ប័ណ្ណសារព័ត៌មាន
2014-04-25
កម្មករជាច្រើនពាន់នាក់នៃរោងចក្រស្បែងជើងមួយឈ្មោះ ជូហួយ (JUHUI FOOTWEAR) ដែលមានទីតាំងនៅឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ និងនៅតាមផ្ទះដោយមិនព្រមធ្វើការ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន។
2014-04-25
មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤។
2014-04-25
កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅថ្មីៗនេះ ប្រទេសរុស្ស៊ី បានលេបត្របាក់យកឧបទ្វីបគ្រីមៀ (Crimea) ដែលជាទឹកដីស្វយ័តមួយរបស់ប្រទេសអ៊ុយក្រែន ទៅដាក់បញ្ចូលជាដែនដីរណបរបស់ខ្លួន។ ប្រការនេះបានធ្វើអោយមានការរំជើបរំជួលពេញពិភពលោក។
2014-04-25
សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសហភាពការងារកម្ពុជា ធ្វើទិវាពលកម្មអន្តរជាតិ នៅទីលានប្រជាធិបតេយ្យទេនៅថ្ងៃទី១ ឧសភា។
2014-04-25
តុលាការសម្រេចលើកសំណុំរឿង លោក វន់ ពៅ និងមនុស្ស ២២នាក់ផ្សេងទៀត ទៅបើកសវនាការបន្តនៅថ្ងៃទី៦ ខែឧសភា។ ក្នុងសវនាការមួយថ្ងៃនេះ តុលាការបានបញ្ចប់ការសាកសួរជនជាប់ចោទចំនួន ៤នាក់ និងបន្តសាកសួរមេទាហានម្នាក់ដែលជាសាក្សីនៅកងទ័ពពិសេសឆត្រយោង៩១១។ សាកសួរមេបញ្ជាការរូបនេះមិនទាន់បានបញ្ចប់ផង មន្ត្រីអនុរក្សពន្ធនាគារ បានសុំទៅចៅក្រមឲ្យពន្យារពេលសវនាការ ហើយចៅក្រមជំនុំជម្រះក៏ព្រមតាមតែម្តង។
2014-04-24
សហព្រះរាជអាជ្ញាអន្តរជាតិសាលាក្តីខ្មែរក្រហម ស្នើឲ្យស៊ើបអង្កេតបន្ថែមពាក់ព័ន្ធនឹងករណី០០៤ លើករណីអំពើហិង្សាផ្លូវភេទ និងការរំលោភសេពសន្ថវៈ កើតឡើងក្នុងសម័យខ្មែរក្រហម។ បច្ចុប្បន្នមានជនសង្ស័យចំនួនបីនាក់ជាអតីតខ្មែរក្រហម សង្ស័យជាប់ពាក់ព័ន្ធនឹងករណី០០៤។
2014-04-24
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងមជ្ឈមណ្ឌលរួបរួមគ្នា (Solidarity Center) ដែលជាអង្គការអន្តរជាតិការពារសិទ្ធិកម្មករនៅទូទាំងពិភពលោក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ២៤ មេសា អំពាវនាវឲ្យតំណាងក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់កាត់ដេរនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ តំណាងស្ថានទូត និងមន្ត្រីអង្គការសិទ្ធិមនុស្ស ព្រមទាំងសហជីពកម្មករនានា ចូលរួមស្តាប់ និងសង្កេតការណ៍សវនាការលើជនជាប់ចោទ ២៣នាក់ នៅថ្ងៃសុក្រ នេះ។
2014-04-24
តំណាងភាគីពាក់ព័ន្ធដែលមានក្រសួងការងារ កម្មករ និយោជក សហជីព តំណាងគណៈកម្មការប្រាក់ឈ្នួល និងតំណាងគណៈកម្មការប្រឹក្សាការងាររបស់រដ្ឋាភិបាល រួមទាំងសង្គមស៊ីវិល គឺអង្គការអន្តរជាតិខាងការងារ អាយឡូ (ILO) បានជួបប្រជុំគ្នារិះរកវិធីសាស្ត្រដំឡើងប្រាក់ឈ្នួលឲ្យកម្មករនៅពេលខាងមុខ។
2014-04-24
