ប័ណ្ណសារព័ត៌មាន
2014-04-29
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញអោយក្រសួងការងារ ពិចារណាបញ្ឈប់ការរឹតត្បិតការចុះបញ្ជិកាសហជីពកម្មករក្នុងវិស័យកាត់ដេរ។
2014-04-29
សហភាពអឺរ៉ុប និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍនៅកម្ពុជា បានផ្ដល់ទឹកប្រាក់ជាង ៦៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមរយៈអង្គការស៊ីប៉ា (Sipar) និងអង្គការមិត្តសំឡាញ់ ទៅលើគម្រោងបង្កើតបណ្ណាល័យនៅតាមពន្ធនាគារទាំងអស់ក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។
2014-04-29
រោងចក្រប្រមាណ ៣៩រោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) និងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង (Tai Seng) នៅក្រុងបាវិត ខេត្តស្វាយរៀង បន្តបិទទ្វារមិនដំណើរការ ដោយគ្មានកម្មករមកធ្វើការទេ នៅព្រឹកថ្ងៃទី២៩ មេសា។
2014-04-29
សាលាដំបូងខេត្តក្រចេះ សម្រេចដោះលែងប្រជាពលរដ្ឋមួយរូបកាលពីរសៀលថ្ងៃ២៨ មេសា បន្ទាប់ពីបានរកឃើញថា គាត់មិនបានជាប់ពាក់ព័ន្ធទៅនឹងការតវ៉ារឿងដីធ្លីជាពេលកន្លងមកនៅភូមិថ្មសំលៀង ឃុំដំរីផុង ខេត្តក្រចេះ នោះ។
2014-04-29
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើមេដឹកនាំសហជីព និងសង្គមស៊ីវិលខ្លះ ដែលមានៈរៀបចំទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែឧសភា នាទីលានប្រជាធិបតេយ្យ ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលថ្លែងថា នឹងរក្សាជំហរដឹកនាំកម្មករប្រារព្ធទិវានេះទៅតាមការគ្រោងទុក និងមិនញញើតចំពោះសារគំរាមរបស់ប៉ូលិសនោះទេ។
2014-04-29
ប៉ូលិសខេត្តតាកែវ ចាប់ផ្ដើមកំណត់មុខសញ្ញាជនសង្ស័យដែលចោមរោមវាយសម្លាប់បុរសវ័យកណ្ដាលម្នាក់អាយុជាង ៣០ឆ្នាំ ចោទថាចេះអំពើអាបធ្មប់។
2014-04-29
អង្គការមូលនិធិអាប៊ីលីស (ABILIS) ដែលជាមូលនិធិសម្រាប់ការអភិវឌ្ឍ គាំទ្រទៅលើសកម្មភាពនៃជនពិការ បានរៀបចំសិក្ខាសាលាមួយនៅព្រឹកថ្ងៃទី២៩ មេសា បង្រៀនជនពិការ និងអង្គការតំណាងជនពិការ ពីរបៀបសរសេរគម្រោងស្នើសុំថវិកាដើម្បីធ្វើសកម្មភាព។
2014-04-29
មន្ត្រីរាជការឃុំនៅស្រុកជុំគីរី ខេត្តកំពត តវ៉ាចំពោះការបង្ខំឲ្យបង់ប្រាក់ជួយកាកបាទក្រហមកម្ពុជា ម្នាក់ ៤ម៉ឺនរៀល ស្មើ ១០ដុល្លារអាមេរិក។
2014-04-29
ប្រជាពលរដ្ឋរាប់រយគ្រួសារនៅស្រុកពញាឮ ខេត្តកណ្ដាល បានបិទផ្លូវជាតិលេខ៥ មិនឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ចន្លោះពីម៉ោង ១១ព្រឹក ដល់ម៉ោងជាង ១រសៀល ថ្ងៃទី២៩ ខែមេសា ដើម្បីទាមទារឲ្យមន្ត្រីក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាល ជួយរកដំណោះស្រាយទំនាស់ដីធ្លីដែលពួកគាត់ចោទថា ត្រូវក្រុមហ៊ុនផានអ៊ីម៉ិច ធ្វើប្លង់រំលោភយកដីកសិកម្មធ្លាប់បង្កបង្កើនផល។
2014-04-29
មន្ត្រីព្រះបរមរាជវាំង ឲ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋបារាំង នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤។
2014-04-29
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ ២រូប ត្រូវបានអាជ្ញាធរប៉ូលិសនៅក្រុងបាវិត ខេត្តស្វាយរៀង កោះហៅទៅបំភ្លឺរឿងដឹកនាំកម្មករធ្វើកូដកម្មមានវិវាទជាមួយមន្ត្រីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត នៅព្រឹកថ្ងៃទី២៨ មេសា។
2014-04-28
ប្រជាការពារព្រៃឈើប្រមាណជិត ៧០នាក់ នៅឃុំស្រយង់ នៃស្រុកគូលែន ខេត្តព្រះវិហារ បានលើកគ្នាទៅរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនម៉ាឡេស៊ី មួយឈ្មោះ ហ្វីភី (Fephy) កាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា កន្លងទៅ។ ការរារាំងនោះ បន្ទាប់ពីក្រុមសហគមន៍អះអាងថា ក្រុមហ៊ុនបរទេសនេះ បានឈូសឆាយពង្រីកព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ច ហើយរំលោភចូលទៅក្នុងដែនដីព្រៃសហគមន៍។
2014-04-28
បណ្ដាញអង្គការអ្នកស្រឡាញ់ធនធានធម្មជាតិ និងសកម្មជនព្រៃឈើចំនួន ៥ បានរួមគ្នាធ្វើសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី២៨ មេសា ដើម្បីសម្ដែងអំពីការព្រួយបារម្ភចំពោះការសាងសង់ទំនប់វារីអគ្គិសនីមួយ នៅតំបន់ឆាយអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
2014-04-28
វិស័យអប់រំនិងសេដ្ឋកិច្ចជាវិស័យចម្បងមួយដែលត្រូវតែផ្លាស់ប្ដូរនៅសហគមន៍ជនជាតិចាម រស់នៅតាមតំបន់ជនបទ។ វិស័យអប់រំនិងសេដ្ឋកិច្ច ត្រូវបានលើកមកជជែកយ៉ាងផុសផុលនៅក្នុងសន្និសីទអន្តរជាតិលើកទី១ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាឥស្លាមអភិវឌ្ឍន៍កម្ពុជា (ICDC) នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី២៨ មេសា ដែលមានតំណាងរដ្ឋាភិបាល និងតំណាងអង្គការអន្តរជាតិមកពីជាង ១០ប្រទេសចូលរួម។
2014-04-28
កម្មកររោងចក្រស្បែកជើង ជូហួយ (JUHUI FOOTWER) ជាច្រើនពាន់នាក់ ដែលមានទីតាំងនៅឃុំខ្មុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ មេសា បាននាំគ្នាតវ៉ាដោយបិទផ្លូវជាតិលេខ៦ ដើម្បីទាមទារឱ្យភាគីរោងចក្រចេញមកដោះស្រាយបញ្ហារបស់ពួកគាត់។