ប័ណ្ណសារព័ត៌មាន
2014-05-30
មនុស្សទាំង ២៣នាក់ក្នុងសំណុំរឿងផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រ យ៉ាក ជីន (Yak Jin) ព្រមទាំងមនុស្ស ២នាក់ទៀតនៅស្ទឹងមានជ័យ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ នៅថ្ងៃទី៣០ ឧសភា។
2014-05-30
ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ លេវ៉ាយ ស្ត្រស (Levi Strauss) ប្រកាសបន្ថយការបញ្ជាទិញផលិតផលកាត់ដេរពីរោងចក្រនានានៅកម្ពុជា បន្ទាប់ពីមានសកម្មភាពបង្ក្រាបហិង្សារបស់អាជ្ញាធរកម្ពុជា ទៅលើក្រុមកម្មករកម្មការិនី ដែលតវ៉ាទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារក្នុងមួយខែ។
2014-05-30
គ្រួសារនាយទាហានឈរជើងនៅព្រំដែនខ្មែរថៃ ត្រង់ច្រកច១ នៃឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ អះអាងថា ទាហានថៃ បានចូលមកបាញ់ថ្នាំក្រហម និងហាមឃាត់មិនឲ្យពលរដ្ឋខ្មែរដាំដំណាំនៅចំណុចច១ ដែលខ្លួនធ្លាប់ធ្វើជាច្រើនឆ្នាំមកហើយនោះ។
2014-05-29
ថ្ងៃសុក្រ ទី៣០ ខែឧសភា ជាថ្ងៃកំណត់នៃការប្រកាសសាលក្រមក្នុងសំណុំរឿងរបស់ លោក វន់ ពៅ និងមនុស្ស ២២នាក់ផ្សេងទៀត។ សំណុំរឿងទាំងនេះ ទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់សង្គមស៊ីវិលជាតិ អន្តរជាតិ និងបណ្ដាស្ថានទូតបរទេសមួយចំនួនទៀតផង។
2014-05-29
ប្រជាពលរដ្ឋអ្នកតាំងទីលំនៅលើដីចម្ការកៅស៊ូរដ្ឋ នៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជាង ៣០០គ្រួសារ សំណូមពរទៅរាជរដ្ឋាភិបាល សុំឲ្យផ្តល់ដីដែលពួកគាត់កំពុងរស់នៅធ្វើការអភិវឌ្ឍនៅនឹងកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋមានដីសង់លំនៅឋានរស់នៅ រួចផុតពីភាពក្រីក្រ និងខ្វះជម្រកស្នាក់នៅ។
2014-05-29
អង្គការសិទ្ធិមនុស្សចំនួនបី បានចេញសេចក្ដីថ្លែងការណ៍ព្រមៗគ្នានៅថ្ងៃទី២៩ ឧសភា អំពាវនាវឲ្យរដ្ឋាភិបាល និងតុលាការលើកលែងបទចោទប្រកាន់ និងដោះលែងអ្នក ២៣នាក់នោះជាបន្ទាន់។
2014-05-29
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម បានចេញសេចក្ដីប្រកាសមួយថា សាលក្រមសំណុំរឿង ០០២ វគ្គ ១ ពាក់ព័ន្ធ នួន ជា និង ខៀវ សំផន នឹងត្រូវប្រកាសនៅខែសីហា ខាងមុខ។
2014-05-29
កម្មកររោងចក្រកាត់ដេរ វ៉ូរីស ហ្គាមិន (Worries Garment) នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិត ១០០នាក់ ក្នុងចំណោម ១.៥០០នាក់ ដួលសន្លប់នៅម៉ោងប្រហែល ៣កន្លះរសៀលថ្ងៃទី២៩ ឧសភា ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។
2014-05-29
ប្រជាពលរដ្ឋខ្មែររស់នៅតំបន់ជាយដែនខ្មែរថៃ កំពុងបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារពួកគេមិនអាចឆ្លងដែនទៅប្រកបការងារ និងធ្វើអាជីវកម្មលក់ដូរនៅក្នុងទឹកដីថៃ ដូចសព្វមួយដង។
2014-05-29
ប្រជាពលរដ្ឋនៃបណ្ដាញសហគមន៍មកពីទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ប្រមូលផ្តុំគ្នានៅមុខអង្គភាពប្រឆាំងអំពើពុករលួយ និងដង្ហែក្បួនទៅកាន់មន្ទីររដ្ឋសភា ដើម្បីដាក់ញត្តិឲ្យស្ថាប័នជាតិទាំង២នេះ ចាត់វិធានការតាមច្បាប់ចំពោះមន្ត្រីរដ្ឋាភិបាល អាជ្ញាធរ និងអ្នកមានលុយកាក់ ដែលឃុបឃិតប្រព្រឹត្តអំពើពុករលួយលើវិស័យដីធ្លី ព្រៃឈើ នេសាទ និងលំនៅឋាន ជាដើម។
2014-05-29
ដំណើរការចរចារកដំណោះនយោបាយ ទោះបីជាបានវិវត្តន៍ឈានដល់តំណាងគណបក្សទាំងពីរបានជួបគ្នាក្ដី ក៏មកទល់ពេលនេះ ពន្លឺនៃការរកដំណោះស្រាយហាក់មិនទាន់ច្បាស់លាស់នៅឡើយ។ គណបក្សសង្គ្រោះជាតិ កំពុងរង់ចាំចម្លើយពីគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់ពេលវេលាជួបគ្នាជាថ្មី។
2014-05-29
ប៉ូលិសប្រហែល១០០ នាក់ ប្រដាប់ដោយខែលដំបងឆក់ នៅម៉ោងប្រហែល ៤ រសៀលថ្ងៃទី២៩ ឧសភា បានបិទផ្លូវសុធារស ម្ដុំសាលចតុមុខ ដើម្បីរារាំង ក្រុមបណ្ដាញព្រះសង្ឃឯករាជ និងតំណាងសហគមន៍ដីធ្លី បឹងកក់ និងបូរីកីឡាប្រហែលជាង ៥០ នាក់ និងអង្គ ដែលដង្ហែក្បួនចេញពីក្រសួងធម្មការនិងសាសនា ទៅកាន់អគារពុទ្ធសាសនបណ្ឌិត្យ នៅចម្ងាយប្រមាណមួយគីឡូម៉ែត្រ ជាប់កាស៊ីណូណាហ្គាវើល។
2014-05-29
សង្គមស៊ីវិលរិះគន់ចំពោះប្រាក់ជំនួយរបស់សហភាពអឺរ៉ុប ថាបានជួយលើកកម្ពស់ការអភិវឌ្ឍនៅប្រទេសកម្ពុជា តិចតួច។ ទឹកប្រាក់ជំនួយនោះបានជួយដល់ក្រុមអ្នកមានអំណាចកាន់តែមានអំណាចខ្លាំងឡើង ស្របពេលដែលប្រជាពលរដ្ឋជាច្រើនរងទុក្ខវេទនា ក្នុងនោះរួមមាន ការរំលោភសិទ្ធិមនុស្ស ការកើនឡើងក្រុមអ្នកងាយរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រ ជាដើម។
2014-05-29
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីរស់នៅខេត្តកំពង់ស្ពឺ បានជួបជុំគ្នានៅទីស្នាក់ការធំរបស់សមាគមអាដហុក (adhoc) ក្រុងភ្នំពេញ ដើម្បីស្នើឲ្យសមាគមនេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យប្រគល់ដីដីកសិកម្មរបស់ពួកគាត់ ដែលក្រុមហ៊ុនរំលោភ យកមកអោយពួកគាត់ដើម្បីបានបង្កបង្កើនផលឡើងវិញ។
2014-05-29
អង្គការក្រៅរដ្ឋាភិបាលនិងអ្នកជំនាញផ្នែកកសិកម្មជាច្រើនបានអះអាងនៅថ្ងៃទី២៩ ឧសភា ថា សង្វាក់ផលិតកម្មស្រូវអង្ករកម្ពុជា មិនឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិ។ ជាក់ស្ដែងបញ្ហាប្រឈមរបស់ស្រូវអង្ករនោះ រួមមានមូលដ្ឋានផលិតស្រូវរបស់កសិករនៅទន់ខ្សោយ ការផ្គត់ផ្គង់ពូជស្រូវមានកម្រិតទាប និងមានការផ្ដាច់មុខ។