ប័ណ្ណសារព័ត៌មាន
2014-02-02
គណបក្សសង្គ្រោះជាតិ ចេញលិខិតបដិសេធចំពោះការផ្សាយព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួន ដែលបានសរសេរថា លោក សម រង្ស៊ី បានដាក់ពាក្យប្ដឹងរដ្ឋាភិបាលកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) រួចហើយ កាលពីថ្ងៃទី៣១ ខែមករា។
2014-02-02
បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនអភិរក្សបរិស្ថាន ស្ថិតនៅក្នុងទឹកដីស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងតែទទួលរងនូវការកាប់បំផ្លាញធ្ងន់ធ្ងរ។
2014-02-01
សៀវភៅសិក្សាអប់រំគោលរបស់រដ្ឋ ដែលមានសរសេរនៅលើក្របដាក់ថា "ហាមលក់" និង "កម្មសិទ្ធិរបស់រដ្ឋ" ត្រូវបានឈ្មួញដាក់លក់ដោយសេរីនៅតាមទីផ្សារ និងបណ្ណាគារមួយចំនួន។
2014-02-01
អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី បានផ្សព្វផ្សាយនូវរបាយការណ៍ជំហានដំបូងរបស់ខ្លួននៅដើមឆ្នាំ២០១៤ នេះ ស្ដីពីស្ថានភាពអំពើហិង្សាក្នុងគ្រួសារនៅទីជនបទនៃប្រទេសកម្ពុជា។
2014-02-01
ការស្រាវជ្រាវថ្មីមួយបានអោយដឹងថា របបខ្មែរក្រហមអាចជាមូលហេតុចម្បងមួយដែលបង្កអោយមានជំងឺទឹកនោមផ្អែមកើនឡើងនៅប្រទេសកម្ពុជា។
2014-02-01
អង្គការចំនួន១៥ ដែលធ្វើការពាក់ព័ន្ធនឹងសាសនាមកពីគ្រប់ទិសទីក្នុងពិភពលោក បានប្រមូលផ្ដុំគ្នានៅថ្ងៃនេះនៅរាជធានីភ្នំពេញ ដើម្បីចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយការកសាងសន្តិភាព ក្នុងចំណោមអ្នកកាន់សាសនាគ្រប់ប្រភេទ។
2014-02-01
តំណាងសមាគម បណ្ដាញយុវជន និងកម្មករប្រមាណ ១០០នាក់ រួមនឹងព្រះសង្ឃ ៣០អង្គ ជួបប្រជុំគ្នានៅលើចិញ្ចើមថ្នល់កំណាត់ផ្លូវវ៉េងស្រេង នៅល្ងាចថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ធ្វើពិធីអុជទៀនឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ឋដល់អ្នកដែលស្លាប់នៅក្នុងការបង្ក្រាបដោយហិង្សារបស់សមត្ថកិច្ច ទៅលើការតវ៉ារបស់ក្រុមកម្មករ និងបួងសួងសុំអោយមានការដោះលែងមនុស្សចំនួន ២៣នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារខេត្តកំពង់ចាម។
2014-02-01
ការចាប់សត្វព្រៃមកធ្វើជាចំណី និងការធ្វើអាជីវកម្មជួញដូរលើសត្វព្រៃនៅក្នុងប្រទេសកម្ពុជា នៅតែមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ជាក់ស្ដែងគេសង្កេតឃើញមានសត្វព្រៃជាច្រើនប្រភេទ ត្រូវបានគេចាប់ និងបាញ់សម្លាប់យកសាច់លក់ដូរនៅតាមដងផ្លូវ និងនៅតាមភោជនីយដ្ឋាន ដោយលួចលាក់ជាច្រើនកន្លែង។ បញ្ហានេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។
2014-02-01
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបង្កើតសមាគម លោក ម៉េណា គីអេ (Maina Kiai) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤។
2014-02-01
រដ្ឋាភិបាលខ្មែរបានដាក់បញ្ញត្តិយ៉ាងតឹងរ៉ឹងជាច្រើនឆ្នាំមកហើយ ដោយមិនអនុញ្ញាតឱ្យបន្តនាំចូលរថយន្តចង្កូតស្ដាំខុសច្បាប់ពីប្រទេសថៃ ដើម្បីលក់ឱ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់ទៀតទេ។ ក៏ប៉ុន្តែ នៅពេលបញ្ញត្តិរបស់រដ្ឋាភិបាលហាក់ដូចជាស្ងប់ស្ងាត់មួយរយៈមក គឺនៅច្រកព្រំដែនខ្លះនៃខេត្តឧត្តរមានជ័យ បែរជាកម្រើកឡើងវិញនូវការនាំចូលរថយន្តចង្កូតស្ដាំស៊េរីថ្មីៗ មកលក់ដូរដដែល។
2014-02-01
បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ គ្រោងធ្វើដំណើរទៅសួរសុខទុក្ខពលរដ្ឋ ២៣នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខ។ ការព្យាយាមទៅសួរសុខទុក្ខនេះ បន្ទាប់សហជីពកម្មករ និងអ្នកការពារសិទ្ធិមនុស្សនៃអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារបដិសេធសំណើសុំចូលជួបអ្នកទាំង ២៣នាក់នោះ។
2014-02-01
អ្នកវិភាគបញ្ហាសង្គមបានមើលឃើញថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានប្រជាពលរដ្ឋពេញវ័យត្រូវធ្វើការងារកាន់តែច្រើនឡើងៗ ក៏ប៉ុន្តែបែរទៅទំហំដីស្រែចម្ការរបស់ប្រជាពលរដ្ឋវិញ គឺមានតិចតួច ហើយទីផ្សារការងារនៅក្នុងប្រទេសក៏មិនសូវសម្បូរ។
2014-02-01
កម្ពុជា នឹងមានជើងយន្តហោះដោយផ្ទាល់ពីប្រទេសជប៉ុន ក្នុងរយៈពេល ៦ខែខាងមុខទៀតនេះ ដែលជាការចាប់ផ្ដើមលើកដំបូងពុំធ្លាប់មាន សម្រាប់អ្នកដំណើរដែលចង់មកទស្សនកិច្ច ឬធ្វើដំណើរកម្សាន្ត ព្រមទាំងធ្វើជំនួញនៅកម្ពុជា។
2014-02-01
សមាជិកសភាសហភាពអឺរ៉ុប មួយរូប បានបញ្ចប់ការស៊ើបអង្កេតលើជម្លោះដីធ្លី និងការរំលោភសិទ្ធិមនុស្ស រវាងក្រុមហ៊ុនអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចដាំអំពៅ នៅថ្ងៃទី៣១ មករា។ សមាជិកសភារូបនោះនឹងរៀបចំរបាយការណ៍ដាក់ជូនទៅឧត្ដមស្នងការខាងពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប ដើម្បីត្រួតពិនិត្យឡើងវិញចំពោះការបញ្ជាទិញស្ករស ក្រោមគោលនយោបាយអនុគ្រោះពន្ធគយ សម្រាប់ករណីប្រទេសកម្ពុជា។
2014-02-01
អាហារូបករណ៍វិទ្យាល័យអន្តរជាតិ ដែលជាផ្នែកមួយនៃជំនួយរបស់កាកបាទក្រហមអន្តរជាតិ បានចាប់ផ្ដើមផ្តល់ឱកាសឲ្យសិស្សានុសិស្ស ថ្នាក់វិទ្យាល័យក្នុងប្រទេសកម្ពុជា ដាក់ពាក្យប្រឡង ដើម្បីបានទៅសិក្សានៅបរទេស។