ប័ណ្ណសារព័ត៌មាន
2014-04-23
នៅសម័យអង្គរ ព្រះរាជាខ្មែរទាំងឡាយបានច្បាំងគ្នាដណ្ដើមរាជ្យ រួចរុះរើរាជធានីចុះឡើងជាច្រើនលើកច្រើនសា។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវសកម្មភាពរបស់ព្រះរាជាសម័យអង្គរចំនួន ៤អង្គ គឺព្រះបាទជ័យវរ្ម័នទី៥ ព្រះបាទឧទ័យាទិត្យាវរ្ម័នទី១ និងព្រះបាទជ័យវិរៈវរ្ម័ន។
2014-04-23
ក្រុមអ្នកស្រាវជ្រាវ ឬឃ្លាំមើលការអភិវឌ្ឍសង្គម និងសង្គមស៊ីវិលខ្លះដែលធ្វើការងារការពារបរិស្ថាន និងធនធានធម្មជាតិ បានលើកឡើងពីផលវិជ្ជមាន និងអវិជ្ជមានរបស់ លោក ម៉ុក ម៉ារ៉េត នៅអំឡុងពេលលោកធ្វើជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្មានអាណត្តិមកនេះ។
2014-04-23
ជនជាប់ចោទ ២១នាក់ ក្នុងចំណោមមនុស្ស ២៣នាក់ ដែលជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងអំពើហិង្សានៅរោងចក្រយ៉ាកជីន ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផ្លូវវ៉េងស្រេង ក្នុងពេលតវ៉ាដំឡើងប្រាក់ខែកម្មករ ១៦០ដុល្លារ ត្រូវបានមន្ត្រីខាងអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រីពន្ធនាគារនៅទីនោះ ដឹកជញ្ជូនតាមរថយន្តយកមកឃុំនៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ មេសា។
2014-04-23
ព្រះសង្ឃ ៨អង្គ ក្នុងចំណោម ១១អង្គ ដែលគង់នៅវត្តព្រៃតុំ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានព្រះគ្រូចៅអធិការវត្តបណ្ដេញចេញពីវត្តភ្លាមៗ ក្រោយពីរកឃើញថា ព្រះសង្ឃទាំង ៨អង្គនោះ បានប្រព្រឹត្តខុសធម៌ និងវិន័យព្រះពុទ្ធសាសនា ដែលពុំអាចលើកលែងទោសឲ្យបាន។
2014-04-23
សហគមន៍ការពារព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានចាត់ទុកតំបន់ព្រៃឡង់នៅខេត្តកំពង់ធំ ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ និងឧទ្យានជាតិវរជ័យ នៅខេត្តរតនគិរី ជាដើម គឺជាតំបន់ព្រៃឈើប្រណីតដែលនៅសេសសល់ចុងក្រោយបំផុតរបស់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែបច្ចុប្បន្ន ព្រៃឈើទាំងនោះកំពុងទទួលរងការកាប់ និងដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់ជាបន្តបន្ទាប់ ឯការបង្ក្រាបពីកម្លាំងរដ្ឋាភិបាល ក៏មិនមានប្រសិទ្ធភាពទេ។
2014-04-23
សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើឲ្យសហរដ្ឋអាមេរិក ធ្វើកិច្ចអន្តរាគមន៍ឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃខ្មែរកម្ពុជាក្រោមពីរអង្គ និងពលរដ្ឋខ្មែរកម្ពុជាក្រោមពីរនាក់ផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសវៀតណាម មុនពេលសហរដ្ឋអាមេរិក ពិចារណាសំណើរបស់ប្រទេសវៀតណាម សុំចូលជាសមាជិកប្រទេសដៃគូពាណិជ្ជកម្មអន្តរ-ប៉ាស៊ីហ្វិក (Trans-Pacific Partnership)។
2014-04-23
រណសិរ្សរំដោះជាតិខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសដាណាម៉ាក (Denmark) កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសមាជិករបស់ខ្លួនចំនួន ១៣នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារពី ៥ឆ្នាំទៅ ៩ឆ្នាំ ពីបទរួមគំនិតក្បត់ផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
2014-04-22
