ប័ណ្ណសារព័ត៌មាន
2014-05-27
ក្រុមសមត្ថកិច្ចប៉ូលិសខេត្តរតនគិរីប្រមាណ៦០នាក់បានដាក់របាំងបិទផ្លូវធ្វើដំណើរមិនឲ្យក្រុមការងារគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ទៅជួបប្រជាពលរដ្ឋដែលអាជ្ញាធរបណ្ដេញចេញពីការតាំងទីលំនៅខុសច្បាប់លើដីចម្ការកៅស៊ូរដ្ឋនៅឃុំអូរជុំ ស្រុកអូរជុំ។ មន្ត្រីប៉ូលិសអះអាងថានេះជាបញ្ជារបស់ថ្នាក់លើ។
2014-05-27
អាជីវករភាស៊ីផ្សារនៅស្រុកបាភ្នំ ខេត្តព្រៃវែង ចោទប្រកាន់មន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តនេះ ថាឃុបឃិតគ្នាក្នុងការដេញថ្លៃភាស៊ីផ្សារ ដើម្បីផលប្រយោជន៍បុគ្គលដោយមិនបើកចំហឲ្យប្រជាពលរដ្ឋដេញថ្លៃជាសាធារណៈទេ។
2014-05-27
ប្រជាពលរដ្ឋនៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានសម្ដែងអារម្មណ៍រីករាយផង និងមិនពេញចិត្តផង ចំពោះការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍មួយនៅទីនោះ។ រីករាយ ពីព្រោះបញ្ហាដីធ្លីត្រូវបានដោះស្រាយ រីឯការមិនពេញចិត្ត ព្រោះដីរបស់ពួកគាត់ធំ ប៉ុន្តែពេលដោះស្រាយហើយត្រូវខាតបង់ខ្លះទៅវិញ។
2014-05-27
ប្រទេសជិតខាងដែលជាប្រទេសមហាមិត្តរបស់កម្ពុជា កំពុងមានជម្លោះ គឺ ចិន និងវៀតណាម។ រីឯប៉ែកខាងលិចវិញ ប្រទេសថៃ កំពុងតែមានបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរដែរ។ អ្នកវិភាគនយោបាយបានលើកឡើងថា នេះជាឱកាសរបស់កម្ពុជា ត្រូវពន្លឿនការផ្សះផ្សាជាតិ ដើម្បីទាញយកផលចំណេញពីប្រទេសជិតខាងទាំងនេះ ដែលកំពុងតែមានបញ្ហាធ្ងន់ធ្ងរនោះ។
2014-05-27
សហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងចោទប្រកាន់ក្រុមហ៊ុនចិន ចំនួន២ ឈ្មោះ ឡាន ហ្វេង (Lan Feng) និង រួយ ហ្វេង (Ruy Feng) ថាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ដែលពួកគេរស់នៅ។
2014-05-27
មេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើដល់លោករដ្ឋមន្ត្រីក្រសួងអប់រំ ជួយស៊ើបអង្កេតចំពោះការកេងបន្លំថវិការដ្ឋរបស់មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ដើម្បីប្រមូលថវិកាកិបកេងទាំងនោះចូលរដ្ឋវិញ។ ករណីនេះ មន្ត្រីក្រសួងអប់រំ ថ្លែងថា នឹងពិនិត្យចំពោះបញ្ហានេះ។
2014-05-26
កម្មករនៅរោងចក្រកាត់ដេរឈ្មោះ អូសេអង់ (Ocean Garment Co. Ltd) ជាង ១ពាន់នាក់ នាំគ្នាធ្វើកូដកម្មទាមទារប្រាក់ខែក្នុងអំឡុងពេលរោងចក្រផ្អាកការងារបណ្ដោះអាសន្ន។ រោងចក្រនេះស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
2014-05-26
មន្ត្រី ជាន់ខ្ពស់ក្រសួងការបរទេសបញ្ជាក់ថា កម្ពុជាមិនទាន់សម្រេចទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនៅឡើយទេ។ ការបញ្ជាក់នេះធ្វើឡើងដើម្បីឆ្លើយតបនឹងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ដែលកាសែតអាមេរិកស្រង់សំដីថា ក្រុមជនភៀសខ្លួននៃប្រទេសតំបន់កោះ ណូរូ (Nauru) អាចត្រូវបានបញ្ជូនមកតាំងទីលំនៅ នៅកម្ពុជាមុនគេ តាមរយៈកិច្ចព្រមព្រៀង នៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី។
