ប័ណ្ណសារព័ត៌មាន
2014-03-05
បុគ្គលិកអង្គការ ហ្គ្រេត (GRET) និងកសិករជាង ២០នាក់មកពីប្រទេសភូមា ឬមីយ៉ាន់ម៉ា បានមកសិក្សារៀនសូត្រយកបទពិសោធន៍ពីកសិករខ្មែរនៅខេត្តតាកែវ និងខេត្តកំពត ទាក់ទងនឹងការចងក្រងសមាគមកសិករធ្វើឲ្យមានភាពរីកចម្រើនក្នុងសហគមន៍។
2014-03-05
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា មានគណបក្សនយោបាយចំនួន៥ បានស្នើសុំចុះបញ្ជីគណបក្ស និងបេក្ខជន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ អាណត្តិទី២ខាងមុខ។
2014-03-05
អង្គការតម្លាភាពកម្ពុជា (Transparency International Cambodia) បានរៀបចំពិធីប្រកួតប្រជែងជ្រើសរើសរូបថតល្អឯក ដើម្បីឆ្លុះបញ្ចាំងអំពីផលប៉ះពាល់នៃអំពើពុករលួយនៅកម្ពុជា ដែលពិធីនេះនឹងប្រារព្ធនៅថ្ងៃទី២១ មីនា ឆ្នាំ២០១៤ នៅការិយាល័យនៃអង្គការតម្លាភាពនារាជធានីភ្នំពេញ។
2014-03-05
ជម្លោះដីធ្លីរវាងអ្នកភូមិសហគមន៍បុរីកីឡា ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) មានរយៈពេលជាង ២ឆ្នាំហើយ។ អ្នកបុរីកីឡាខ្លះ ដែលត្រូវក្រុមហ៊ុននិងអាជ្ញាធរបណ្ដេញចេញដោយបង្ខំកាលពីដើមឆ្នាំ២០១២ អោយទៅរស់នៅភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ភាគច្រើនបានត្រឡប់មកជួលផ្ទះនៅលើទីតាំងចាស់ ដើម្បីអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន។
2014-03-05
កងសន្តិសុខខណ្ឌដូនពេញ បានចាប់ខ្លួនអតីតអ្នកបឹងកក់ ៣នាក់ នៅព្រឹកថ្ងៃទី៥ មីនា នៅពេលពួកគាត់ឡើងមកតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារសំណងមួយចំនួនបន្ថែមលើគោលនយោបាយដែលសាលារាជធានីភ្នំពេញផ្ដល់ឲ្យ នៅពេលពួកគាត់ត្រូវបានអាជ្ញាធររាជធានីបង្ខំឲ្យចេញពីលំនៅឋាន។
2014-03-05
ប្រជាពលរដ្ឋនៅស្រុកចំនួនពីរ ក្នុងខេត្តកំពង់ចាម បានសម្ដែងការសោកស្ដាយចំពោះវិនាសកម្មព្រៃលិចទឹកអស់រាប់ពាន់ហិកតារ។ ប្រជាពលរដ្ឋអះអាងថា មិនមានអាជ្ញាធរណាចេញមុខដោះស្រាយឱ្យប្រជាពលរដ្ឋបានស្ងប់ចិត្តនោះទេ បន្ទាប់ពីអាជ្ញាធរចេះតែសន្យាថានឹងដោះស្រាយដដែលៗ តែមិនឃើញមានការអនុវត្តនោះឡើយ។
2014-03-04
សមាជិកសហគមន៍ដីធ្លី និងប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង ប្រមាណ ៣០នាក់ នៅព្រឹកថ្ងៃទី៤ មីនា លើកគ្នាតវ៉ាប្រឆាំងនឹងរដ្ឋបាលព្រៃឈើ ដែលឈូសឆាយដីដាំកូនឈើលើដីសហគមន៍។ ពួកគេបញ្ជាក់ថា ការដាំកូនឈើលើដីសហគមន៍នេះ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់នោះ។
2014-03-04
