ប័ណ្ណសារព័ត៌មាន
2014-03-24
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ព្រួយបារម្ភពីសកម្មភាពចោរប្លន់ម៉ូតូ និងចោរលួចគាស់ផ្ទះ ដែលធ្វើសកម្មភាពទាំងថ្ងៃយប់នៅតាមទីកន្លែងមួយចំនួនក្នុងទីក្រុង។ ករណីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានរំលឹកឲ្យប៉ូលិសនៅតាមមូលដ្ឋាន ត្រូវពង្រឹងសកម្មភាពអនុវត្តគោលនយោបាយភូមិឃុំរបស់ប្រមុខដឹកនាំ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។
2014-03-24
មន្ត្រីសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ ដឹកនាំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃច័ន្ទ ទី៣១ ខែមីនា ខាងមុខទេ។ ប៉ុន្តែ លោក ម៉ម សូណង់ដូ បានប្រតិកម្មថា លោកនឹងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មតាមការគ្រោងទុក ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន អនុញ្ញាតឲ្យវិទ្យុសម្បុកឃ្មុំ ដំឡើងកម្លាំងផ្សាយបន្តទៅតាមខេត្ត និងសុំហ្វ្រេកង់សម្រាប់បង្កើតទូរទស្សន៍។
2014-03-24
ប្រជាពលរដ្ឋដែលជាចំណុះជើងវត្តអម្ពវនារាម ហៅវត្តស្វាយសាច់ភ្នំ ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានការព្រួយបារម្ភជាខ្លាំង នៅពេលដែលគណៈកម្មាធិការវត្តនេះចេះតែបង្ខំព្រះចៅអធិការវត្ត ដើម្បីស៊ីញេបោះត្រាយល់ព្រមឱ្យមានការវាយព្រះវិហារចាស់ចោល ក្រោមហេតុផលដើម្បីកសាងព្រះវិហារថ្មី។
2014-03-24
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចាប់ផ្ដើមបើកយុទ្ធនាការរកយុត្តិធម៌ ឱ្យជនរងគ្រោះដែលស្លាប់ និងបាត់ខ្លួននៅផ្លូវវ៉េងស្រេង ក្នុងពេលកម្លាំងសន្តិសុខរដ្ឋាភិបាលបាញ់ប្រហារក្រុមអ្នកតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ កាលពីថ្ងៃទី៣ មករា។ យុទ្ធនាការនេះមានឈ្មោះ "ឯណាទៅយុត្តិធម៌ខ្ញុំ"។
2014-03-24
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ៦សហគមន៍ នៅខេត្តមណ្ឌលគិរី គ្រោងតវ៉ាដោយសន្តិវិធី សុំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាធនធានធម្មជាតិ និងទាមទារឲ្យមានការដាក់ទោសតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិល្មើស។
2014-03-24
ជារឿយៗ គេតែងសង្កេតឃើញជនជាតិវៀតណាម ចូលមកជួលដីរបស់ប្រជាកសិករខ្មែរដែលរស់នៅតាមជាយដែន យកទៅធ្វើស្រែជាបន្តបន្ទាប់។ ជាក់ស្ដែង ដីស្រែរបស់ភូមិមួយចំនួននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រាប់រយហិកតារ បានជួលទៅឲ្យជនជាតិវៀតណាម ធ្វើស្រែរហូតមកទល់សព្វថ្ងៃ។ ប្រជាកសិករបញ្ជាក់ថា មូលហេតុដែលជួលដីឲ្យវៀតណាម នោះ ដោយសារពួកគាត់ធ្វើស្រែខ្លួនឯងពុំបានផលចំណេញ។
2014-03-24
អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅជុំវិញចម្ការកៅស៊ូ ទំរីង រ៉ាប់បឺ (Tom Ring Rubber) នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឧស្សាហ៍មានការភ័យខ្លាច ដោយសារតែទាហាន១ក្រុមជាអ្នកការពារចម្ការកៅស៊ូទីនោះ តែងបង្កអំពើហិង្សា។
2014-03-23
ស្ត្រីជាកម្មករចម្ការអំពៅ នៅខេត្តព្រះវិហារ មួយរូប ឈ្មោះ អឿ ប៊ុនថានី កំពុងព្រួយបារម្ភខ្លាចគេសម្លាប់ បន្ទាប់ពីបានរាយការណ៍រឿងជួញដូរពលកម្មកុមារនៅចម្ការអំពៅ ក្នុងស្រុកត្បែងមានជ័យ។
2014-03-23
រដ្ឋាភិបាលកម្ពុជា សម្រេចមិនដាក់ទោសមន្ត្រីក្រសួងសុខាភិបាល ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងរឿងបាត់ប្រាក់របស់មូលនិធិសកល (Global Fund) ឡើយ។
2014-03-23
ក្រុមសង្គមស៊ីវិល រួមទាំងសហជីពជាតិនិងអន្តរជាតិ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតមួយជាបន្ទាន់ទៅលើការបាត់ខ្លួនកម្មករវ័យជំទង់ម្នាក់កាលពី ២ខែមុន ក្នុងពេលកងសន្តិសុខបង្ក្រាបក្រុមបាតុករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
2014-03-23
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយប្រតិកម្មនឹងមតិរិះគន់អង្គភាពនេះ លើសំណុំរឿងរបស់កូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
2014-03-23
មេប៉ុស្តិ៍នគរបាលព្រៃតាម៉ៅ ឃុំគិរីចុងកោះ ខេត្តតាកែវ បានបាញ់សម្លាប់ស្ត្រីមេម៉ាយកូនមួយ ដែលជាស្ត្រីខ្មែរកម្ពុជាក្រោមម្នាក់ ស្លាប់នៅក្នុងផ្ទះជួល ដោយសាររឿងប្រចណ្ឌ។
2014-03-23
សមត្ថកិច្ចខណ្ឌដូនពេញ កំពុងបើកការស៊ើបអង្កេតករណីជនមិនស្គាល់មុខម្នាក់ បាញ់ប្រហារទៅលើរថយន្តក្រុងដែលដឹកក្រុមសកម្មជនដីធ្លី និងក្រុមគ្រួសាររងគ្រោះដោយសារការបាញ់នៅផ្លូវវ៉េងស្រេង សរុបជិត ៥០នាក់ កាលពីយប់ថ្ងៃទី២២ ខែមីនា នៅក្បែរស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
2014-03-23
ចាស់ទុំខ្មែរមួយចំនួនសព្វថ្ងៃនេះ បានរំលឹកអំពីការអប់រំកូនចៅរបស់ដូនតាខ្មែរកាលពីសម័យទសវត្សរ៍ទី៥០ ទៅ ទី៦០ ថាគឺជាការអប់រំមួយមានតម្លៃ និងមានគុណធម៌ខ្ពស់ បើធ្វើការប្រៀបធៀបនឹងការអប់រំសម័យបច្ចុប្បន្ន។
2014-03-23
ប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តក្រចេះ រិះគន់អាជ្ញាធរខេត្តនេះថា បានគេចវេះមិនព្រមដោះស្រាយបញ្ហាដីធ្លីពួកគាត់។ ការចោទប្រកាន់នេះ គឺបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធមិនបានទទួលយកពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋមួយចំនួនក្រោមហេតុផលផ្សេងៗ។ ប៉ុន្តែមន្ត្រីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តក្រចេះ បញ្ជាក់ថា គ្មានហេតុផលណាមួយដែលអាជ្ញាធរគេចវេះពីការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះទេ។