ប័ណ្ណសារព័ត៌មាន
2014-04-28
ពលរដ្ឋអតីតសមាជិកសហគមន៍បឹងកក់ ជិត ៥០នាក់ បាននាំគ្នាវេចមុងកន្ទេល ដឹកទាំងចានឆ្នាំងទៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ មេសា ដើម្បីទៅសម្រាកតវ៉ានៅទីនោះទាំងថ្ងៃទាំងយប់រយៈពេល ៣ថ្ងៃជាប់គ្នាក្នុងបំណងទាមទារសំណងបន្ថែមពីការបណ្ដេញចេញដោយបង្ខំ កាលពីឆ្នាំ២០១១។ ប៉ុន្តែត្រូវបានក្រុមសន្តិសុខសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ រារាំងនិងបណ្ដេញចេញមិនឲ្យពួកតវ៉ាស្នាក់នៅមុខសាលារាជធានី ដូចការគ្រោងទុកទេ។
2014-04-28
សហគមន៍ជនជាតិដើមភាគតិច ២០ក្រុម មកពីស្រុកចំនួន៥ ក្នុងខេត្តមណ្ឌលគិរី នាំយកញត្តិតវ៉ានិងពាក្យប្ដឹងច្រើនករណីដាក់ជូនអាជ្ញាធរខេត្តទាមទារឲ្យដោះស្រាយ។ បញ្ហាទាំងនោះ រួមមានការរំលោភដីធ្លី បញ្ហាកាប់បំផ្លាញព្រៃឈើធ្វើឲ្យមានផលប៉ះពាល់ច្រើនដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច និងធនធានធម្មជាតិ។
2014-04-28
មន្ត្រីអង្គការសង្គមស៊ីវិល ១៧ស្ថាប័ន ត្រូវបានសាលារាជធានីភ្នំពេញ កោះអញ្ជើញឲ្យចូលរួមប្រជុំពិភាក្សាស្ដីពីការរៀបចំវេទិកាសាធារណៈ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាមទារជម្រកស្នាក់នៅរបស់ពលរដ្ឋដែលសេសសល់ក្នុងសហគមន៍បុរីកីឡា។
2014-04-28
ប្រមុខដឹកនាំរដ្ឋាភិបាលបានរិះគន់ចំពោះមេដឹកនាំសង្គមស៊ីវិលខ្លះ ដែលបានលូកដៃចូលកិច្ចការរបស់រដ្ឋាភិបាល ទាក់ទងការធ្វើសេចក្ដីព្រាងច្បាប់ផ្សេងៗ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលថ្លែងប្រតិកម្មតបប្រមុខដឹកនាំវិញថា ដោយសារតែការធ្វើសេចក្ដីព្រាងច្បាប់ជារឿងផលប្រយោជន៍ជាតិទាំងមូល ទើបស្នើចូលរួមជាគំនិតយោបល់។
2014-04-28
សកម្មជនសិទ្ធិមនុស្ស លោក អ៊ូ វីរៈ បច្ចុប្បន្នបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បន្ទាប់ពីលោកបានចូលរួមក្នុងសកម្មភាពការពារសិទ្ធិមនុស្ស និងធ្វើជាប្រធាននៃមជ្ឈមណ្ឌលនេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
2014-04-28
ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ លោក អាត់ ធន់ អំពាវនាវដល់សមាជិក-សមាជិកាសហជីព ព្រមទាំងកម្មករ-និយោជិត និងប្រជាពលរដ្ឋទូទៅ ឱ្យជួយផ្ដល់ថវិកាសម្រាប់លោកយកទៅតម្កល់ទុកនៅតុលាការ ដើម្បីធានារូបលោកឲ្យនៅក្រៅឃុំ។
2014-04-27
អតីតសិស្សគរុកោសល្យភូមិភាគខេត្តព្រៃវែង ជំនាន់ទី២៥ ចោទប្រកាន់មន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ថា បានបណ្ដេញសិស្សដែលប្រឡងជាប់គ្រូអនុវិទ្យាល័យឆ្នាំសិក្សា ២០១៣-២០១៤ ចេញពីការសិក្សាដោយអយុត្តិធម៌។
2014-04-27
