ប័ណ្ណសារព័ត៌មាន
2014-05-31
ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ដែលអភិវឌ្ឍន៍កោះពេជ្រ របស់លោកឧកញ៉ា ពុង ខៀវសែ បានសម្រេចកាយដីផ្នែកខ្លះដែលបានចាក់បំពេញទន្លេនោះចេញវិញ។ សកម្មភាពនេះកើតឡើងនៅក្រោយប្រតិកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីរកឃើញថា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បានរំលោភលើគម្រោងការវិនិយោគរបស់ខ្លួនដែលច្បាប់អនុញ្ញាត។
2014-05-31
គ្រួសាររបស់ពលករដែលទៅធ្វើនៅប្រទេសថៃ ស្វែងរកអន្តរាគមន៍ទៅអង្គការអាដហុក (Adhoc) ឲ្យជួយរំដោះកូនដែលជាប់ពន្ធនាគារនៅប្រទេសថៃ មកកម្ពុជា វិញ។ ពលករដែលជាប់ពន្ធនាគារនោះមានចំនួន ៤នាក់ គឺជាអ្នកដែលចេញទៅធ្វើការនៅក្រៅប្រទេស តាមរយៈមេខ្យល់ ដោយមានលិខិតឆ្លងដែនស្របច្បាប់ ប៉ុន្តែត្រូវបានប៉ូលិសថៃ ចាប់ខណៈធ្វើដំណើរ។
2014-05-31
សហព័ន្ធសហជីពក្នុងវិស័យកាត់ដេរ អំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកជនដៃដល់បាញ់សម្លាប់កម្មករ និងពលរដ្ឋ យកមកផ្ដន្ទាទោស ហើយផ្ដល់សំណងដល់ជនរងគ្រោះក្នុងថ្ងៃបង្ក្រាបនៅផ្លូវវ៉េងស្រេង។
2014-05-31
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) ប្រកាសជ្រើសរើសយុវជនចំនួន ២៥នាក់ ឲ្យចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញមួយស្ដីអំពី ការអភិវឌ្ឍសហគមន៍កសិកម្មអាស្រ័យខ្លួនឯង។
2014-05-31
គ្រូបង្រៀនជាច្រើននាក់នៅអនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួន ក្នុងខេត្តកំពង់ចាម ត្អូញត្អែរចំពោះភាពយឺតយ៉ាវនៃការបើកប្រាក់ម៉ោងរបស់ពួកគាត់ ដែលបន្តអស់រយៈពេល ៣ត្រីមាសមកហើយ។ ពួកគាត់បានលើកឡើងថា ការយឺតយ៉ាវនេះ អាចធ្វើឱ្យប៉ះពាល់ដល់ការបង្រៀន។
2014-05-31
ដំណាំស្រូវជាច្រើនម៉ឺនហិកតារនៅក្នុងស្រុកចំនួនបី នៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងប្រឈមទៅនឹងការក្រៀមស្អិត ដោយសារពុំមានប្រភពទឹកស្រោចស្រពឲ្យបានគ្រប់គ្រាន់។
2014-05-31
រយៈពេល ៣ថ្ងៃកន្លងមកហើយ ទាហានថៃ បានដាក់រាយលួសបន្លាប្រហែលជាង ១០០ម៉ែត្រ នៅតំបន់ស្រះត្រាវ ភាគខាងលិចឆៀងខាងត្បូង មិនឆ្ងាយប៉ុន្មានពីប្រាសាទព្រះវិហារ។ យោធាខ្មែរ ចាត់ទុកសកម្មភាពរបស់ទាហានថៃ នេះថា ជាការដែលអាចបង្កឱ្យមានបញ្ហាព្រំដែនជាថ្មី បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងកងទ័ពបានស្ងប់ស្ងាត់ជាច្រើនឆ្នាំមកហើយ។
2014-05-31
អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខកខានក្នុងការផ្តល់អំណោយដល់កុមារ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលកែប្រែទី២ (ម២) ឬគុកព្រៃស ដើម្បីអបអរទិវាកុមារអន្តរជាតិ ១ មិថុនា។
2014-05-31
ប្រជាពលរដ្ឋដែលតវ៉ាបញ្ហាដីធ្លីមកពីខេត្តក្រចេះ ជាង ១០០នាក់ បានវិលត្រឡប់ទៅតំបន់ជម្លោះដីធ្លីនៅតំបន់ពាមប៉ោអូរ៣ ក្នុងឃុំឃ្សឹម វិញហើយនៅថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីទទួលដំណឹងថា នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចប្រគល់ដីឲ្យពួកគាត់បានរស់នៅតាមការទាមទារ។
2014-05-31
ជាការលើកទឹកចិត្តដល់កសិករឲ្យអនុវត្តធ្វើស្រែសរីរាង្គតាមបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្មស្រូវ តាមគោលការណ៍ធម្មជាតិ (ប.វ.ស) មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការសេដាក (CEDAC) កំពុងជំរុញឲ្យកសិករចូលប្រកួតប្រជែងដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ២០១៤ នូវមេគោចំនួន ១៥ក្បាល។
2014-05-31
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរកឃើញថា ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ នៅខេត្តចំនួន៣ នៃភាគឧត្តរ បានកើតមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយកងទាហាន និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះជាច្រើនឆ្នាំ ហើយនៅតែបន្តរហូតមកដល់ពេលនេះ។
2014-05-30
គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់ឆ្នាំ២០១៤-២០១៨។
2014-05-30
សាលារាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធខួបលើកទី៦៥ ថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា នៅវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ឡើយ។ ការមិនអនុញ្ញាតនេះ ធ្វើឡើងបើទោះបីជាអង្គការសមាគមខ្មែរកម្ពុជាក្រោម បានសម្រេចឈប់ស្នើសុំយកទីធ្លាសួនច្បារនៅមុខវត្តបទុមវតី ដើម្បីធ្វើជាកន្លែងប្រារព្ធពិធីហើយក៏ដោយ។
2014-05-30
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីតំបន់ពាមប៉ោអូរ៣ ដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ គ្រោងនឹងត្រឡប់ទៅកាន់តំបន់មានជម្លោះដីធ្លីនោះវិញ ដើម្បីផ្ទៀងផ្ទាត់ដំណោះស្រាយផ្តល់អោយដោយអាជ្ញាធរខេត្តក្រចេះ។
2014-05-30
មន្ត្រីអង្គការសិទ្ធិមនុស្ស បារម្ភពីសុវត្ថិភាពកុមារាកុមារីតូចៗ ដែលប្រឈមទៅនឹងគ្រោះថ្នាក់ដោយសារក្រុមជនមិនស្គាល់អត្តសញ្ញាណ ចាប់ពង្រត់ឆ្លងដែនយកទៅធ្វើអាជីវកម្ម ដើរសុំទានគេនៅប្រទេសថៃ។