមនុស្ស ៦នាក់នៅឆ្នាំ២០១៤។
2014-02-26
អាជ្ញាធរស្រុកកូនមុំ ខេត្តរតនគិរី បានណែនាំឲ្យប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារ ចាកចេញចម្ងាយជាង ៥០០ម៉ែត្រ ជុំវិញកន្លែងដុតបំផ្លាញគ្រាប់បែកមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម។
2014-02-26
នៅមុនសម័យអង្គរ គឺពីពាក់កណ្ដាលសតវត្សទី៦ រហូតដល់ដើមសតវត្សទី៩ ប្រទេសកម្ពុជា មានការផ្លាស់ប្ដូរសំខាន់ៗមួយចំនួន ដែលគួរអោយកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រខ្មែរ។ ឈ្មោះប្រទេសក៏ត្រូវបានប្ដូរពីនគរភ្នំ មកកម្ពុជា ក្នុងសម័យនោះ។ នាដំណាក់កាលនោះដែរ កម្ពុជា បានឆ្លងកាត់ការបង្រួបបង្រួមផង និងការបែកបាក់ផង។
2014-02-26
អតីតអ្នកទោសនយោបាយដែលរងការធ្វើទារុណកម្មធ្ងន់ធ្ងរនៅគុកងងឹតក្នុងប្រទេសវៀតណាម បានរៀបរាប់អំពីអនុស្សាវរីយដ៏ជូរចត់ និងតក់ស្លុតចំពោះហេតុការណ៍ដែលពួកគេឆ្លងកាត់។
2014-02-26
ក្រុមអ្នកភូមិប្រមាណ ៩០០នាក់ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប បាននាំគ្នាផ្ដិតមេដៃទាមទារឱ្យក្រុមហ៊ុនអគ្គិសនី នៅតំបន់ពួកគាត់រស់នៅ ធ្វើការបញ្ចុះតម្លៃភ្លើងឱ្យនៅត្រឹមកម្រិតទាប ដើម្បីឱ្យសមស្របតាមប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
2014-02-26
ក្រុមថតខ្សែភាពយន្តចិនដីគោកចំនួន ១០០នាក់ ក្នុងនោះមានទាំងតារាចិនមួយចំនួនផង បានចាប់ផ្ដើមថតខ្សែភាពយន្តមួយនៅកម្ពុជា ក្រោមចំណងជើងថា «ស្នេហាជាសេចក្ដីក្លាហាន» ។
2014-02-26
តំណាងសហគមន៍ និងប្រជាពលរដ្ឋរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាច្រើនគ្រួសារ ព្រួយបារម្ភខ្លាចបាត់បង់ផ្ទះសម្បែង និងដីធ្លី ដោយសារគម្រោងអភិវឌ្ឍន៍ប្រឡាយមេចេញពីស្ទឹងច្រាំង។ ពួកគាត់អះអាងថា ប្រសិនបើគម្រោងនេះត្រូវបានគេអនុវត្តក្នុងពេលឆាប់ៗនោះ នឹងមានប្រជាពលរដ្ឋរាប់រយគ្រួសារ ទទួលរងនូវផលប៉ះពាល់។ ប្រជាពលរដ្ឋបានទាមទារឲ្យមានមន្ត្រីជំនាញ ឬអាជ្ញាធរចេញមុខដោះស្រាយឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋ។
2014-02-25
ប្រជាពលរដ្ឋ ៥សហគមន៍នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានរងនូវការបង្ខំឲ្យចេញពីផ្ទះ កាលពីឆ្នាំ២០១២ កន្លងទៅ ក្រោមការពង្រីកផ្ទៃដីសុវត្ថិភាពរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រោយពីមានការតវ៉ារបស់ប្រជាពលរដ្ឋជាច្រើនលើកមក ធនាគារពិភពលោក (World Bank) បញ្ជូនអ្នកច្បាប់ឲ្យចុះសម្របសម្រួលជាមួយសហគមន៍នោះ ដើម្បីបញ្ចៀសការដាក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងបញ្ជីខ្មៅ។
2014-02-25
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រម ដោយមិនកំណត់ពេល លើសំណុំរឿងដីកាសុំរក្សាការពារមុនអង្គសេចក្ដី។ ការសម្រេចលើកពេលប្រកាសសាលក្រមក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងសង្កាត់ចំនួន៣ ជាមួយក្រុមហ៊ុន អាយ.ស៊ី.អូ.ស៊ី (I.C.O.C) របស់ លោក ពង់ ឃាវសែ នេះ ត្រូវបានចៅក្រមអះអាងថា មូលហេតុសំណុំរឿងនេះមានភាពស្មុគស្មាញ។
2014-02-25
ចំនួនកម្មករដែលចូលរួមធ្វើពហិការមិនធ្វើការថែមម៉ោងនៅថ្ងៃទី២ មានការកើនឡើងទ្វេដង បើប្រៀបនឹងថ្ងៃទី១ បើទោះជាមានសកម្មភាពចាក់សោទ្វារ ដាក់ប៉ូលិសពង្រាយក្នុងរោងចក្រ ឬមានការផ្សព្វផ្សាយមិនឲ្យកម្មករចូលរួមក៏ដោយ។ ទោះជាយ៉ាងណា ពុំទាន់មានអំពើហិង្សាណាមួយកើតឡើងដោយសារការរារាំង ឬការគំរាមកំហែងនោះឡើយ។