ប័ណ្ណសារព័ត៌មាន
2014-03-27
អ្នកប្រាជ្ញភាសាសំស្ក្រឹតមួយរូបដែលបានសិក្សាស្រាវជ្រាវអំពីអត្ថបទសិលាចារឹកជាភាសាសំស្ក្រឹត និងបាលី ព្រមទាំងផ្នែកព្រះពុទ្ធសាសនាមួយរូប បានទទួលមរណភាពកាលពីថ្ងៃទី១៦ មីនា ទន្ទឹមពេលដែលប្រទេសកម្ពុជា កំពុងតែត្រូវការអ្នកប្រាជ្ញដែលមានជំនាញ ក្នុងវិស័យស្រាវជ្រាវដ៏កម្រនេះ។
2014-03-27
ក្រសួងមហាផ្ទៃ បានចេញរបាយការណ៍សម្រង់ការរកឃើញរបស់គណៈកម្មការវាយតម្លៃការខូចខាត ដែលបង្កឡើងដោយបាតុកម្មខុសច្បាប់ ដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ របាយការណ៍នោះបញ្ជាក់ថា គណបក្សនេះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ ឯកជន និងធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា សរុបអស់ជិត ៧៣លានដុល្លារ។
2014-03-27
កម្មករនៅរោងចក្រផលិតឡាំងក្រដាស ហារតា (Harta Packaging Industries Cambodia) បន្តតវ៉ានៅខាងមុខរោងចក្រ ទាមទារឲ្យភាគីរោងចក្របើកប្រាក់អតីតភាពការងារ។ ការបន្តតវ៉ានេះ គឺបន្ទាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលខកខានមិនអាចបើកសវនាការជម្រះករណីដោះស្រាយទំនាស់ដែលអូសបន្លាយតាំងពីឆ្នាំ២០១២ មកនេះ។
2014-03-27
អ្នកភូមិ ៣៨គ្រួសារ បានប្រតិកម្មចំពោះសាលក្រមព្រហ្មទណ្ឌរបស់តុលាការខេត្តបាត់ដំបង ដែលបានកាត់ទោសពួកគាត់ ៦នាក់ ដាក់ពន្ធនាគារ ២ឆ្នាំ និងបង្គាប់ឲ្យពួកគាត់រួមគ្នាសងសំណងជំងឺចិត្ត ចំនួន ៤០លានរៀល ទៅឲ្យភាគីដើមបណ្ដឹងម្នាក់ឈ្មោះ អៀង អឿន។
2014-03-27
ពលរដ្ឋប្រមាណ ៥០នាក់មកពីសហគមន៍ទំនាស់ដីធ្លី ៤ គឺបឹងកក់ អតីតបឹងកក់ បុរីកីឡា និងថ្មគោល បានទៅជួបជុំគ្នានៅការិយាល័យសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំឲ្យអន្តរាគមន៍ពីប្រធានក្រុមសមាជិកសភាសហគមន៍អឺរ៉ុប ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ពួកគេ។
2014-03-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា មានប្រសាសន៍ថា តម្លៃប្រើប្រាស់អគ្គិសនីនៅខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀតដែលបណ្ដាញវារីអគ្គិសនីស្ទឹងអាតៃ ទៅដល់ អាចនឹងធ្លាក់ចុះនៅប្រហែល ១ពាន់រៀលក្នុង១គីឡូវ៉ាត់ម៉ោង ខណៈដែលកន្លែងខ្លះមានតម្លៃរហូតដល់ ២ពាន់ ទៅ ៣ពាន់រៀល ក្នុង១គីឡូវ៉ាត់ម៉ោង នៅពេលបច្ចុប្បន្ន។
2014-03-27
សហគមន៍ចំនួន ១១០ក្នុងឃុំចំនួន២០ នៃស្រុកសំរោងទង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយស្នើសុំឱ្យរដ្ឋាភិបាលបើកចំហព័ត៌មានសាធារណៈ និងដោះស្រាយបញ្ហានៅក្នុងសហគមន៍ដែលកំពុងជួបប្រទះ។
2014-03-26
