ប័ណ្ណសារព័ត៌មាន
2014-05-29
នៅក្នុងការចរចាជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី២៩ ខែឧសភា អាជ្ញាធរខេត្តក្រចេះ បានយល់ព្រមផ្តល់ដីទំហំ ៧៥០ហិកតារ ដល់ពលរដ្ឋ ៤០៥គ្រួសារ ដែលបានកាប់រានព្រៃរួចនៅតំបន់ពាមប៉ោអូរ៣ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
2014-05-29
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងលោក កើត សុធា ជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក អ៊ី ឈាន។
2014-05-28
គណបក្សសង្គ្រោះជាតិ ចងក្រងភាពយន្តឯកសារពលរដ្ឋរងគ្រោះនៃការបង្ខំបណ្ដេញចេញពីផ្ទះសម្បែងជាច្រើនរយគ្រួសារនៅខេត្តក្រចេះ ផ្ញើជូនទៅមេធាវីអន្តរជាតិ ដើម្បីដាក់ជូនការិយាល័យព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
2014-05-28
សកម្មភាពដឹកឈើធ្វើអាជីវកម្មរបស់ជនជាតិវៀតណាម នៅខេត្តក្រចេះ ពីទឹកដីកម្ពុជា ទៅវៀតណាម កាន់តែមានច្រើនឡើង។ ពលរដ្ឋនៅខេត្តនេះព្រួយបារម្ភថា វាសនាព្រៃឈើពិតជាអាចបាត់បង់មិនខាន។
2014-05-28
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា អោយដឹងនៅព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ថា ជាគោលការណ៍ កម្ពុជា អាចនឹងទទួលយកជនស្វែងរកការជ្រកកោន ឬជនភៀសខ្លួនទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែនឹងទទួលតែអ្នកដែលស្ម័គ្រចិត្តមកកម្ពុជា ប៉ុណ្ណោះ។
2014-05-28
តុលាការកម្ពុជា បានផ្ដន្ទាទោសជនបរទេស ៥នាក់ ពីបទព្យាយាមរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់ជាង ២គីឡូក្រាម ចេញពីប្រទេសកម្ពុជា ឲ្យជាប់ទោសក្នុងម្នាក់ៗពី ២៣ ទៅ ២៧ឆ្នាំ។
2014-05-28
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសនៅថ្ងៃពុធ ទី២៨ ឧសភា នេះថា ការចរចានយោបាយរវាងគណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា អាចនឹងបរាជ័យជាថ្មីម្តងទៀត ដោយសារតែគណបក្សប្រជាជនកម្ពុជា គ្មានឆន្ទៈពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗមួយចំនួន។
2014-05-28
ដើមបណ្ដឹងក្នុងសំណុំរឿងហិង្សាដោយចេតនានៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចោទក្រឡាបញ្ជីព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត ថាប្រព្រឹត្តអំពើពុករលួយ ដោយជំរិតទារប្រាក់ពីគាត់ចំនួន ១០០ដុល្លារ ជាថ្នូរនឹងការចេញដីកាតាមចាប់ខ្លួនជនល្មើស។ ចំណែកខាងសមត្ថកិច្ចបានប្រាប់គ្រួសារជនរងគ្រោះថា ខ្លួនមិនហ៊ានចាប់ជនល្មើសឡើយ ដោយសារតែពុំមានដីកាពីខាងតុលាការ។
2014-05-28
គ្រួសារយុវជននៅខេត្តក្រចេះ មានអាយុក្រោម ៣៥ឆ្នាំ ដែលទើបបែកលំនៅពីឪពុកម្ដាយ ទៅកសាងអនាគតគ្រួសារថ្មីនោះ កំពុងប្រឈមមុខនឹងការខ្វះដីបង្កបង្កើនផល និងសង់លំនៅឋាន។
2014-05-28
កម្មករកម្មការិនីរោងចក្រផលិតអំពូលភ្លើង ឡុង ប្រាយ (Long Bright) ប្រមាណ ៥០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខសាលាក្រុងបាវិត ទាមទារឲ្យថៅកែរោងចក្រដោះស្រាយលក្ខខណ្ឌការងារ ៥ចំណុច។
2014-05-28
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ញើលិខិតជូនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ឲ្យជួយស៊ើបអង្កេតចំពោះអំពើពុករលួយ ឬការបន្លំកិបកេងថវិការដ្ឋជិត ៤០លានរៀលរបស់ការិយាល័យអប់រំស្រុកត្រពាំងប្រាសាទ និងនាយកសាលាតាមកម្រងមួយចំនួនក្នុងខេត្តឧត្តរមានជ័យ។
2014-05-28
នៅប្រទេសកម្ពុជា ច្បាប់ដែលរដ្ឋសភាអនុម័តហើយ តាមគោលការណ៍អនុវត្ត ត្រូវបញ្ជូនទៅឲ្យព្រឹទ្ធសភាពិភាក្សា និងអនុម័តម្ដងទៀត មុនពេលដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឲ្យអនុវត្តជាធរមាន។
2014-05-28
សេចក្តីព្រាងច្បាប់ស្ដីពីសហជីព ដែលមានចំនួន ១៧ជំពូក និង ៩១មាត្រា ត្រូវតំណាងក្រសួងការងារ សហជីពកម្មករ និងតំណាងថៅកែរោងចក្រ លើកយកមកពិភាក្សាជាថ្មីទៀតមុនដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យជាថ្មី និងឈានដល់ស្នើសេចក្តីទុកចិត្តពីសមាជិករដ្ឋសភា។
2014-05-28
អ្នកជំនាញកសិកម្មផ្ដល់ក្ដីសង្ឃឹមថា ផលស្រូវឆ្នាំនេះ នឹងទទួលបានផលខ្ពស់ជាងរាល់ឆ្នាំ បើសិនជាពុំមានការរំខានដោយគ្រោះធម្មជាតិ។ ការផ្ដល់ក្ដីសង្ឃឹមបែបនេះ អ្នកជំនាញពឹងផ្អែកលើការផ្លាស់ប្ដូរទម្លាប់ធ្វើស្រែតាមបែបបុរាណដោយរត់តាមសម័យបច្ចេកវិទ្យាទំនើប និងតាមតម្រូវការទីផ្សារអន្តរជាតិ។
2014-05-28
នៅក្រោយការសោយរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រសាងប្រាសាទអង្គរវត្ត និងកាន់ព្រហ្មញ្ញសាសានានោះ ព្រះរាជាក្រោយៗ ចាប់ផ្ដើមងាកទៅកាន់ព្រះពុទ្ធសាសនាវិញ។