ប័ណ្ណសារព័ត៌មាន
2014-02-24
នៅក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ ជាពេលវេលាមួយដែលធ្វើឲ្យគណបក្សនយោបាយទាំងពីរ បញ្ចប់នូវភាពជាប់គាំងបាន ពីព្រោះថា គណបក្សទាំងពីរមិនអាចបន្តបែរខ្នងដាក់គ្នាបានទៀតទេ។ គណបក្សទាំងពីរស្ថិតនៅក្នុងភាពទាល់ច្រករៀងៗខ្លួន ពិសេសទៅទៀតនោះ គណបក្សប្រជាជនកម្ពុជា មិនអាចដឹកនាំសភា និងរដ្ឋាភិបាលបានដោយឯកបក្សបានទៀតទេ។ រីឯគណបក្សសង្គ្រោះជាតិ វិញ ក៏ស្ថិតនៅក្នុងភាពលំបាកក្នុងការដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មទៀតដែរ។
2014-02-24
អាជ្ញាធរប៉ូលិសខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៤ បានបញ្ជូនសំណុំរឿងរបស់ជនសង្ស័យពីបទរំលោភលើសពស្ត្រីវ័យ ១៧ឆ្នាំម្នាក់ នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទៅតុលាការខេត្ត។ អាជ្ញាធរប៉ូលិសបញ្ជាក់ថា ការបញ្ជូនជនសង្ស័យគឺដើម្បីឲ្យតុលាការពិនិត្យ និងវិនិច្ឆ័យពីលក្ខណៈសម្បត្តិរបស់ជនសង្ស័យ ថាជាមនុស្សវិកលចរិត ឬយ៉ាងណា?
2014-02-24
គណបក្សសិទ្ធិមនុស្ស និងគណបក្សជាតិនិយម ចេញសេចក្ដីថ្លែងការណ៍មិនចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី២ នាខែឧសភា ឆ្នាំ២០១៤ ទេ ប៉ុន្តែបានស្នើដល់អង្គបោះឆ្នោតរបស់ខ្លួន ឬសមាជិកគណបក្សដែលមានសិទ្ធិបោះឆ្នោតរបស់ខ្លួន បោះឆ្នោតជូនបេក្ខជនមកពីគណបក្សសង្គ្រោះជាតិ។
2014-02-24
មន្ត្រីសាលារាជធានីភ្នំពេញ បានប្រកាសថា នៅដើមខែមីនា ឆ្នាំ២០១៤ នឹងពង្រីកសេវាដឹកជញ្ជូនរថយន្តក្រុង ក្នុងរាជធានីឲ្យបានច្រើនខ្សែថែមទៀត នៅក្រោយបញ្ចប់ការដាក់ឲ្យដំណើរការរថយន្តក្រុងសាកល្បងជាមួយអង្គការ ចៃកា ជប៉ុន (JICA)។
2014-02-24
សាលារាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធនៅតាមខណ្ឌនីមួយៗ ក្នុងភូមិសាស្ត្រារាជធានី ឲ្យត្រៀមផាកពិន័យទៅលើរថយន្តដឹកទំនិញធំៗ ដែលបន្តបើកបរចេញចូលក្នុងភូមិសាស្ត្ររាជធានីនៅពេលថ្ងៃ។ ប្រជាពលរដ្ឋបានអះអាងថា ឃើញមានរថយន្តដឹកទំនិញធំៗខ្លះ បានបន្តបើកចេញចូលក្រុង នៅពេលថ្ងៃ និងគ្មានសមត្ថកិច្ចទប់ស្កាត់ទេ។
2014-02-24
នៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ នេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ ញូញៀន ឌីវើលុបមែន គ្រុប (Union Development Group) នៅខេត្តកោះកុង ជិត ១០០គ្រួសារ។
2014-02-24
ប្រជាពលរដ្ឋចុងចោទក្នុងទំនាស់ដីធ្លីនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រតិកម្មមិនទទួលយកតាមសេចក្ដីជូនដំណឹង ឬហៅថា ស.ជ.ណ. របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានសម្រេចឲ្យដើមចោទជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ក្នុងរឿងក្ដីនេះ។
2014-02-24
នៅថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ មានកម្មករមិនតិចជាង ១០ម៉ឺននាក់ទេ នៅតាមរោងចក្រជាង ២០០រោងចក្រ ចាប់ផ្ដើមយុទ្ធនាការមិនធ្វើការថែមម៉ោងតាមការអំពាវនាវរបស់សម្ព័ន្ធសហជីពចំនួន ១៨។
2014-02-23
ក្រុមគ្រួសាររបស់អ្នកកាសែតមាគ៌ាកម្ពុជា លោក សួន ចាន់ ដែលត្រូវបានគេព្រួតគ្នាវាយសម្លាប់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ កំពុងតែរស់នៅដោយភាពភ័យខ្លាច និងជួបបញ្ហាខ្វះខាតជីវភាពធ្ងន់ធ្ងរ។
2014-02-23
យុវជនក្នុងក្រុមការងារសន្តិភាព ៣ក្រុម មានមនុស្សចំនួន ៥០នាក់ក្នុងមួយក្រុម បានជួបជុំគ្នាផ្សព្វផ្សាយអំពីសន្តិភាពនៅទីលានសាធារណៈ រាជធានីភ្នំពេញ ៣កន្លែង នៅល្ងាចថ្ងៃទី២៣ កុម្ភៈ។
2014-02-23
បុគ្គលិកផ្នែកចុងភៅ និងផ្នែកលាងចានជាង ២០នាក់ នៅសណ្ឋាគារឋានសួគ៌បូកគោ ក្នុងខេត្តកំពត ត្រូវគេបញ្ឈប់ពីការងារ។ ការបញ្ឈប់នេះ ត្រូវបានពួកគេចាត់ទុកថា ធ្វើឡើងពុំបានអនុវត្តតាមច្បាប់ការងារ និងផ្ទុយពីលក្ខខណ្ឌដែលមានចែងក្នុងក្រុមហ៊ុន។
2014-02-23
នៅខេត្តឧត្តរមានជ័យ មានមេភូមិម្នាក់បានប្រើច្បាប់ដែលបង្កើតឡើងខ្លួនឯង ដោយគាត់ចាត់ទុកប្រជាពលរដ្ឋណាចាកចេញពីផ្ទះទៅព្យាបាលជំងឺ ឬក៏ដើររកស៊ីចិញ្ចឹមជីវិត ដោយមិនបានជម្រាបដល់គាត់ គឺជាអ្នកបានប្រមាថនិងមើលងាយចំពោះអាជ្ញាធរ។
2014-02-23
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ប្រមាណ ៣០នាក់ គ្រោងចុះសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយសារទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ញូញៀន ឌីវើលុបមែន គ្រុប (Union Development Group) នៅខេត្តកោះកុង នៅថ្ងៃច័ន្ទ ទី២៤ កុម្ភៈ។
2014-02-23
គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅម្ដុំគល់ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម នៅថ្ងៃទី២៣ កុម្ភៈ បណ្ដាលឱ្យក្មេងអាយុប្រហែលមួយខួបម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងមានអ្នករងរបួសធ្ងន់ប្រមាណជា ៦នាក់ ក្នុងនោះស្រី ៣នាក់ និងប្រុស ៣នាក់។
2014-02-23
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអះអាងថា មាននារីខ្មែរប្រមាណ ១០នាក់ បន្ថែមទៀត កំពុងរងគ្រោះចាញ់បោកមេខ្យល់នាំទៅរៀបការ ឬធ្វើការនៅប្រទេសចិន។