ប័ណ្ណសារព័ត៌មាន
2014-02-23
គណបក្សជាប់ឆ្នោតទាំងពីរកំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ជាថ្ងៃចរចាដើម្បីបង្កើតគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត។
2014-02-23
ប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់ចាត់វិធានការលើបណ្ដឹងរបស់ខ្លួន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ។
2014-02-23
ក្រុមគ្រួសារកម្មករដែលបានត្រូវគេបាញ់សម្លាប់ និងរងរបួសក្នុងការបង្ក្រាបបាតុកម្មរបស់កម្មករនៅភ្នំពេញ កាលពីថ្ងៃទី២ និងទី៣ ខែមករា បានទទួលអំណោយពីព្រះសង្ឃនិងសប្បុរសជនខ្មែរនៅក្រុងហ្វីឡាដែលព្យា (Philadelphia) សហរដ្ឋអាមេរិក។
2014-02-22
យុវជនស្ម័គ្រចិត្តនៃគណបក្សសង្គ្រោះជាតិ កញ្ញា ធី សុវណ្ណថា ជាសកម្មជននយោបាយវ័យក្មេងដ៏កម្រមួយរូបនៅក្នុងសង្គមកម្ពុជា។
2014-02-22
គណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ នេះបានជួបជុំអ្នកគាំទ្ររបស់ខ្លួនប្រមាណ ៤០០នាក់ នៅទីស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
2014-02-22
អ្នកម៉ៅការសំណង់ប្រព័ន្ធទំនប់បង្ហូរទឹកមួយកន្លែងនៅក្នុងខេត្តបាត់ដំបង ខកខានពុំបានបើកប្រាក់ឈ្នួលជាច្រើនខែទៅឲ្យកម្មករជាច្រើននាក់។ ភាពយឺតយ៉ាវនេះ បានធ្វើឲ្យក្រុមកម្មករទាំងនោះត្អូញត្អែរ ហើយអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ ដើម្បីឲ្យមេការសំណង់នោះបើកលុយឲ្យពួកគាត់ឲ្យបានគ្រប់ចំនួន។
2014-02-22
តុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនក្រឡាបញ្ជីម្នាក់ជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តនេះ ពីបទប្រព្រឹត្តអំពើពុករលួយស៊ីសំណូកប្រាក់ប្រមាណ ២ពាន់ដុល្លារអាមេរិក គឺបន្ទាប់ពីបានសាកសួរជាច្រើនម៉ោងកាលពីល្ងាចថ្ងៃសុក្រ ទី២១ កុម្ភៈ។
2014-02-22
មេដឹកនាំកម្មករដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានកោះប្រជុំសមាជិករបស់ខ្លួន និងចេញសេចក្តីអំពាវនាវជាបន្តបន្ទាប់ ដើម្បីពង្រឹងគោលជំហរកម្មករមិនឲ្យចូលរួមធ្វើបាតុកម្ម ឬកូដកម្ម ដែលជាមធ្យោបាយទាមទារដំឡើងប្រាក់ឈ្នួលរបស់សហជីពដទៃទៀតនោះ។
2014-02-22
ស្ថានកុងស៊ុលនៃប្រទេសកាណាដា (Canada) ប្រចាំទីក្រុងបាងកក (Bangkok) នៅតែបន្តកិច្ចសហការជាមួយប៉ូលិសការិយាល័យអន្តោប្រវេសន៍ ខេត្តសៀមរាប ដើម្បីតាមរកអ្នកកាសែតកាណាដា ម្នាក់ដែលកំពុងបាត់ខ្លួនក្នុងខេត្តនេះនៅឡើយ។ បុរសជនជាតិកាណាដា ម្នាក់អាយុជិត ៦០ឆ្នាំ បានបាត់ខ្លួនរយៈពេលជាង ១សប្ដាហ៍ទៅហើយ ដោយមិនដឹងពីមូលហេតុច្បាស់លាស់។
2014-02-22
ប្រមុខការទូតអូស្ត្រាលី ស្នើឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជា ពន្យល់ពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) បានថ្លែងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការផ្តល់សេរីភាពឲ្យបានពេញលេញជូនម្ចាស់ឆ្នោត មានសារសំខាន់បំផុតសម្រាប់កម្ពុជា។
2014-02-22
បុរសម្នាក់បានរងរបួស និងត្រាក់ទ័រមួយគ្រឿងខូចខាត ដោយសារផ្ទុះមីនតោនដែលកប់ក្រោមដីមួយគ្រាប់។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ នៅលើដីចម្ការឋិតនៅចំណុចអូរជ្រៅ ភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
2014-02-22
ក្រុមអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស បានស្វាគមន៍ចំពោះរដ្ឋាភិបាល ដែលអំពាវនាវឲ្យកងកម្លាំងទាំងអស់ ការពាររដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ អ្នកច្បាប់បានលើកឡើងថា អ្នករំលោភរដ្ឋធម្មនុញ្ញនោះ គឺរដ្ឋាភិបាលទៅវិញទេ ពីព្រោះថា រដ្ឋាភិបាលបានបង្កើតសភាឯកបក្ស បានបិទសិទ្ធិប្រជាពលរដ្ឋមិនឲ្យមានការជួបជុំគ្នា ឬធ្វើបាតុកម្មដោយសន្តិវិធី ជាដើម។
2014-02-22
សមាជិកសភាចក្រភពអង់គ្លេស ចង់ឃើញគណបក្សនយោបាយនៅកម្ពុជា បន្តការចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ។ ការលើកឡើងបែបនេះ កើតឡើងស្របពេលដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទើបបានចាប់ផ្ដើមចូលតុចរចាជាថ្មី និងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ព្រមានថានឹងផ្អាកការចរចាវិញ ប្រសិនបើគណបក្សកាន់អំណាចនៅតែបន្តបញ្ជូនកម្លាំងទៅរំខានការជួបជុំរបស់គណបក្សប្រឆាំងមួយនេះ។
2014-02-22
អ្នកដែលរងគ្រោះដោយការរំលោភបំពានពីសំណាក់អ្នកកាន់អំណាចនៅកម្ពុជា តែងស្វះស្វែងរកយុត្តិធម៌តាមគ្រប់លទ្ធភាពដែលខ្លួនមាន។ អ្នកខ្លះរកខ្សែអ្នកធំ ដើម្បីប្រើប្រាស់ឥទ្ធិពលអ្នកមានអំណាចនោះទៅលើតុលាការ។ អ្នកគ្មានខ្សែរយៈ និងគ្មានធនធាន ហាក់គ្មានសង្ឃឹមទៅហើយថា ពួកគេនឹងអាចមើលឃើញពន្លឺយុត្តិធម៌នោះឡើយ។
2014-02-22
មន្ត្រីក្រុមប្រឹក្សាខេត្តខ្លះ រួមនិងអង្គការក្រៅរដ្ឋាភិបាល បានឱ្យដឹងថា កន្លងទៅ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដោយកំណត់ឱ្យក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងប្រទេស យកថ្លៃសេវាសាធារណៈពីប្រជាពលរដ្ឋដែលធ្វើឯកសារនានាមានតម្លៃសមរម្យទៅតាមច្បាប់កំណត់។