ប័ណ្ណសារព័ត៌មាន
2014-03-26
ប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កោះហៅគ្រួសារជនរងគ្រោះ ឬអ្នកស្លាប់ និងបាត់ខ្លួនក្នុងព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ ទៅបំភ្លឺ និងធ្វើកំណត់ហេតុអំពីដំណើររឿងផ្សេងៗ នៅព្រឹកថ្ងៃទី២៦ ខែមីនា នៅក្រសួងមហាផ្ទៃ។ ករណីនេះ គ្រួសារជនរងគ្រោះមានការបារម្ភ និងបានស្នើដល់មេធាវីអង្គការលីកាដូ (Licadho) ជួយអមដំណើរ និងធ្វើជាសាក្សី។
2014-03-26
ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅភូមិចំនួនពីរ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ឲ្យដឹងថា ការស្វែងរកដំណោះស្រាយបញ្ឈប់ការរំលោភឈូសឆាយដីធ្លីផលដំណាំប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុនវៀតណាម ឈ្មោះ ៧២ មិនបានលទ្ធផលទេ។
2014-03-26
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានអះអាងថា ចាប់តាំងពីខ្មែរមានជម្លោះព្រំដែនជាមួយថៃ នៅតំបន់ប្រាសាទព្រះវិហារ ហើយមានការប្រយុទ្ធគ្នានៅតាមកន្លែងខ្លះមក ពួកគេបានបាត់បង់ដីស្រែ និងចម្ការរាប់រយហិកតារ។
2014-03-26
តុលាការខេត្តតាកែវ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ បានលើកពេលសាកសួរបុរសខ្មែរកម្ពុជាក្រោម នៅស្រុកបូរីជលសារ ដែលពាក់ព័ន្ធពីបទឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ ទៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ វិញ។
2014-03-26
ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដែលឆ្លងទៅមកធ្វើចម្ការ និងស៊ីឈ្នួលគេនៅទឹកដីខេត្តកំពង់ធំ មិនពេញចិត្តចំពោះម្ចាស់ទូកដរដែលបានយកថ្លៃទូកចម្លងខ្ពស់ហួសហេតុ។ ប៉ុន្តែខាងភាគីម្ចាស់ទូកដរវិញ បញ្ជាក់ថា គាត់ចំណាយប្រាក់ច្រើន ហើយតំបន់នោះមិនសូវមានមនុស្សឆ្លងកាត់។
2014-03-26
ពលរដ្ឋជាអាណាព្យាបាលរបស់សិស្សនៅក្រុងបាវិត ខេត្តស្វាយរៀង ចោទនាយកអនុវិទ្យាល័យ ប្រាសាទ សង្កាត់បាវិត ថាជ្រើសសិស្សក្រីក្រផ្ដល់អាហារូបករណ៍លម្អៀងប្រកាន់បក្ខពួក។ ពួកគេអះអាងថា សិស្សដែលបានទទួលអាហារូបករណ៍ ភាគច្រើនជាកូនអ្នកមាន រីឯសិស្សក្រីក្រពិតប្រាកដនោះ ដែលគ្មានសែស្រឡាយ ពុំបានទទួលបានអ្វីឡើយ។
2014-03-26
ព្រះមហាក្សត្រខ្មែរដ៏ល្បីល្បាញមួយអង្គដែលបានរំដោះប្រទេសកម្ពុជា អោយរួចពីអាណានិគមជ្វា និងជាស្ថាបនិកនៃសម័យអង្គរ គឺព្រះបាទជ័យវរ្ម័នទី២។ អ្នកប្រវត្តិសាស្ត្រជំនាន់មុនភាគច្រើន ចាត់ទុកថា ព្រះបាទជ័យវរ្ម័នទី២ ត្រូវពួកជ្វា ចាប់យកទៅកោះជ្វា រួចបានភៀសព្រះកាយមកកម្ពុជា វិញ ដើម្បីដឹកនាំចលនារំដោះជាតិ។ ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្ត្រខ្មែរជំនាន់ក្រោយបានអះអាងខុសពីនេះ។
2014-03-26
ជម្លោះដីធ្លីរវាងអ្នកភូមិសហគមន៍បុរីកីឡា ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) បានជំរុញឲ្យស្ត្រីបុរីកីឡាខ្លះធ្លាក់ខ្លួនធ្វើជាស្ត្រីរកស៊ីផ្លូវភេទ ជាក់ស្ដែងដូចជា បុប្ឆា (ឈ្មោះអ្នកនិពន្ធដាក់ឲ្យ)។
2014-03-26
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា បន្ទាប់ពីបានបំពេញទស្សនកិច្ចចំនួន ២សប្ដាហ៍ នៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់។
2014-03-26
សាលារាជធានីភ្នំពេញ ចាប់ផ្ដើមពង្រឹងការអនុវត្តសារាចរលេខ០០៣ ស្ដីពីការហាមប្រាមលើការជក់បារី និងបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។ ការពង្រឹងនេះ គឺចាប់ផ្ដើមពីមន្ត្រីសាធារណៈនៅតាមឃុំសង្កាត់មុនគេ។
2014-03-25
សហព័ន្ធសហជីពកម្មករព្រមានថា នឹងធ្វើបាតុកម្មហែក្បួនធំមួយនៅថ្ងៃទី១ ខែឧសភា ខាងមុខ ដែលជាទិវាពលកម្មអន្តរជាតិ ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធនៅតែព្រងើយកន្តើយមិនព្រមដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង។
2014-03-25
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទាមទារឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ជួយពន្លឿនការដោះស្រាយវិបត្តិដីធ្លីនៅភូមិឡពាង នៃឃុំតាជេស។ ការទាមទារនេះ ធ្វើឡើងនៅអំឡុងពេលនៃការចុះចែកអំណោយសប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក ដល់ប្រជាពលរដ្ឋភូមិឡពាង ជាង ១០០គ្រួសារ នៅព្រឹកថ្ងៃទី២៥ ខែមីនា។
2014-03-25
អាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីអង្គការសង្គមស៊ីវិល កំពុងស៊ើបអង្កេតក្រុមហ៊ុន អ៊ី ហេង ដែលគ្រប់គ្រងចម្ការអំពៅឲ្យក្រុមហ៊ុនចិន ឡាន ហ្វេង ដែលវិនិយោគដាំអំពៅនៅក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ បន្ទាប់ពីមានសាក្សីម្នាក់ធ្វើការនៅក្នុងចម្ការនោះដាក់ពាក្យបណ្ដឹង ថាក្រុមហ៊ុនបានជួលកម្មករជាកុមារក្រោមអាយុ ១៥ឆ្នាំ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣។
2014-03-25
កសិករផ្នែកដំណាំសរីរាង្គទូទាំងប្រទេសកម្ពុជា ចំនួន ២០០នាក់ តំណាងឲ្យសមាគមកសិករចំនួន ១ពាន់អង្គភាពមកពីខេត្តចំនួន១៧ បានប្រជុំគ្នានៅថ្ងៃទី២៥ ខែមីនា ដើម្បីស្វែងរកវិធីធ្វើយ៉ាងណាឲ្យដំណើរការដាំដុះផលិតផលសរីរាង្គ នៅតែអាចប្រកួតប្រជែងទីផ្សារអាស៊ាន (Asean) សម្រាប់ឆ្នាំ២០១៥។
2014-03-25
ពលរដ្ឋខ្មែរកម្ពុជាក្រោម ៣នាក់ ត្រូវបានតុលាការខេត្តតាកែវ កោះហៅឲ្យចូលបំភ្លឺពីបទឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។