ប័ណ្ណសារព័ត៌មាន
2014-04-27
មេឃុំស្រែព្រះ នៃស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជូនកម្លាំងនគរបាលភ្លាមៗ បន្ទាប់ពីតតាំងអស់រយៈពេលជាង ២០នាទីជាមួយមន្ត្រីអង្គការសង្គមស៊ីវិល ដែលព្យាយាចុះទៅមើលការបំផ្លាញព្រៃឈើជាប្រព័ន្ធនៅទីនោះ។
2014-04-26
ប្រជាសហគមន៍ការពារព្រៃឈើ និស្សិត និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងព្រះសង្ឃផង សរុបប្រមាណជាង ១០០នាក់ មកពីគ្រប់ទិសទី បានជួបប្រមូលផ្តុំគ្នានៅក្នុងខេត្តកោះកុង ធ្វើពិធីបង្សុកូលឧទ្ទិសកុសល និងគោរពវិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ជាអតីតសកម្មជនព្រៃឈើក្នុងឱកាសគម្រប់ខួបពីរឆ្នាំនៃការបាញ់សម្លាប់រូបលោក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
2014-04-26
កម្មករកម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) និងតំបន់សេដ្ឋកិច្ចពិសេស តាយសេង (Tai Seng)នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រមាណជិត ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៦ មេសា បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ានៅខាងមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយប្រាក់លើកទឹកចិត្តការងាររបស់កម្មករ ដែលបានសន្យានាពេលកន្លងទៅ។
2014-04-26
នៅខេត្តបាត់ដំបង មានមនុស្ស ៤នាក់ស្លាប់ និង ៧នាក់រងរបួស រួមទាំងផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ត្រូវខ្យល់ព្យុះបោកបក់បំផ្លាញឲ្យខូចខាតទាំងស្រុង។ គ្រោះធម្មជាតិនេះ មេឃភ្លៀងធ្លាក់ព្រិលទឹកកក និងមានខ្យល់បោកបក់ខ្លាំងនេះ បានកើតមានឡើងជាលើកដំបូងនៅខេត្តបាត់ដំបង នៅឆ្នាំ២០១៤ នេះ។
2014-04-26
ពលរដ្ឋខ្មែរ ៧នាក់ស្លាប់ និង ៧នាក់ទៀតរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។ មន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក កំពុងអន្តរាគមន៍ជួយពលរដ្ឋកម្ពុជា ដែលរងគ្រោះទាំងនោះ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ដូចគ្នាក្នុងប្រទេសថៃ ដែលបណ្ដាលឲ្យពលរដ្ឋខ្មែរចំនួន ១០នាក់ស្លាប់ និងរងរបួសជាច្រើននាក់ កាលពីពេលកន្លងទៅថ្មីៗនេះ។
2014-04-26
ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុងមួយចំនួនដែលពុំមានមុខរបរ បានជ្រើសយកការងារជាកម្មកររោងចក្រនៅតាមតំបន់ទីប្រជុំជន ឬនៅរាជធានីភ្នំពេញ។ បើទោះជាមានប្រាក់ឈ្នួលតិចតួចត្រូវចាយវាយយ៉ាងត្បិតត្បៀតសម្រាប់ខ្លួនឯងហើយក្ដី កម្មករភាគច្រើនមានបន្ទុកគ្រួសារថែមទៀត។ ពួកគេត្រូវចែករំលែកផ្ញើទៅសមាជិកគ្រួសារនៅឯស្រុក។
2014-04-26
រហូតមកដល់សព្វថ្ងៃនេះ បញ្ហាកំណត់ប្រាក់ខែគោលរបស់កម្មករនៅតែជាបញ្ហាចម្រូងចម្រាស។ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់ចោទជាសំណួរថា តើចង់បានអ្វីទៀត បើប្រាក់ខែគោលរបស់កម្មករកាត់ដេរកម្ពុជា គឺខ្ពស់ជាងប្រទេសជិតខាងហើយនោះ? លោកសង្កត់ធ្ងន់ថា ការទាមទារប្រាក់ឈ្នួលហួសហេតុពេក គឺជាការបំផ្លាញការវិនិយោគបំផ្លាញផលប្រយោជន៍កម្មករ និងបំផ្លាញការងាររបស់យុវជន។
