ប័ណ្ណសារព័ត៌មាន
2014-03-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព ប្រឆាំងការកាប់រានដីព្រៃរបស់រដ្ឋ ក្រោយសារាចរដែលរដ្ឋាភិបាលបានចេញកាលពីខែឧសភា ឆ្នាំ២០១២ និងក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ច តែមិនអនុវត្តតាមគោលការណ៍ ត្រូវអន្តរាគមន៍បញ្ឈប់ជាបន្ទាន់។
2014-03-28
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មីនា បានបើកសវនាការជំនុំជម្រះលើរឿងក្តីជនជាប់ចោទ ៧នាក់ ដែលត្រូវបានរដ្ឋាភិបាលចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបទឆ្លងដែនខុសច្បាប់។ សាលក្រមនៃសវនាការនេះ តុលាការនឹងប្រកាសនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ខាងមុខ។
2014-03-28
ពលរដ្ឋមកពីសហគមន៍មានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ និងគ្រួសារអ្នកជាប់ឃុំ ២១នាក់ ជួបជុំគ្នាតវ៉ានៅក្រសួងយុត្តិធម៌ និងតុលាការកំពូល នៅព្រឹកថ្ងៃទី២៨ ខែមីនា នេះ។ ពួកគេជំរុញអោយក្រសួងយុត្តិធម៌ អន្តរាគមន៍ដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២១នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ព្រមទាំងជំរុញតុលាការកំពូលពន្លឿនការជំនុំជម្រះសំណុំរឿងសុំនៅក្រៅឃុំរបស់ពួកគេ។
2014-03-28
វេទិកាជជែកដេញដោលថ្នាក់តំបន់ស្ដីពី «សិទ្ធិការងារ និងការត្រៀមខ្លួនសម្រាប់សហគមន៍អាស៊ាន ឆ្នាំ២០១៥» ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បង្ហាញថា ប្រទេសកម្ពុជា ស្ទើរតែមិនអាចចូលរួមប្រកួតប្រជែងបានក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
2014-03-28
ក្រុមអ្នកភូមិចំនួន ២៦៤គ្រួសារ រស់នៅក្នុងភូមិចំនួនពីរក្នុងឃុំសឹង ស្រុកអូរជ្រៅ បានចោទប្រកាន់មន្ត្រីសាលាខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុនឯកជនមួយ ពីបទឃុបឃិតគ្នារំលោភយកដីស្រែចម្ការរបស់ពួកគាត់ទំហំ ៨៦០ហិកតារ ពុះអង្កន់ចែកគ្នា។ ដីនោះជាប្រភេទដីកេរមរតកពីដូនតា តាំងពីឆ្នាំ១៩៧៩ និងដីខ្លះទៀតជាដីដែលអ្នកភូមិចូលទៅកាន់កាប់កាលពីអំឡុងឆ្នាំ១៩៩៩។
2014-03-28
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ អាណត្តិទី២ ឲ្យត្រៀមលក្ខណៈ ឬឯកសារឲ្យបានគ្រប់ចំនួន ដើម្បីរួមគ្នាលើកកម្ពស់ឲ្យដំណើរការបោះឆ្នោតនេះមានភាពរលូន។
2014-03-28
កូនស្រីច្បងរបស់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា កំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដើម្បីស្វែងរកការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងសហគមន៍ខ្មែរ។
2014-03-28
គម្រោងយុត្តិធម៌សាលាក្តីខ្មែរក្រហមនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានចាក់បញ្ចាំងខ្សែវីដេអូខ្នាតខ្លី ស្ដីពីសវនាការកាត់ទោសអតីតមេដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកដំបូងនៅខេត្តប៉ែកឦសានប្រទេស ដើម្បីផ្សព្វផ្សាយពីចំណុចសង្ខេបសំខាន់ៗក្នុងសំណុំរឿង០០២ វគ្គទី១ នៃសាលាក្តីខ្មែរក្រហម។
2014-03-28
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារចិន មួយដែលកំពុងប្រតិបត្តិការនៅកម្ពុជា ឈ្មោះធនាគារពាណិជ្ជ និងឧស្សាហកម្មនៃប្រទេសចិន ដែលហៅកាត់ជាភាសាអង់គ្លេសថា អាយ.ស៊ី.ប៊ី.ស៊ី (ICBC) កាលពីថ្ងៃទី២៥ មីនា បានទទួលការអនុញ្ញាតពីធនាគារជាតិកម្ពុជា ឲ្យដំណើរប្រតិបត្តិការទូទាត់អាជីវកម្មទំនិញដោយរូបិយប័ណ្ណ យាន់ (Yuan) របស់ចិន។
2014-03-28
និស្សិតពេទ្យជំនាន់ទី៣៤ ជាង ៥០នាក់ កំពុងតវ៉ាចំពោះក្រសួងសុខាភិបាល ដែលតម្រូវឱ្យពួកគេប្រឡងថ្នាក់ជាតិសិន មុននឹងប្រឡងចូលក្របខ័ណ្ឌរដ្ឋ។
2014-03-27
សហភាពអឺរ៉ុប (EU) ប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២លាន ៩សែនអឺរ៉ូ សម្រាប់កម្មវិធីពង្រឹងសកម្មភាពសង្គមស៊ីវិល និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ដែលជាគ្រឹះក្នុងការលើកកម្ពស់សង្គមកម្ពុជា ឱ្យកាន់តែមានភាពបើកចំហ ប្រជាធិបតេយ្យ និងសមភាព និងឯករាជ្យភាពនៃបណ្ដាញផ្សព្វផ្សាយព័ត៌មាន។
2014-03-27
វេទិកាពិភាក្សាសាធារណៈដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល (ACE) បានបង្ហាញឯកសារវីដេអូខ្លីអំពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គផ្នែកខាងក្រោម។
2014-03-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានប្រើច្បាប់របស់ប្រទេស ដើម្បីចាត់វិធានការ ឬបង្ក្រាបរាល់សកម្មភាពទាំងឡាយណាដែលឈានដល់ការប្រើអំពើហិង្សា។ ការថ្លែងបែបនេះ ទំនងជាសំដៅទៅលើគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមេដឹកនាំគណបក្សនេះប្រកាសថា នឹងធ្វើសមាជធំមួយជាមួយអ្នកគាំទ្ររបស់ខ្លួននារាជធានីភ្នំពេញ នៅចុងខែមីនា នេះ។
2014-03-27
អភិបាលសាលារាជធានីភ្នំពេញ បដិសេធសំណើសុំធ្វើសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើនៅថ្ងៃទី៣០ មីនា នៅទីលានប្រជាធិបតេយ្យ។
2014-03-27
តុលាការខេត្តតាកែវ នៅថ្ងៃទី២៧ ខែមីនា បានសាកសួរបុរសខ្មែរកម្ពុជាក្រោមម្នាក់នៅស្រុកបូរីជលសារ ដែលពាក់ព័ន្ធពីបទឈូសឆាយដីព្រៃលិចទឹកខុសច្បាប់។