ប្រជាពលរដ្ឋជាច្រើននាក់តំណាងឲ្យអ្នកភូមិ ១៩៤គ្រួសារ បានលើកគ្នាមកតវ៉ានៅសាលាខេត្តបន្ទាយមានជ័យ សុំឲ្យអាជ្ញាធរខេត្តជួយដោះស្រាយករណីដីធ្លីទំហំ ១.២០០ហិកតារ ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនឯកជនមួយរបស់ថៃ។
2014-04-27
អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋមួយរូបដែលចេញមុខតវ៉ារឿងដីធ្លីជាមួយក្រុមហ៊ុនមួយចំនួននៅឃុំដំរីផុង ស្រុកឆ្នូង ខេត្តក្រចេះ នៅថ្ងៃ២៦ មេសា។ ក្នុងសំណុំរឿងដដែលនេះ អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋកើនឡើងរហូតដល់ ៣នាក់ហើយ ចាប់តាំងពីថ្ងៃ២៥ មេសា មក។
2014-04-27
អស់រយៈពេលជាង ៨ខែមកហើយចាប់តាំងពីការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលស្ថានការណ៍នយោបាយរបស់កម្ពុជា នៅបន្តភាពចម្រូងចម្រាសចាក់ស្រេះដោះស្រាយមិនចេះចប់។ បក្សប្រជាជនកម្ពុជា ដែលប្រកាសជ័យជំនះដោយខ្លួនឯងថា បានសំឡេង ៦៨អាសនៈ ហើយបក្សសង្គ្រោះជាតិបាន ៥៥អាសនៈមុន គ.ជ.ប ប្រកាសតួលេខដូចគ្នានោះ កំពុងក្ដោបក្ដាប់អំណាចតែម្នាក់ឯង ជាពិសេស ការត្រួតត្រារដ្ឋសភាជាតិដោយគណបក្សតែមួយ។
2014-04-27
ប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ នៅខេត្តពោធិ៍សាត់ គ្រោងតវ៉ានៅខាងមុខសាលាស្រុកក្រគរ នៅសប្ដាហ៍ក្រោយ ដើម្បីទាមទារអាជ្ញាធរឲ្យជួយដោះស្រាយជម្លោះដីធ្លីរបស់ខ្លួន ជាមួយក្រុមហ៊ុន រតនា វិសាល។
2014-04-27
ក្រុមយុវជនខ្មែរមហានគរ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលខ្លះទៀត នឹងធ្វើសន្និសីទកាសែតមួយស្ដីអំពីបរិស្ថាន នៅថ្ងៃទី២៨ មេសា ឆ្នាំ២០១៤ នៅភោជនីយដ្ឋានបៃតង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
2014-04-27
ព្រៃឈើនៅតំបន់ជម្រកសត្វព្រៃភ្នំណាំលា ក្នុងខេត្តមណ្ឌលគិរី នៅតែរងការកាប់រានខុសច្បាប់ដើម្បីយកដី បើទោះបីក្រុមមន្ត្រីជំនាញបរិស្ថានត្រូវបានដាក់ឲ្យការពារ និងអភិរក្សតំបន់នោះយ៉ាងណាក្តី។
2014-04-27
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ គ្រោងនឹងរៀបចំធ្វើសិក្ខាសាលារឿងទំនាស់ដីធ្លីមួយ ដោយមានប្រជាពលរដ្ឋជាអ្នកប៉ះពាល់ដោយសារទំនាស់ដីធ្លីជាង ៧០គ្រួសារត្រៀមខ្លួនចូលរួម។
2014-04-27
សហព័ន្ធអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទទូចឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការការចោទប្រកាន់នានា លើតំណាងសហជីព អ្នកការពារសិទ្ធិមនុស្ស កម្មករ និងប្រជាពលរដ្ឋចំនួន ២៣នាក់ ដែលត្រូវអាជ្ញាធររដ្ឋាភិបាលវាយដំ និងចាប់ខ្លួនកាលពីដើមខែមករា ឆ្នាំ២០១៤។ ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ លើកឡើងថា ការចាប់ខ្លួនជនទាំង ២៣នាក់នេះ គឺជារឿងនយោបាយ។