2014-04-26
ថ្ងៃសៅរ៍ ទី២៦ ខែមេសា នេះគឺជាខួបទី២ឆ្នាំនៃឃាតកម្មលើរូប លោក ឈុត វុទ្ធី អតីតប្រធានអង្គការការពារធនធានធម្មជាតិ ដែលត្រូវបានឃាតកបាញ់សម្លាប់ កាលពីឆ្នាំ២០១២ ខណៈលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅតំបន់ភាគកណ្ដាលនៃភ្នំក្រវាញ ក្នុងខេត្តកោះកុង។
2014-04-26
សកម្មជនការពារព្រៃឈើបានប្រមូលផ្តុំគ្នានៅខេត្តកោះកុង នៅថ្ងៃទី២៥ និងថ្ងៃទី២៦ មេសា នៅទីកន្លែងឃាតកម្មលើរូប លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ដើម្បីប្រារព្ធខួបពីរឆ្នាំនៃការបាញ់សម្លាប់រូបលោក។
2014-04-26
ក្រុមហេកឃ័រ (Hacker) គំរាមបន្តវាយលុកលើគេហទំព័ររបស់រដ្ឋាភិបាល និងស្ថាប័នឯកជននានានៅកម្ពុជា ប្រសិនបើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានដំណោះស្រាយចំពោះសមាជិក ២នាក់របស់គេ ដែលត្រូវអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន កាលពីពេលថ្មីៗនេះ។ ពួកគេក៏បានរិះគន់ចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថាអ្វីដែលក្រុមគេធ្វើ គឺដើម្បីឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ។
2014-04-26
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចថា ជនជាប់ចោទអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និង នួន ជា មានសមត្ថភាពសម្បទាគ្រប់គ្រាន់ ដើម្បីចូលរួមសវនាការ។
2014-04-26
នៅព្រឹកថ្ងៃទី២៥ មករា ប្រជាពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ ជាង ២០០នាក់ បាននាំគ្នាចេញទៅតវ៉ាប្រឆាំងការបណ្ដេញចេញពីដីធ្លី និងផ្ទះសម្បែងពីសំណាក់អាជ្ញាធរ ក្នុងនោះប្រជាពលរដ្ឋពីរនាក់ត្រូវបានចាប់ខ្លួនដោយចោទពីបទញុះញង់ និងរំខានដំណើរការអនុវត្តច្បាប់របស់អាជ្ញាធរ។ ប៉ុន្តែ ប្រជាពលរដ្ឋព្រមានថានឹងធ្វើការតវ៉ារហូតដល់សាលាខេត្តតែម្តង បើគ្មានការដោះលែងមនុស្ស និងមិនព្រមដោះស្រាយរឿងដីធ្លីជូនពួកគាត់នោះទេ។
2014-04-25
ការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក នឹងចាប់ផ្ដើមធ្វើនៅថ្ងៃទី១៨ ខែឧសភា ខាងមុខ។ ការបោះឆ្នោតនេះជាការបោះឆ្នោតអសកល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងប្រមាណ ១២.០០០នាក់ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមបោះឆ្នោតរើសយកសមាជិកក្រុមប្រឹក្សាចំនួនប្រហែល ៣.៣០០នាក់ ចូលកាន់តំណែង។
2014-04-25
មន្ត្រីប៉ូលិសចូលនិវត្តន៍ឆ្នាំ២០១២ ត្អូញមិនទាន់បើកបានប្រាក់រំឭកអតីតភាពការងារ ឬប្រាក់ឧបត្ថម្ភគោលនយោបាយ។ មន្ត្រីប៉ូលិសចូលនិវត្តន៍ជាច្រើននាក់នៅក្នុងខេត្តកណ្ដាល ត្អូញត្អែរពីការលំបាកក្នុងជីវភាព និងពុំមានប្រាក់ព្យាបាលជំងឺនៅពេលភាគីពាក់ព័ន្ធមិនបានបើកប្រាក់រំឭកសោធននិវត្តន៍ដល់ពួកគាត់។
2014-04-25
អ្នកជំនាញផ្នែកសហគ្រិនបានអះអាងថា ការវិនិយោគជាលក្ខណៈបណ្ដាញ ឬការវិនិយោគដោយសន្យាថានឹងសងផលចំណេញខ្ពស់ត្រឡប់មកវិញ ជាការវិនិយោគមិនស្របច្បាប់ ដែលខុសពីគោលការណ៍ពាណិជ្ជកម្ម។