ប័ណ្ណសារព័ត៌មាន
2014-04-01
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung) បានអញ្ជើញមេដឹកនាំនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គក្រោម គឺ កម្ពុជា ថៃ ឡាវ ឲ្យចូលរួមកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ មេសា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
2014-04-01
តុលាការខេត្តរតនគិរី បានចាប់ខ្លួនជនពាក់ព័ន្ធកាប់រានព្រៃឈើក្នុងតំបន់រមណីយដ្ឋានទឹកជ្រោះ៧ជាន់ ឬទឹកជ្រោះអូរសៀនឡែ មួយរូប។ ការចាប់ខ្លួននេះ កើតមានឡើងបន្ទាប់ពីមានការចាប់ឃុំខ្លួនក្នុងករណីដូចគ្នា ទៅលើប្រធានការិយាល័យភូមិបាលស្រុក គឺលោក ម៉ឹង មុន្ឋិន កាលពីសប្ដាហ៍មុន។
2014-04-01
លោក ចម ប្រសិទ្ធ មកពីគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងក្រសួងពាណិជ្ជកម្មរយៈពេលជាង ២០ឆ្នាំ។ ស្ថាប័នសង្គមស៊ីវិលបានរិះគន់ថា សាច់ញាតិរបស់លោក ចម ប្រសិទ្ធ ដែលរាប់តាំងពីប្រពន្ធ កូនបង្កើត និងកូនប្រសា បានទទួលតំណែងសំខាន់ៗ ដូចជា ប្រធានរដ្ឋបាល និងប្រធានគណនេយ្យ នៅពេលដែលលោក ចម ប្រសិទ្ធ មានតួនាទីជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
2014-04-01
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុង ខណ្ឌ ស្រុក នឹងចូលមកដល់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ទន្ទឹមគ្នានេះ ក៏មានភាពមិនប្រក្រតីមួយចំនួនកើតមានឡើងទាក់ទិនទៅនឹងការលុបឈ្មោះ និងដាក់ឈ្មោះបេក្ខជនគណបក្សនយោបាយ។ បញ្ហានេះបានកើតមានចំពោះសមាជិកគណបក្ស សម រង្ស៊ី នៅក្នុងខេត្តប៉ៃលិន។
2014-04-01
ប្រជាពលរដ្ឋនៅឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បាននាំគ្នាចេញទៅហាមឃាត់ត្រាក់ទ័រដែលបានធ្វើការឈូសឆាយលើដីចម្ការរបស់ខ្លួននៅក្បែរភូមិ។ ប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់បានស្នើឱ្យអាជ្ញាធរវាស់វែងដីជូនពួកគាត់ ប៉ុន្តែអាជ្ញាធរបែរជាធ្វើខុសអ្វីដែលពួកគាត់ស្នើទៅវិញ។
2014-04-01
គម្រោងសន្សំប្រាក់របស់សហគមន៍យុវជន ដើម្បីការអភិវឌ្ឍសហគមន៍នៅស្រុកកំចាយមារ ខេត្តព្រៃវែង ផ្ដើមចេញពីប្រាក់របស់សហគមន៍ ៨០ម៉ឺនរៀល សម្រាប់ធ្វើការអភិវឌ្ឍរហូតដល់មានប្រាក់សម្រាប់បង្វិលក្នុងសហគមន៍ជាង ៤០០លានរៀល ឬប្រមាណ ១សែនដុល្លារអាមេរិក ទទួលបានជោគជ័យក្នុងរយៈពេលត្រឹមតែជាង ៣ឆ្នាំប៉ុណ្ណោះ។
2014-04-01
ក្រសួងសុខាភិបាល បានសម្ពោធឲ្យប្រើប្រាស់អគារវះកាត់កុមារមួយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី៣១ ខែមីនា ដើម្បីជួយវះកាត់កុមារឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់នៅកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីអង្គការ អុបភឺរ៉េស៊ិន ស្មាល (Operation Smile)។