កម្មករខ្មែរធ្វើការនៅការដ្ឋានទី៣នៃចម្ការដូងប្រេង ក្រុមហ៊ុន ហ័ងអាញ់ លំផាត់ (Hoang Anh Lum Phat) ខេត្តរតនគិរី ចោទប្រកាន់មេការជនជាតិវៀតណាម ថារំលោភសិទ្ធិកម្មករ និងមិនព្រមបើកប្រាក់ឈ្នួលពលកម្មរបស់ក្រុមកម្មករតាមការសន្យា។
2014-03-04
មេដឹកនាំគណបក្សប្រឆាំងថ្លែងថា បញ្ហាតុលាការពុករលួយ បទល្មើសនេសាទ បញ្ហាព្រៃឈើ និងដីធ្លីដែលកំពុងតែកើតមានធ្ងន់ធ្ងរនៅក្នុងខេត្តកំពង់ឆ្នាំង នឹងមិនអាចដោះស្រាយចេញឡើយ ដរាបណាគណបក្សសង្គ្រោះជាតិ មិនទាន់បានកាន់អំណាចដឹកនាំរដ្ឋាភិបាល។
2014-03-04
អាជ្ញាធរសាលារាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតឲ្យក្រុមសហជីពជួបជុំគ្នានាទីលានប្រជាធិបតេយ្យទេ នៅថ្ងៃទី៨ មីនា។ ប៉ុន្តែភាគីសហជីពរក្សាជំហរថា ពួកគេនឹងជួបជុំគ្នាដដែល។
2014-03-04
អង្គការការពារធនធានធម្មជាតិ ហៅកាត់ជាភាសាអង់គ្លេសថា ដាប់ប៊លយូ.ដាប់ប៊លយូ.អែហ្វ (WWF) បានអំពាវនាវឲ្យរដ្ឋាភិបាលឡាវ ផ្អាកការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ស្ថិតក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ ដើម្បីរង់ចាំរហូតដល់មានការសិក្សាបែបវិទ្យាសាស្ត្រជាក់លាក់ជាមុនសិន។
2014-03-04
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធពង្រឹងការប្រមូលពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។ ការថ្លែងបែបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងក្រុមវិស័យឯកជន ដែលបានស្នើសុំឲ្យរដ្ឋាភិបាលបញ្ចុះពន្ធ ដើម្បីជំរុញការប្រកួតប្រជែងរវាងសហគ្រាសក្នុងស្រុក និងសហគ្រាសក្រៅប្រទេស។
2014-03-04
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៤ មីនា បានដឹកនាំកិច្ចពិភាក្សារវាងផ្នែកឯកជន និងរដ្ឋាភិបាល លើកទី១៧ ដើម្បីដោះស្រាយបញ្ហានានាដែលកើតមាន ក្នុងការធ្វើជំនួញនៅប្រទេសកម្ពុជា។ វេទិកាពិភាក្សានោះ បានដោះស្រាយភ្លាមៗចំពោះបញ្ហានានា ដែលវិស័យឯកជនបានលើកឡើង និងបញ្ហាដែលសេសសល់ផ្សេងទៀត នឹងដោះស្រាយជាបន្តបន្ទាប់ទៀត។
2014-03-04
មន្ត្រីក្រុមការងារទេសចរណ៍បានរកឃើញថា ក្រុមហ៊ុនទទួលសិទ្ធិវិនិយោគតំបន់ឆ្នេរ និងកោះមួយចំនួននៅកម្ពុជា មិនបានដំណើរការគម្រោងវិនិយោគរបស់ខ្លួនទេ ដោយទាមទារឲ្យរដ្ឋាភិបាលត្រួតពិនិត្យក្រុមហ៊ុនទាំងនោះឡើងវិញ។
2014-03-04
ចិនជាប្រទេសដែលបណ្ដាក់ទុនធំជាងគេនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសចិន ធ្លាប់បានអះអាងថា ការវិនិយោគចិន បានជួយលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ប៉ុន្តែអ្នកសេដ្ឋកិច្ចនិងស្ថាប័នស្រាវជ្រាវអន្តរជាតិនានា ព្រួយបារម្ភថា តើវត្តមានចិន ពិតជាជួយ អភិវឌ្ឍប្រទេស ឬកេងចំណេញធនធានរបស់កម្ពុជា?