2014-05-26
សហជីពអន្តរជាតិ និងក្រុមហ៊ុនអ្នកបញ្ជាទិញដែលមានម៉ាកយីហោល្បីៗមួយចំនួន បានប្រជុំពិភាក្សាជាមួយមន្ត្រីរាជរដ្ឋាភិបាលពេញមួយថ្ងៃ នៅថ្ងៃទី២៦ ឧសភា នាទីស្ដីការគណៈរដ្ឋមន្ត្រី។ របៀបវារៈសំខាន់នៃកិច្ចប្រជុំនោះ គឺបញ្ហាស្ថានភាព និងប្រាក់ឈ្នួលរបស់កម្មករ។
2014-05-26
ប្រជាពលរដ្ឋមកពីខេត្តក្រចេះ ជាង ៣០០គ្រួសារ បន្តស្នាក់នៅក្នុងវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ដើម្បីទាមទាររកដំណោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនវៀតណាម។
2014-05-26
អង្គការជាតិ និងអន្តរជាតិចំនួន ៩ ចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៦ ឧសភា ថ្កោលទោសរដ្ឋសភា ដែលបានអនុម័តច្បាប់ចំនួនបី ទាក់ទងនឹងការកែទម្រង់ប្រព័ន្ធតុលាការ ដែលមានខ្លឹមសារចន្លោះប្រហោង ហើយបានអំពាវនាវសុំឲ្យដាក់ច្បាប់ទាំងនោះ ពិភាក្សាជាសាធារណៈជាថ្មីម្ដងទៀត។
2014-05-26
មានការគំរាមប្ដឹងផ្ដល់គ្នាមួយទៅស្ថាប័នតុលាការលើករណីជម្លោះដីធ្លីរវាងមន្ត្រីម្នាក់មានងារជាឧកញ៉ា និងមន្ត្រីមូលដ្ឋានឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។ បញ្ហានេះបានធ្វើឲ្យមន្ត្រីមូលដ្ឋាន សុំឲ្យថ្នាក់ដឹកនាំខេត្ត និងរដ្ឋាភិបាលអន្តរាគមន៍ជួយដោះស្រាយបញ្ចប់ជម្លោះដីធ្លីនេះជាបន្ទាន់។
2014-05-26
ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ មកពីបណ្ដាខេត្តនានា នាំគ្នាមកបោះតង់ស្នាក់នៅចំណុចផ្លូវជាតិលេខ៧៨ ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនប៉ាស៊ីហ្វិក ក្នុងស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋទាំងនោះអះអាងថា ពួកគេជាប្រជាពលរដ្ឋចំណាកស្រុក នាំគ្នាមកប្រមូលផ្តុំទីនេះដើម្បីសុំឲ្យអាជ្ញាធរខេត្តផ្ដល់ដីសម្បទានសម្រាប់ពួកគាត់រស់នៅ។
2014-05-26
កម្លាំងសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ឧសភា ចុះទៅស្រាវជ្រាវស្វែងរកឆ្អឹងមនុស្សម្នាក់ដែលត្រូវគេដុតសពចោលនៅជើងភ្នំម្រះព្រៅ ក្នុងស្រុកសំរោងទង បន្ទាប់ពីអ្នកគង្វាលគោម្នាក់ប្រទះឃើញ និងសង្ស័យថា អាចជាសពកម្មករម្នាក់ដែលបាត់ខ្លួនក្នុងព្រឹត្តិការណ៍បាញ់សម្លាប់របស់សមត្ថកិច្ចកាលពីដើមខែមករា។
2014-05-26
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រិះគន់ថា រដ្ឋាភិបាលនៅតែបន្តបង្ក្រាបក្រុមអ្នកតវ៉ា ដើម្បីសេរីភាព និងការបញ្ចេញមតិជាសាធារណៈ ដោយមិនបន្ធូរដៃ ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៤ មកទល់សព្វថ្ងៃ។