គណបក្សសង្គ្រោះជាតិ ទាមទាររដ្ឋាភិបាលឱ្យចាត់វិធានការ ដូចជា ការដក ឬព្យួរការងារចំពោះអភិបាលរងខណ្ឌដូនពេញ ដែលបញ្ជាឱ្យប្រើហិង្សាវាយរបួសមនុស្សនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២១ មេសា។ មន្ត្រីរដ្ឋាភិបាលកំពុងរង់ចាំមើលបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ។
2014-04-22
កម្មករសរុបជិត ១ពាន់នាក់ នៅរោងចក្រចំនួន៣ បានធ្វើកូដកម្មដោយឡែកៗពីគ្នានៅព្រឹកថ្ងៃទី២២ ខែមេសា ទាមទារអោយភាគីរោងចក្រយល់ព្រមចំពោះលក្ខខណ្ឌទាមទារមួយចំនួន។ ចំណុចសំខាន់ជាងគេក្នុងការតវ៉ានោះ គឺការទាមទារអោយភាគីរោងចក្រទទួលយកកម្មករ ដែលត្រូវបញ្ឈប់ពីការងារអោយចូលធ្វើការងារដូចដើមវិញ។
2014-04-22
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ សម្រេចបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិមួយ ស្ដីពីការពង្រឹងដំណើរការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនៅកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ មេសា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
2014-04-22
សាលាដំបូងខេត្តកំពង់ឆ្នាំង កំពុងពិនិត្យសំណុំរឿងឃាតកម្មគិតទុកជាមុនទៅលើអ្នកកាសែត មាគ៌ាកម្ពុជា ដែលត្រូវបានគេព្រួតគ្នាវាយសម្លាប់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី កាលពីចុងខែមករា ឆ្នាំ២០១៤។ ក្រុមគ្រួសារជនរងគ្រោះ ស្នើឲ្យតុលាការពន្លឿននីតិវិធី និងចាប់យកជនល្មើសទៅផ្ដន្ទាទោសឲ្យបានឆាប់ ទើបពួកគាត់ស្ងប់ចិត្ត។
2014-04-22
អ្នកភូមិនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង ចោទប្រកាន់អាជ្ញាធរស្រុកថា ធ្វើផ្លូវលំជនបទដោយរំលោភលើដីរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដីស្រែ និងផ្ទះសម្បែងរបស់អ្នកភូមិជាច្រើនគ្រួសារ និងបង្ខំឲ្យអ្នកស្រុករុះរើផ្ទះទាំងបង្ខំ និងគ្មានសំណងទេ។ ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកបញ្ជាក់ថា អាជ្ញាធរកំពុងតែរកវិធីដើម្បីដោះស្រាយបញ្ហាកាត់បន្ថយមិនឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។
2014-04-22
ភាគីវៀតណាមសុំឲ្យភាគីកម្ពុជា និងឡាវរួមទាំងភាគីវៀតណាមខ្លួនឯងផង ខិតខំវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទៅកាន់ដំបន់អភិវឌ្ឍន៍ត្រីកោណមរកត ដើម្បីតភ្ជាប់សេវាសេដ្ឋកិច្ចនៃប្រទេសទាំងបី ដែលមានព្រំប្រទល់ជាប់តំបន់អភិវឌ្ឍន៍រួមគ្នាមួយនេះ។
2014-04-22
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោកចៅក្រម ងួន អឹម នៅរសៀលថ្ងៃទី២២ មេសា បានប្រកាសសាលដីកាករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងសាលារាជធានីភ្នំពេញ ជាមួយស្ត្រីជំនួញម្នាក់ដែលគេស្គាល់ថា យាយក្រពើ។
2014-04-22
មេបញ្ជាការរងប៉េអិមស្រុកសន្ទុក ខេត្តកំពង់ធំ បានបដិសេធថា លោកមិនបានកាន់កាប់ដីព្រៃសហគមន៍នោះដោយខុសច្បាប់ទេ គឺគាត់បានទទួលទិញពីប្រជាពលរដ្ឋដែលបានកាន់កាប់មុនសហគមន៍ត្រូវបង្កើតឡើងទៅទៀត។ ការបដិសេធនេះ បានធ្វើឡើងក្រោយពីការផ្សាយថា ប្រជាពលរដ្ឋបានចោទ លោកមេបញ្ជាការរងប៉េអិមស្រុកសន្ទុក បានទន្ទ្រានកាន់កាប់ដីសហគមន៍ដោយខុសច្បាប់។