ប័ណ្ណសារព័ត៌មាន
2014-02-21
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសហជីព ចាត់ទុកការកែទម្រង់គណៈកម្មាធិការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញារបស់រដ្ឋាភិបាល ដោយការបញ្ចូលសមាសភាពមន្ត្រីយោធាជាន់ខ្ពស់ក្នុងគណៈកម្មាធិការមួយនេះថា គឺជាឧបសគ្គយ៉ាងធ្ងន់ធ្ងរសម្រាប់ការកែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជា។
2014-02-21
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញធ្វើកំណែទម្រង់បើកប្រាក់ខែឲ្យមន្ត្រីរាជការឲ្យបានមុនបំណាច់ខែ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ទៅលើការផ្ដល់សេវាសាធារណៈពីមន្ត្រីរាជការ ដល់ប្រជាពលរដ្ឋ ថានៅមានភាពយឺតយ៉ាវ និងខ្វះឆន្ទៈ។ ទន្ទឹមគ្នានេះ អ្នកឃ្លាំមើលការអនុវត្តរបស់រដ្ឋាភិបាល បានបង្ហាញពីមូលហេតុដែលនាំអោយយឺតយ៉ាវផ្ដល់សេវាសាធារណៈជូនពលរដ្ឋនេះ។
2014-02-21
សកម្មភាពរៀបការនាំស្ត្រីខ្មែរទៅរស់នៅប្រទេសចិន កំពុងតែកម្រើកឡើងវិញនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ស្រីវ័យក្មេងៗដែលបានចាកចេញពីភូមិកំណើត ទៅរស់នៅប្រទេសចិន ខ្លះក៏រស់នៅសុខសាន្តជាមួយគ្រួសារចិន ខ្លះក៏ត្រូវបានគេយកទៅលក់បន្ត ឬធ្វើបាប។ ក្មេងស្រីមួយចំនួន ដែលរងទារុណកម្មពីសំណាក់គ្រួសារជនជាតិចិន បានទូរស័ព្ទមកប្រាប់ក្រុមគ្រួសារ ឲ្យជួយអន្តរាគមន៍ដើម្បីបានមកស្រុកកំណើតវិញ។
2014-02-21
ក្រុមអ្នកភូមិជាច្រើននាក់បានវាយមន្ត្រីសាលាស្រុកថ្មពួក ម្នាក់ និងមន្ត្រីបរិស្ថានពីរនាក់ នៅលើដីមានទំនាស់មួយកន្លែង ឋិតនៅចំណុចគោកខ្វាវ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រុមអ្នកភូមិអះអាងថា អំពើហិង្សានេះកើតឡើងបណ្ដាលមកពីក្រុមអាជ្ញាធរ និងមន្ត្រីបរិស្ថានទាំងបីនាក់នោះ យកដីស្រែរបស់អ្នកភូមិបោះទីតាំងសាងសង់រោងស្នាក់នៅ ទៅឲ្យក្រុមហ៊ុនឯកជន។
2014-02-21
ជម្លោះដីនៅតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) នៅមិនទាន់រកច្រកចេញបាននៅឡើយ។ ប្រជាពលរដ្ឋម្ចាស់ដីមួយចំនួន បានដាក់ពាក្យប្ដឹងទៅតុលាការតាមផ្លូវច្បាប់ ចំណែកពលរដ្ឋមួយចំនួនទៀត បាននាំគ្នាព្យាយាមតវ៉ាជាមួយអាជ្ញាធរមូលដ្ឋាន។
2014-02-21
គណៈកម្មការសហគមន៍ត្រពាំងអញ្ចាញ ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាក់សំណើទៅចៅសង្កាត់ សុំដកមេភូមិ លោក ចាន់ ស៊ីយ៉ារ៉ា ចេញពីតួនាទី។
2014-02-21
សហព័ន្ធសហជីព និងសមាគមធំៗសរុបចំនួន១៨ ចាប់ផ្ដើមយុទ្ធនាការចែកចាយខិត្តប័ណ្ណដល់កម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ នេះតទៅ ដើម្បីអំពាវនាវឲ្យកម្មករចូលរួមសកម្មភាព ពហិការមិនធ្វើការថែមម៉ោង ចូលរួមវេទិកាសាធារណៈ និងមហាកូដកម្មចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤។
2014-02-21
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំឭកដល់គ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែង បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឲ្យត្រៀមឯកសារចុះបញ្ជីឈ្មោះគណបក្ស និងបេក្ខជនឲ្យបានគ្រប់ចំនួន ដែលការចុះបញ្ជីនេះនឹងចាប់ផ្ដើមនៅចុងខែកុម្ភៈ នេះ។
