ប័ណ្ណសារព័ត៌មាន
2014-05-01
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំនីតិវិធីដាក់ពាក្យបណ្ដឹងជុំវិញភាពមិនប្រក្រតី នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី២ ជូនដល់តំណាងគណបក្សនយោបាយនានា ដែលនឹងកើតមាននៅក្នុងពេលឃោសនាការបោះឆ្នោត និងប្រកាសលទ្ធផលឆ្នោតនាខែឧសភា ខាងមុខ។
2014-04-30
តំណាងកម្មកររោងចក្រដំឡើងកង់បេសវ៉េ (Best Way) នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) នៅក្រុងបាវិត ១រូប ត្រូវបានអាជ្ញាធរប៉ូលិសនៃស្នងការនគរបាលខេត្តស្វាយរៀង ចាប់ឃុំខ្លួនកាលពីរសៀលថ្ងៃទី២៩ មេសា ក្រោមបទចោទប្រកាន់ថា បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងរោងចក្រ គ្រាដែលរូបគេចូលរួមធ្វើកូដកម្មនាពេលកន្លងទៅ។
2014-04-30
ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំចំនួនពីរក្នុងស្រុកតាវែង ខេត្តរតនគិរី ព្រួយបារម្ភពីផលប៉ះពាល់គុណភាពទឹក និងផលប៉ះពាល់ជំនឿប្រពៃណីអ្នកភូមិ ខណៈក្រុមហ៊ុនចិនមួយដាក់សាឡង់បូមរ៉ែមាសពីក្នុងទន្លេសេសានជាថ្មី ដោយមិនបានពិភាក្សាផលប៉ះពាល់ជាមួយអ្នកភូមិឡើយ។
2014-04-30
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៉ី ប្រកាសថា គណបក្សនយោបាយទាំងអស់ត្រូវរួមសហការគ្នាដោះស្រាយបញ្ហារបស់ជាតិទាំងមូល។ ការប្រកាសបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ក្នុងដំណើរវិលត្រឡប់ពីបរទេសវិញ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលដែលលោកឆ្លើយសំណួររបស់អ្នកកាសែតជុំវិញលទ្ធផលនៃបេសកកម្មនៅតំបន់អឺរ៉ុប។
2014-04-30
កម្មករជិត ១០០នាក់ នៅរោងចក្រ ភើមៀរ (Pemir) ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ បានឈរធ្វើបាតុកម្មយ៉ាងស្ងប់ស្ងាត់ ឈានចូលថ្ងៃទី៨ ហើយ គិតត្រឹមថ្ងៃទី៣០ ខែមេសា ដើម្បីទាមទារឲ្យក្រុមហ៊ុនកុំបញ្ឈប់កម្មករដោយគ្មានកំហុស និងផ្ដល់លុយថ្លៃបាយថ្ងៃត្រង់ចំនួន ២ពាន់រៀល។
2014-04-30
ប៉ូលិសបានដាក់ពង្រាយបន្លាលួសព័ទ្ធជុំវិញទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៣០ មេសា ខណៈប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជិះឡានកាត់នោះ ទៅដុតធូបនៅវត្តភ្នំ ហើយលោកប្រកាសទាមទារសុំឲ្យរដ្ឋាភិបាលបើកទីលានប្រជាអធិបតេយ្យឡើងវិញ។
2014-04-30
អង្គការមិនមែនរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សាទៅលើកម្មករ និងដោះស្រាយបញ្ហាកម្មករដោយសន្តិវិធី មិនគាបសង្កត់តាមផ្លូវតុលាការ ទម្លាក់ការចោទប្រកាន់ ដោះលែងមនុស្ស ហើយបើកការស៊ើបអង្កេតរកជនប្រព្រឹត្តបាញ់សម្លាប់កម្មករយកមកផ្ដន្ទាទោសតាមច្បាប់។
2014-04-30
ក្រុមហ៊ុនសុខាអូតែល បានចំណាយប្រាក់ជាច្រើនលានដុល្លារអាមេរិក ក្នុងការចាប់ផ្ដើមសាងសង់សណ្ឋាគារថ្មីមួយទៀតនៅក្នុងទីក្រុងសៀមរាប ដើម្បីស្រូបយកចំណូលពីវិស័យទេសចរណ៍។ សណ្ឋាគារលំដាប់ប្រណីតថ្មីមួយដែលមានឈ្មោះថា រមណីយដ្ឋានសុខាសៀមរាប ត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាដំណើរការសាងសង់ កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែមេសា។