ប្រជាពលរដ្ឋភូមិឡពាង និងបឹងកក់ ប្រមាណជា ៥០នាក់ បានឡើងមកទីរួមខេត្តកំពង់ឆ្នាំង ដើម្បីអមដំណើរតំណាងរបស់ខ្លួនដែលចូលទៅបំភ្លឺក្នុងស្នងការដ្ឋាននគរបាលខេត្តនេះ និងបន្តដំណើរទៅខាងមុខសាលាខេត្ត ដើម្បីដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង នៅរសៀលថ្ងៃទី២៤ ខែមេសា។
2014-04-24
តំណាងប្រជាពលរដ្ឋភូមិថ្មគោល និងភូមិផ្សេងទៀតដែលមានបញ្ហាទំនាស់ដីធ្លីជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានជួបពិភាក្សាជាមួយមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីឲ្យមានការធានាច្បាស់បន្ថែមទៀតថា ការអនុវត្តការងារកំណត់តំបន់គ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅជុំវិញបរិវេណ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលភាគីទាំង២បានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ នឹងមិនធ្វើឲ្យពលរដ្ឋបាត់បង់ផលប្រយោជន៍របស់ពួកគេនោះទេ។
2014-04-24
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ប្រតិកម្មចំពោះតុលាការខេត្តប៉ៃលិន ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចទៅគាស់ទ្វារបន្ទប់ ចូលចាប់ស្ត្រីម្នាក់យកទៅឃុំខ្លួន ដោយចោទពីបទជេរបរិហារទៅលើមន្ត្រីតុលាការ។ ករណីនេះ ពួកគេចាត់ទុកថា ជាបទល្មើសមជ្ឈិម ប៉ុន្តែជនដែលគេចាប់ឃុំខ្លួនបញ្ជាក់ថា បទល្មើសនេះបង្កឡើងដោយនាយកក្រឡាបញ្ជីរបស់តុលាការ។
2014-04-24
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារលើកិច្ចការពារសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ស្នើសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ ពិចារណាដោះលែងមនុស្ស ២១នាក់ កំពុងបន្តជាប់ឃុំឃាំង ស្របពេលដែលតុលាការនេះនឹងបើកសវនាការលើសំណុំរឿងក្តីនេះនៅថ្ងៃទី២៥ ខែមេសា។
2014-04-24
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកវិធានការតុលាការចំពោះប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) លោក អាត់ ធន់ ថា ជាវិធានការដែលតឹងតែងពេក និងរឹតត្បិតសិទ្ធិសហជីព។
2014-04-24
សិស្សជាច្រើននាក់នៅវិទ្យាល័យសាមគ្គី ត្អូញត្អែរពីការលំបាកក្នុងការដាក់ពាក្យសុំប្រឡងបាក់ឌុប នៅពេលដែលគ្រូបង្រៀនមួយចំនួនបានតម្រូវអោយពួកគេបង់ប្រាក់ច្រើនខុសពីការកំណត់របស់ក្រសួងអប់រំ។ នាយកវិទ្យាល័យអះអាងថា នឹងចាត់វិធានការចំពោះករណីនេះ។
2014-04-24
រដូវផ្លែឈើផ្សេងៗកំពុងសម្បូរនៅក្នុងខែមេសា និងឧសភា ចំណែកផ្លែស្វាយដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង ក៏សម្បូរដែរ ជាពិសេសស្វាយកែវល្មៀត។ ប៉ុន្តែស្វាយកែវល្មៀតនៅក្នុងរដូវប្រមូលផលស្របពេលគ្នានេះ ធ្វើឲ្យដំណាំស្វាយបានធ្លាក់ថ្លៃ មិនអាចដណ្ដើមតម្លៃខ្ពស់បានទេនាពេលបច្ចុប្បន្ន ពិបាករកទីផ្សារនាំចេញ និងធ្វើឲ្យប៉ះពាល់ដល់របរដាំដំណាំហូបផ្លែនេះ។