ប័ណ្ណសារព័ត៌មាន
2014-03-31
អង្គការសង្គមស៊ីវិលឃ្លាំមើលអំពើពុករលួយនៅកម្ពុជា បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថា អង្គភាពនេះនៅមិនទាន់ចាត់វិធានការឲ្យមានប្រសិទ្ធភាពប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនៅឡើយទេ។
2014-03-31
មន្ត្រីអាមេរិករិះគន់គម្រោងរឹតត្បិតសេរីភាពសង្គមស៊ីវិល។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក វីល្លៀម ថត (William E. Todd) បានបរិយាយថា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក គឺគាំទ្រសង្គមស៊ីវិលនៅកម្ពុជា។
2014-03-31
សមត្ថកិច្ចប៉ូលិសខេត្តប៉ៃលិន បានចុះទៅចាប់ខ្លួនអ្នកភូមិបីនាក់ ដោយចោទប្រកាន់បទរំលោភចូលទៅកាន់កាប់លើកម្មសិទ្ធិដីធ្លីរបស់អ្នកដទៃ នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
2014-03-31
ប្រទេសកម្ពុជា កំពុងប្រើវិធីបញ្ជ្រាបវប្បធម៌និងប្រពៃណីខ្មែរដើម្បីផ្សព្វផ្សាយទៅកាន់បណ្ដាប្រទេសតំបន់ទន្លេមេគង្គជាច្រើនតាមរយៈអក្សរសិល្ប៍ ដែលផុសចេញពីស្នាដៃអ្នកនិពន្ធ។
2014-03-31
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) បានចេញរបាយការណ៍ឃ្លាំមើលសកម្មភាពក្នុងឆមាសដំបូងរបស់សភាឯកបក្សនីតិកាលទី៥នេះ គឺមានបញ្ហាមិនប្រក្រតីជាច្រើន រាប់ទាំងការប្រជុំសភាដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៣ ដល់ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងនោះមានទាំងការបញ្ចេញមតិក្នុងសភា និងការបង្កើតច្បាប់ជាដើម។
2014-03-31
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ហ័ង អាញ លំផាត់ (Hoang Ann Lumphat) បានព្រមព្រៀងកាត់ចេញផ្ទៃដីមានផលប៉ះពាល់ប្រជាពលរដ្ឋនៅស្រុកលំផាត់ ខេត្តរតនគិរី ជិត ២ពាន់ហិកតារប្រគល់ឲ្យប្រជាពលរដ្ឋ បន្ទាប់ពីគម្រោងផ្តល់ដីសម្បទាននេះធ្វើឲ្យប្រជាពលរដ្ឋតវ៉ាអស់ជាងបីឆ្នាំកន្លងទៅ។
2014-03-31
អាជ្ញាធរខេត្តកំពង់ចាម បានហាមឃាត់ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល មិនឲ្យធ្វើយុទ្ធនាការស្ដីពីការព្រួយបារម្ភចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក្នុងប្រទេសឡាវ ទេ។
2014-03-31
ប្រជាពលរដ្ឋជនជាតិដើមភាគតិចជង ចំនួន ៣ឃុំ នៅស្រុកថ្មបាំង បានធ្វើដំណើរដោយមធ្យោបាយម៉ូតូ ឆ្ពោះទៅដាក់ញត្តិជូនអាជ្ញាធរខេត្តកោះកុង ដើម្បីស្នើឲ្យផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង របស់ក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូ ហាយត្រូ (Sino hydro)។
2014-03-31
យ៉ាងហោចណាស់មានបាតុករចំនួន ២នាក់រងរបួសបែកក្បាល និងភ្នែក ហើយ ៦នាក់របួសស្រាល និងមានមនុស្ស ២នាក់ ត្រូវចាប់ខ្លួន ដោយសារកម្លាំងអាជ្ញាធររាជធានីភ្នំពេញបង្ក្រាបបាតុកម្ម។
2014-03-31
អ្នកនយោបាយមួយចំនួនបានចោទប្រកាន់អង្គការពុំមែនរដ្ឋាភិបាល និងសង្គមស៊ីវិលនៅកម្ពុជា ថាមានភាពលំអៀង កាន់ជើងគណបក្សប្រឆាំង និងវាយប្រហារសកម្មភាពនានារបស់គណបក្សកាន់អំណាច។
2014-03-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដាស់តឿនដល់គ្រប់ក្រសួងក្រោមឱវាទឱ្យយកចិត្តទុកដាក់លើការបើកប្រាក់ខែជូនមន្ត្រីរាជការឱ្យបានទាន់ពេលវេលា។ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ក្រុមយោធិនពិការមួយចំនួនដែលរស់នៅខេត្តភាគឧត្តរ នៅតែត្អូញត្អែរចំពោះការបើកប្រាក់ខែយឺតយ៉ាវដដែល។
2014-03-31
ករណីផ្ទុះធុងហ្គាសរថយន្តបានកើតមានជាបន្តបន្ទាប់ ដោយសារម្ចាស់រថយន្តទាំងនោះបានប្រើប្រាស់ធុងហ្គាសកែច្នៃ កាត់ផ្សារពង្រីកឲ្យធំ និងមានមុខតំណច្រើន ដោយពុំមានបច្ចេកទេស ដើម្បីបើកចូលទៅក្នុងទឹកថៃ ដឹកហ្គាសមកលក់នៅក្នុងទឹកដីខ្មែរ។
2014-03-30
ប្រជាពលរដ្ឋរាប់រយនាក់គ្រោងនឹងជួបជុំគ្នាធ្វើបាតុកម្មអហិង្សាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ដើម្បីទាមទារជាថ្មីទៀតសុំឲ្យក្រសួងព័ត៌មានដំឡើងរលកធាតុអាកាសផ្សាយបន្ត ឬហ្វ្រេកង់សម្រាប់វិទ្យុ និងហ្វ្រេកង់បង្កើតប៉ុស្តិ៍ទូរទស្សន៍សម្បុកឃ្មុំ។
2014-03-30
ប្រធានគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលមួយចំនួននៅក្នុងវត្តចាស់ ភូមិចម្ការឪឡឹក ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានព្រះសង្ឃជាច្រើនអង្គ និងប្រជាពលរដ្ឋជាច្រើននាក់ចូលរួម នៅថ្ងៃ៣០ មីនា។
2014-03-30
យុទ្ធនាការសម្ដែងការព្រួយបារម្ភចំពោះផលប៉ះពាល់បណ្ដាលមកពីគម្រោងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅប្រទេសឡាវ បានធ្វើដល់ថ្ងៃទី២ ហើយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤។