ប័ណ្ណសារព័ត៌មាន
2014-02-25
រដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលី នៅមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីបញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹងសំណើរបស់អូស្ត្រាលី ស្នើឲ្យកម្ពុជា ជួយទទួលយកជនភៀសខ្លួនមួយចំនួន ដែលមានបំណងសុំសិទ្ធិជ្រកកោននៅអូស្ត្រាលីនៅឡើយទេ។
2014-02-25
គ្រួសារ និងសាច់ញាតិយុទ្ធជនពលីមួយចំនួននៅស្រុកកំចាយមារ ខេត្តព្រៃវែង ត្អូញត្អែរថា ប្រាក់ខែរបស់យុទ្ធជនពលីដែលស្លាប់ក្នុងសមរភូមិតិចតួច គឺប្រាក់ខែនោះមិនគ្រប់សម្រាប់ថ្លៃម៉ូតូឌុបទៅបើកប្រាក់មួយខែផង។
2014-02-25
ប៉ូលិសការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការនគរបាលខេត្តសៀមរាប បានចាប់ខ្លួនបុរសជនជាតិកាណាដា (Canada) ម្នាក់ ពីបទប្រព្រឹត្តអំពើអនាចារលើកុមារខ្មែរ។
2014-02-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យដកបម្រាមធ្វើបាតុកម្ម។ បទបញ្ជានេះ ធ្វើឡើងក្នុងពេលដែលលោកចុះទៅសម្ពោធរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម នៅខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែកុម្ភៈ និងបន្ទាប់ពីកម្ពុជា ត្រូវបានប្រទេសមហាអំណាចដែលកាន់លទ្ធិប្រជាធិបតេយ្យ រិះគន់នឹងបម្រាមមិនឲ្យប្រជាពលរដ្ឋជួបជុំតវ៉ានៅទីសាធារណៈនោះ។
2014-02-25
បុគ្គលិកពេទ្យរដ្ឋនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឬហៅថាមន្ទីរពេទ្យសម្ភពក្រុង ប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នាលើកបដាតវ៉ានៅមុខកន្លែងធ្វើការ ដើម្បីប្រឆាំងថ្នាក់ដឹកនាំរបស់ខ្លួន ដែលបានបង្ខំឲ្យរុះរើកន្លែងធ្វើការទៅកាន់ទីតាំងផ្សេងតូចចង្អៀតជាងមុន។
2014-02-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ កុម្ភៈ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រឋាមពលអគ្គិសនីដើរដោយធ្យូងថ្ម លើកដំបូង នៅខេត្តព្រះសីហនុ។
2014-02-25
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនបានជួបគ្នានៅថ្ងៃទី២៧ ខែកុម្ភៈ តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិនោះទេ គឺគណបក្សទាំងពីរនឹងជួបគ្នានៅដើមខែមីនា ខាងមុខនេះវិញ។
2014-02-25
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ មកទទួលយកដីកាកោះ មុននឹងចូលឆ្លើយបំភ្លឺនៅចុងខែកុម្ភៈនេះ ពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកាត់កោះត្រល់ និងប្រជុំកោះដទៃទៀតរបស់កម្ពុជា ឲ្យទៅប្រទេសវៀតណាម ដោយខុសច្បាប់។
2014-02-25
ពលរដ្ឋមកពីសហគមន៍មានបញ្ហាដីធ្លី ព្រះសង្ឃ សមាជិកសមាគមអ្នកប្រជាធិបតេយ្យ និងមន្ត្រីអង្គការសមាគមមួយចំនួន សរុបប្រមាណ ១០០នាក់ ហែក្បួនជុំវិញតុលាការកំពូល នៅថ្ងៃទី២៥ កុម្ភៈ និងបានដាក់ញត្តិស្នើសុំស្ថាប័ននេះ អោយឆាប់បើកសវនាការសំណុំរឿងសកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២១នាក់ ដែលស្នើសុំនៅក្រៅឃុំ។
2014-02-25
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសជូនដំណឹងទៅគណបក្សនយោបាយនៅប្រទេសកម្ពុជា ឲ្យចុះបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខណ្ឌ ខេត្តក្រុង រាជធានី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ក៏ប៉ុន្តែការបោះឆ្នោតនោះមិនទាន់មកដល់ផង មានការរំខានរារាំងគំរាមសមាជិកគណបក្សសង្គ្រោះជាតិនៅឯមូលដ្ឋានខេត្តរតនគិរី។
2014-02-25
អង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិនិងអន្តរជាតិ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បដិសេធកុំទទួលយកសំណើរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានស្នើឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនដែលមានបំណងសុំសិទ្ធិជ្រកកោននៅប្រទេសអូស្រ្តាលី។
2014-02-25
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានព្រមានថានឹងដាក់ពិន័យចំពោះមន្ត្រីក្រោមឱវាទណាដែលទារលុយពីប្រជាពលរដ្ឋ នៅពេលដែលចុះធ្វើអត្តសញ្ញាណប័ណ្ណតាមមូលដ្ឋាននានា។ ជាមួយនឹងការព្រមាននេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រសិនបើដឹងថា មានមន្ត្រីនគរបាលណាយកប្រាក់ពីការធ្វើអត្តសញ្ញាណប័ណ្ណ គឺសូមឱ្យរាយការណ៍ជាបន្ទាន់។
2014-02-25
អ្នកទោសនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្ដឹងថា មានការបង្ខំពីសំណាក់ឆ្មាំយាមគុក បង្ខំឲ្យអ្នកទោសជួលទូរស័ព្ទ ដើម្បីនិយាយទាក់ទងជាមួយគ្រួសារសាច់ញាតិ។ សម្រាប់អ្នកទោសណាមិនជួល ឬមិនមានលទ្ធភាពជួល ក៏ត្រូវទទួលរងការគាបសង្កត់តាមរូបភាពផ្សេងៗគ្នា។
2014-02-25
អ្នកភូមិឡពាង ចំនួន ៥នាក់ នឹងចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈដែលភាគីពាក់ព័ន្ធក្នុងរឿងនេះត្រៀមនឹងបង្កើតគណៈកម្មការស៊ើបអង្កេតរកការពិត។
2014-02-25
ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្ដែងការងឿងឆ្ងល់ជាខ្លាំង នៅពេលឃើញនៅក្នុងបឹងរបស់ពួកគាត់មានត្រីងាប់អណ្ដែតពេញផ្ទៃបឹង ដោយមិនដឹងមូលហេតុ។ ប៉ុន្តែ ពួកគាត់សង្ស័យថា អាចមានការប្រើប្រាស់ថ្នាំបំពុលត្រីនៅក្នុងបឹង ពីព្រោះបឹងនោះមិនដែលឃើញមានបញ្ហាអ៊ីចឹងទេ ហើយលោកក៏មានការព្រួយបារម្ភថា ប្រសិនបើត្រីនោះងាប់ក្នុងបឹងមានចំនួនច្រើនបែបនេះ នឹងអាចធ្វើឱ្យត្រីបាត់បង់មិនខាន។