2014-04-30
សមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) នៅខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាស្តីបញ្ហាដីធ្លី និងបញ្ហាធនធានធម្មជាតិ ដែលមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងតំណាងសហគមន៍ដែលមកពីតំបន់ដែលមានបញ្ហា ប្រមាណជិត ១០០នាក់ កាលពីថ្ងៃទី២៤ មេសា។
2014-04-30
ជម្លោះដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ អ្នកស្រី ជា ខេង និងប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាន់តែមានភាពចម្រូងចម្រាសខ្លាំង។ ភាពចម្រូងចម្រាសនេះ គឺនៅបន្ទាប់ពីគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត សម្រេចលើកយកប្រជាពលរដ្ឋភូមិឡពាង ចំនួន ៥២គ្រួសារ មកធ្វើការសម្របសម្រួល។ ក្នុងនោះមាន ១៦គ្រួសារ បានបដិសេធមិនទទួលយកការចរចាក្រៅប្រព័ន្ធតុលាការនេះ។
2014-04-30
ក្រុមអ្នកអភិរក្សធនធានធម្មជាតិក្នុងប្រទេសកម្ពុជា បានបង្ហាញភស្តុតាងជាច្រើនអំពីក្រុមឧកញ៉ាមហាសេដ្ឋីដែលមានអំណាច និងជាសាច់ញាតិរបស់លោក ហ៊ុន សែន កំពុងរកស៊ីកាប់ព្រៃឈើប្រណិតៗក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី លក់ទៅឲ្យឈ្មួញចិន និងវៀតណាម។
2014-04-30
សហគមន៍នេសាទនៅស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា កម្មករក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ បានប្រើប្រាស់ឧបករណ៍ឆក់សម្លាប់សត្វព្រៃ និងសត្វពាហនៈប្រជាពលរដ្ឋនៅក្នុងព្រៃដែនជម្រកសត្វព្រៃ។ ក៏ប៉ុន្តែ មន្ត្រីអាជ្ញាធរស្រុកឲ្យដឹងថា កម្មករក្រុមហ៊ុនប្ដឹងចោទវិញថា សហគមន៍បានចូលឆែកឆេរកន្លែងស្នាក់នៅរបស់កម្មករបំពានច្បាប់។
2014-04-30
រដ្ឋាភិបាលកម្ពុជា ប្រកាសទទួលយកជនភៀសខ្លួនទាំងឡាយណាដែលសមត្ថកិច្ចអូស្ត្រាលី ឃាត់ខ្លួននៅពេលព្យាយាមធ្វើដំណើរខុសច្បាប់ទៅសុំសិទ្ធិរស់នៅឯប្រទេសអូស្ត្រាលី។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ស្វាគមន៍រដ្ឋាភិបាលកម្ពុជា ហើយសន្យានឹងផ្ដល់ការគាំទ្របន្ថែមលើគម្រោងនេះ ប្រសិនបើរដ្ឋាភិបាលត្រូវការជំនួយ។
2014-04-29
ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានចំណាយពេល ៣ម៉ោង កាលពីរសៀលថ្ងៃទី២៩ មេសា ប្រជុំពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិលចំនួន ១៥ស្ថាប័ន ដើម្បីត្រៀមរៀបចំវេទិកាសាធារណៈរួមគ្នា ដោះស្រាយការទាមទារជម្រកស្នាក់នៅរបស់ពលរដ្ឋដែលនៅសេសសល់ក្នុងសហគមន៍បុរីកីឡា។ តែជាលទ្ធផល ភាគីទាំងពីរនៅមិនទាន់ត្រូវរ៉ូវគ្នាថា សម្រេចនឹងបើកវេទិកាសាធារណៈនៅពេលណានៅឡើយ។
2014-04-29
ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាឧត្ដមស្នងការរងទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី ហ្វ្លាវៀ ផានស៊េរី (Flavia Pansieri) បានលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង នៅថ្ងៃអង្គារ ទី២៩ មេសា។