ប័ណ្ណសារព័ត៌មាន
2014-05-28
មន្ត្រីផ្នែកសិទ្ធិមនុស្ស និងដីធ្លីបញ្ជាក់ថា ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ពិតជាបានរំលោភយកដីប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ មែន។
2014-05-28
មន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិព្រមានថា ការអនុម័តច្បាប់ចំនួនបី របស់រដ្ឋសភាកម្ពុជា ទាក់ទងនឹងការកែទម្រង់ប្រព័ន្ធតុលាការ ដែលមិនបានដាក់ឲ្យមានការចូលរួមពិភាក្សាយោបល់ជាសាធារណៈ គឺបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការនាំអាទិ៍នៃទម្លាប់អាក្រក់ ក្នុងការតាក់តែងច្បាប់នានា ទៅអនាគត។
2014-05-28
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅព្រឹកថ្ងៃទី២៨ ឧសភា បានដាក់ពាក្យប្ដឹងអភិបាលរាជធានីភ្នំពេញ និងមន្ត្រីសាលាខណ្ឌដូនពេញ ២រូប ទៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងការផ្ដើមគំនិតប្រើអំពើហិង្សាលើអ្នកយកព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។
2014-05-28
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) កំពុងប្រឹងប្រែងលើកទឹកចិត្តកសិករខ្មែរ ឱ្យងាកមកដាំស្រូវតាមរបៀបប្រើជីសរីរាង្គធម្មជាតិ ដោយបោះបង់ចោលទម្លាប់នៃការប្រើជីគីមី។
2014-05-28
បណ្ដាញព្រះសង្ឃឯករាជ្យ ប្រកាសគម្រោងធ្វើបាតុកម្មទាមទារអោយរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បញ្ឈប់ផែនការដែលធ្វើអោយប៉ះពាល់ដល់សំណង់អគារពុទ្ធសាសនបណ្ឌិត្យ នៅរាជធានីភ្នំពេញ។
2014-05-27
សហជីពអន្តរជាតិ និងក្រុមអ្នកបញ្ជាទិញព្រមានថា កម្ពុជា អាចនឹងមានផលអាក្រក់នៅពេលខាងមុខ ប្រសិនបើគាបសង្កត់កម្មករ ការចាប់កម្មករឃុំនៅតែបន្តកើតមាន ហើយមិនព្រមដោះស្រាយដូចពេលបច្ចុប្បន្ន។
2014-05-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា បក្សប្រឆាំងមានទស្សនៈចម្លែកៗទាក់ទងនឹងរបៀបធ្វើការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការបញ្ជាក់នេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ចំថ្ងៃដែលគ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក។
2014-05-27
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាឲ្យដឹងថាគណបក្សជាប់ឆ្នោតទាំងពីរ នឹងជួបគ្នាចរចាបន្ត នៅពេលឆាប់ៗនេះ តែមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នោះឡើយ។ រីឯគណបក្សសង្គ្រោះជាតិថាខ្លួនរង់ចាំចម្លើយពីគណបក្សប្រជាជនកម្ពុជាក្នុងការណាត់ជួបគ្នាបន្តនេះ។
2014-05-27
គណបក្សសង្គ្រោះជាតិ ខេត្តតាកែវ ដាក់ពាក្យប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប (NEC) សុំឲ្យសើរើសន្លឹកឆ្នោត២សន្លឹក បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តតាកែវ (PEC) បានចាត់ទុកជាសន្លឹកឆ្នោតមិនបានការ ដើម្បីសុំផ្ទៀងផ្ទាត់ឡើងវិញ។
2014-05-27
កម្មកររោងចក្រអូសេអង់ (Ocean) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល ១.៥០០ នាក់ បានធ្វើកូដកម្មទាមទារលក្ខខណ្ឌ៤ ចំណុចឲ្យថៅកែរោងចក្រដោះស្រាយ អស់រយៈពេលបីថ្ងៃមកហើយ តែមិនបានសម្រេច។
2014-05-27
មេបញ្ជាការកងទ័ពប្រចាំទិសប្រាសាទព្រះវិហារ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា អះអាងថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ហើយកងទ័ពទាំងពីរប្រទេសបានបន្តធ្វើសហប្រតិបត្តិការល្អជាមួយគ្នាធម្មតា នៅក្រោយរដ្ឋប្រហារយោធាក្នុងប្រទេសថៃ។
2014-05-27
កម្ពុជា បង្ហាញជំហរថានឹងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ដែលកំពុងជួបភាពវឹកវរនោះទេ។ ការប្រកាសនេះ បន្ទាប់ពីមានដំណឹងថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវគេបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធានោះ បានត្រៀមបង្កើតនូវរដ្ឋាភិបាលនិរទេស ដែលអាចនឹងសម្លឹងកម្ពុជា ថាជាជម្រើសមួយនៃការដាក់ទីតាំងរដ្ឋាភិបាលនិរទេសនោះ។
2014-05-27
មេឃុំនៅឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត ដាក់ពាក្យប្ដឹងកងទ័ពជើងទឹកលេខ៣១ បំពានដីអ្នកស្រុក ដែលមានប្លង់កម្មសិទ្ធ ជាង៦០គ្រួសារ។
2014-05-27
ប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង ចោទប្រកាន់អាជ្ញាធរស្រុកថា មិនអើពើឈ្មួញនាំកូនជ្រូកឈឺពីប្រទេសវៀតណាម ចូលតាមច្រករបៀងមកលក់យ៉ាងគគ្រឹកគគ្រេងនៅកម្ពុជា ទេ។ កូនជ្រូកឈឺដែលនាំចូលមកនោះ បានចម្លងមេរោគដល់ជ្រូករបស់អ្នកភូមិនៅតាមជាយដែន ងាប់ជាបន្តបន្ទាប់។
2014-05-27
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី២៧ ឧសភា ប្រកាសផ្សាយលេខទូរស័ព្ទ ៣ខ្សែ ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបំពេញការងារនៅប្រទេសថៃ ទាក់ទងក្នុងពេលមានការងារបន្ទាន់ឲ្យស្ថានទូតជួយអន្តរាគមន៍។ លេខទូរស័ព្ទទាំង ៣ខ្សែ គឺលេខ ០៨១ ៤៤ ១៩ ៨៧២ លេខ ០៩៨ ៤០ ៤១ ៥៥០ និងលេខ ០៨២ ៧៩ ៩០ ០០៧។