ប័ណ្ណសារព័ត៌មាន
2014-03-25
សាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទុកមិនចាត់ការចំពោះពាក្យបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីបាត់ដីកោះត្រល់ និងកោះក្រចកសេះ។
2014-03-25
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមានចាត់វិធានការចំពោះក្រុមហ៊ុនបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស។
2014-03-25
អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញរបាយការណ៍កើនឡើងការរឹបអូសគ្រឿងញៀន និងចាប់ខ្លួនមនុស្សពាក់ព័ន្ធការជួញដូរគ្រឿងញៀននៅក្នុងឆ្នាំ២០១៣។ ការបង្ហាញរបាយការណ៍នេះ ត្រូវបានសង្គមស៊ីវិលដែលធ្វើការលើវិស័យស្ដារនីតិសម្បទាជនរងគ្រោះដោយគ្រឿងញៀនសាទរ។
2014-03-25
ប្រធានការិយាល័យភូមិបាលស្រុកលំផាត់ ខេត្តរតនគិរី លោក ម៉ឹង មុន្ឋិន ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត ពីបទចោទថាបានឃុបឃិតកាប់រានព្រៃក្នុងតំបន់រមណីយដ្ឋានទឹកជ្រោះ ៧ជាន់។
2014-03-25
ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន ៣ស្ថាប័ន គាំទ្រចំពោះសកម្មភាពប្រឆាំងអំពើពុករលួយក្នុងពេលប្រឡងយកសញ្ញាបត្រទុតិយភូមិនៅពេលខាងមុខនេះ។
2014-03-25
មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ ដារាវុធ ឲ្យដឹងថា ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នឹងយាងនិវត្តន៍ពីប្រទេសចិន មកកាន់ប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃទី២៥ ខែមីនា តាមជើងយន្តហោះពិសេស។
2014-03-25
តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសហុល្លង់ (Netherlands) កាលពីថ្ងៃច័ន្ទ ទី២៤ មីនា បានទទួលយកបណ្ដឹងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលត្រូវបានក្រុមជនរងគ្រោះ និងអង្គការសង្គមស៊ីវិល ប្ដឹងកាលពីសប្ដាហ៍មុនហើយ។
2014-03-25
ក្នុងជំនួបចរចាលើកទី៤ កាលពីថ្ងៃច័ន្ទ ទី២៤ មីនា ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅតែមិនអាចដោះស្រាយបញ្ហាបានទេ ដោយសារខ្វែងគំនិតគ្នាលើប្រធានបទកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។
2014-03-25
ស្ថានភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិបណ្ដែតទឹកក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុងជួបបញ្ហាជីវភាព និងកូនៗពួកគាត់ភាគច្រើនមិនបានចូលសាលារៀន។ ចំណែកបញ្ហាបរិស្ថាន និងការបំពុលទឹកវិញ ក៏កំពុងកើតមានគួរឲ្យព្រួយបារម្ភដែរ។
2014-03-24
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយមន្ត្រីយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិ ចំនួន ៩គ្រួសារ នៅក្រុងបាវិត ខេត្តស្វាយរៀង កំពង់ព្រួយបារម្ភខ្លាចបាត់បង់ដីដោយចាញ់ក្ដីក្នុងរឿងទំនាស់។ ក្ដីបារម្ភរបស់អ្នកស្រុកនេះ ដោយសាររឿងក្ដីក្នុងទំនាស់ដីនោះដោះស្រាយមិនចេញជាង ១០ឆ្នាំមកហើយ។
2014-03-24
ក្រុមសហគមន៍ការពារព្រៃឈើជនជាតិដើមភាគតិចចារ៉ាយ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុន ម៉ែន សារុន ហៅកាត់ថា ក្រុមហ៊ុន ៧២ បានលួចអាររំលំឈើមូលថ្មីៗនៅក្នុងព្រៃសហគមន៍ ហើយមានរៀបចំម៉ាស៊ីនអារឈើ ៤គ្រឿង ដើម្បីអារច្រៀកឈើទាំងនោះភ្លាមៗ។
2014-03-24
កំណត់ហេតុនៃកិច្ចប្រជុំក្រុមប្រឹក្សាកសិកម្ម និងជលផលរបស់សហភាពអឺរ៉ុប បានអះអាងនៅថ្ងៃទី២៤ មីនា ថា ផលិតផលត្រីរបស់កម្ពុជា ត្រូវបានហាមឃាត់មិនឲ្យនាំចូលទីផ្សាររបស់សហភាពអឺរ៉ុប។ ការហាមឃាត់នេះ ដោយសារតែធនធានជលផលកម្ពុជា ទាំងនោះមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ និងការក្លែងបន្លំនាវាដឹកជញ្ជូន ជាដើម។
2014-03-24
តុលាការសាលាឧទ្ធរណ៍បានសម្រេចឃុំខ្លួន លោក វន់ ពៅ អតីតប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នក ២០នាក់ទៀត តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។ លោកចៅក្រមសាលាឧទ្ធរណ៍បានលើកហេតុផលថា ការដោះលែងមិនអាចធ្វើទៅបានទេ ព្រោះប៉ះពាល់ដល់នីតិវិធីច្បាប់។
2014-03-24
មន្ត្រីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរំពឹងថា ច្រករបៀងព្រំដែនជប់គគីរ នាឃុំអំពិល នឹងបើកឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ កាន់តែមានឱកាសដោះដូរទំនិញគ្នាបានកាន់តែច្រើនថ្ងៃលើសពីពេលបច្ចុប្បន្នថែមទៀត នៅក្នុងខែមេសា ខាងមុខ។
2014-03-24
ការជួបចរចារវាងតំណាងគណបក្សជាប់ឆ្នោតទាំងពីរ នៅព្រឹកថ្ងៃទី២៤ ខែមីនា មិនបានទទួលលទ្ធផលជាផ្លែផ្កាទេ ហើយក៏មិនមានចេញសេចក្តីថ្លែងការណ៍រួមដែរ។ ប្រធានក្រុមចរចានៃគណបក្សទាំងពីរ បញ្ជាក់ប្រាប់អ្នកកាសែតថា បក្សទាំងពីរខ្វែងគំនិតគ្នានៅលើប្រធានបទកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។