ធនាគារពិភពលោក ប្រចាំកម្ពុជា បានអះអាងថា វិស័យដឹកជញ្ជូន និងការលើកដាក់ទំនិញមានភាពរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។ ផ្ទុយទៅវិញ ស្ថាប័ននេះដដែលបានរកឃើញថា ភាពងាយស្រួលធ្វើអាជីវកម្មនៅកម្ពុជា វិញ មានសញ្ញាកាន់តែអាក្រក់ទៅ បើប្រៀបធៀបជាងឆ្នាំ២០១៣។
2014-03-26
គណបក្សប្រឆាំងស្នើឲ្យភាគីសមាជិកសភាសហភាពអឺរ៉ុប ធ្វើជាអាជ្ញាកណ្ដាលក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។ ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងសភាសហភាពអឺរ៉ុប នៅរសៀលថ្ងៃទី២៦ ខែមីនា។
2014-03-26
សកម្មភាពកាប់បំផ្លាញព្រៃឈើនៅស្រុកភ្នំក្រវ៉ាញ និងស្រុកក្រគរ ខេត្តពោធិ៍សាត់ កើតមានកាន់តែច្រើនឡើងតាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៤។ ប៉ុន្តែ អាជ្ញាធរ និងមន្ត្រីបរិស្ថាន មិនបានចុះទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋស្នើសុំឲ្យរដ្ឋាភិបាលចុះស៊ើបអង្កេត និងដាក់ទោសចំពោះមន្ត្រីណាដែលជាប់ពាក់ព័ន្ធបទល្មើស និងលប់បំបាត់ជាបន្ទាន់នូវសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនេះ។
2014-03-26
អង្គការសង្គមស៊ីវិលនិងក្រុមគ្រួសាររបស់ជនសង្ស័យ ៧នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស បានអំពាវនាវឲ្យតុលាការរាជធានីភ្នំពេញ កាត់ក្ដីដោយយុត្តិធម៌ដល់សាច់ញាតិរបស់ពួកគេ។
2014-03-26
សាលាឧទ្ធរណ៍នៅរសៀលថ្ងៃពុធ ទី២៦ ខែមីនា បើកសវនាការសំណុំរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងសាលារាជធានីភ្នំពេញ និងស្ត្រីអ្នកជំនួញម្នាក់ដែលគេស្គាល់ថា យាយក្រពើ។
2014-03-26
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករមួយរូប ត្រូវបានអាជ្ញាធរប៉ូលិស និងកម្លាំងសន្តិសុខរបស់រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) នៅក្រុងបាវិត ខេត្តស្វាយរៀង រារាំងមិនឲ្យចូលទៅមើលកម្មករដែលមានជំងឺនៅខាងក្នុងរោងចក្រ នៅព្រឹកថ្ងៃទី២៦ មីនា។
2014-03-26
ក្រុមប្រជាពលរដ្ឋនៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រមាណជា ៣០នាក់ បានមកជួបមេឃុំ ដើម្បីបញ្ជាក់ពីការលក់រណ្ដៅដែលមានត្រីសម្រាប់អ្នកភូមិនេសាទ ទៅឱ្យអ្នកធ្វើអាជីវកម្ម។ ប៉ុន្តែមេឃុំបញ្ជាក់ថា អាជ្ញាធរធ្លាប់បានប្រាប់ដល់ប្រជាពលរដ្ឋថា ថវិកាបានមកពីការលក់នោះ គឺយកទៅធ្វើការថែរក្សាប្រព័ន្ធធារាសាស្ត្រនៅទីនោះតែប៉ុណ្ណោះ។
2014-03-26
គណបក្សប្រឆាំងប្រកាសប្រមូលផ្តុំមនុស្សធ្វើសមាជជាថ្មីនៅថ្ងៃទី៣០ មីនា ចំថ្ងៃខួបលើកទី១៧ នៃការគប់គ្រាប់បែកបំបែកហ្វូងបាតុករទាមទារកែទម្រង់តុលាការ កាលពី១៧ ឆ្នាំមុន។