2014-02-21
មន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិ ធ្វើការពាក់ព័ន្ធវិស័យអប់រំមួយចំនួន បានជួបពិភាក្សាគ្នាស្វែងរកគន្លឹះ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នាថ្ងៃអនាគត។ បញ្ហានេះ មន្ត្រីក្រសួងអប់រំ បានអះអាងថា ក្រសួងមានផែនការក្នុងការធ្វើកំណែទម្រង់វិស័យសិក្សាឲ្យបានប្រសើរ ដើម្បីឲ្យយុវជនកម្ពុជា មានចំណេះដឹងពិតប្រាកដ សម្រាប់ចូលរួមប្រកួតប្រជែងទីផ្សារការងារជាមួយបណ្ដាប្រទេសអាស៊ាន ចាប់ពីឆ្នាំ២០១៥ តទៅ។
2014-02-21
សាលាដំបូងរាជធានីភ្នំពេញ សម្រេចពន្យារពេលជាលើកទី២នៃការប្រកាសសាលក្រម រឿងក្តីបុរស ៦នាក់ ដែលជាប់ចោទប្រើអំពើហិង្សាទៅលើសមត្ថកិច្ចនៅក្បែរស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។
2014-02-20
រដ្ឋាភិបាលវៀតណាម នៅសប្ដាហ៍នេះបានស្នើឲ្យសមត្ថកិច្ចកម្ពុជា ស៊ើបអង្កេតករណីព្រួតគ្នាវាយសម្លាប់ជនជាតិវៀតណាម ម្នាក់ដែលសង្ស័យថា អាចបណ្ដាលមកពីការរើសអើងពូជសាសន៍។ ស្ថានទូតវៀតណាម បានស្តីបន្ទោស និងចាត់ទុកពលរដ្ឋខ្មែរដែលវាយសម្លាប់ជនជាតិវៀតណាម ម្នាក់នោះថា ជាអ្នកស្នេហាជាតិចង្អៀតចង្អល់ ចំណែកខាងសមត្ថកិច្ចបានទម្លាក់កំហុសទាំងស្រុងទៅលើគណបក្សសង្គ្រោះជាតិ ជាអ្នកញុះញង់ឲ្យមានការរើសអើងពូជសាសន៍។
2014-02-20
អង្គការសិទ្ធិមនុស្សចំនួនពីរនៅកម្ពុជា រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការការពារសិទ្ធិជនជាតិភាគតិច នៅថ្ងៃទី២០ ខែកុម្ភៈ បានថ្កោលទោសចំពោះការសម្លាប់ជនជាតិវៀតណាម ដោយការព្រួតវាយក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៥ កុម្ភៈ និងបានជំរុញឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតដោយឯករាជ្យមួយចំពោះករណីនេះ។
2014-02-20
ខេត្តកែប ទើបកើតឡើងក្រោយពេលកាត់ចេញពីការគ្រប់គ្រងដោយអាជ្ញាធរខេត្តកំពត។ អាជ្ញាធរកំពុងអភិវឌ្ឍខេត្តនេះអោយមានសក្ដានុពលខាងវិស័យទេសចរណ៍។ ប៉ុន្តែ ការអភិវឌ្ឍតំបន់ធម្មជាតិមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់ព្រៃកោងកាង ជារុក្ខជាតិដែលជួយផ្តល់ជម្រកដល់សត្វសមុទ្រ។
2014-02-20
ធនាគារពិភពលោក (World Bank) បានប្រកាសរបាយការណ៍វាយតម្លៃភាពក្រីក្ររបស់កម្ពុជា នៅថ្ងៃទី២០ កុម្ភៈ ថាមានការថយចុះមកត្រឹម ២០% នាពេលបច្ចុប្បន្ន។ ការថយចុះនេះ ដោយសារតែកត្តាសំខាន់មួយចំនួន ដូចជាថ្លៃកសិផលមានតម្លៃខ្ពស់ កំណើនអត្រាប្រាក់ឈ្នួលនៅជនបទ និងកំណើនចំណូលមុខរបរតូចតាច។ ប៉ុន្តែ អត្រាភាពក្រីក្រនឹងកើនទ្វេដងវិញ នៅពេលប្រជាពលរដ្ឋនោះបាត់បង់ចំណូលប្រមាណ ១.២០០រៀលក្នុងមួយថ្ងៃ។
2014-02-20
គម្រោងរៀបចំដោះដូរដីឲ្យពលរដ្ឋជាង ៧០គ្រួសារ នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ទៅទទួលយកដីថ្មីនៅក្នុងឃុំសឹង ស្រុកអូរជ្រៅ នោះ កំពុងជួបការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋនៅភូមិចំនួនពីរ នៅក្នុងឃុំសឹង ដែលអះអាងថាខ្លួនជាម្ចាស់ដី។