ប័ណ្ណសារព័ត៌មាន
2014-05-26
ប្រជាពលរដ្ឋនៅក្រុងព្រៃវែង ខេត្តព្រៃវែង រអ៊ូរទាំចំនួនប្រើបរិមាណអគ្គិសនីវាស់ដោយកុងទ័រ ឬនាឡិកាវាស់ស្ទង់អគ្គិសនី ចេះតែឡើងមិនឈប់ បើទោះជាប្រើតិចក៏ដោយក៏នៅតែឡើងខុសប្រក្រតីដដែល។
2014-05-26
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ភរិយាលោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅតែបន្តអូសបន្លាយ និងកាន់តែមានភាពស្មុគស្មាញក្នុងការដោះស្រាយ។
2014-05-25
ករណីគប់គ្រាប់បែកនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង ៥នាក់រងរបួសស្រាលកាលពីថ្ងៃទី២៣ ខែឧសភា នោះ ខាងសមត្ថកិច្ចចាប់ជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការហើយ នៅល្ងាចថ្ងៃទី២៥ ខែឧសភា។
2014-05-25
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចេញសេចក្ដីប្រកាសព័ត៌មានរួមមួយ ស្ដីពីការបង្ការជំងឺផ្លូវដង្ហើមនៅមជ្ឈិមបូព៌ា បណ្ដាលមកពីមេរោគឈ្មោះ កូរ៉ូណាវីរុស (MERS-CoV)។ មេរោគនេះ បង្កឱ្យមានជំងឺចាប់ផ្ដាសាយធម្មតា ទៅជាជំងឺផ្លូវដង្ហើមស្រួចស្រាល់ធ្ងន់ធ្ងរ ហៅថា សាស (SARS)។
2014-05-25
សហជីពអន្តរជាតិ និងក្រុមហ៊ុនអ្នកបញ្ជាទិញដែលមានម៉ាកយីហោល្បីៗមួយចំនួន នឹងជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាថ្មីម្ដងទៀត នៅថ្ងៃច័ន្ទ ទី២៦ ឧសភា។ ក្រៅតែពីបញ្ហាដ៏ចម្រូងចម្រាសពាក់ព័ន្ធការដំឡើងប្រាក់ខែកម្មករហើយនោះ កិច្ចប្រជុំនេះក៏មានបញ្ចូលរបៀបវារៈនៃសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង ២២នាក់ ដាក់ចូលដែរ។
2014-05-25
ចៅក្រមស៊ើបសួរតុលាការខេត្តតាកែវ លោក កែ សាខន សម្រេចដោះលែងបុគ្គលិកនិងសមាជិក ៨នាក់របស់សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ (C-CAWDU) ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ កាលពីរសៀលថ្ងៃទី២៥ ឧសភា បន្ទាប់ពីសាកសួរពួកគេរយៈពេលពេញមួយថ្ងៃ។
2014-05-25
ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្លះនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឱ្យដឹងថា បច្ចុប្បន្ននេះមានមនុស្សមួយក្រុមតែងលួចចូលទៅកាប់ឈើប្រណីត នៅក្នុងបរិវេណប្រាសាទបុរាណព្រះខ័ន កំពង់ស្វាយ ដើម្បីយកទៅលក់ដូរខុសច្បាប់។
2014-05-25
មនុស្សប្រមាណ ២០០នាក់ រួមគ្នាជិះកង់នៅតាមដងផ្លូវនៃខេត្តសៀមរាប ក្នុងគោលបំណងរៃអង្គាសប្រាក់យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ឆា ដែលកំពុងត្រូវការព្យាបាល និងជួយសង្គ្រោះកុមារជាច្រើន។
2014-05-25
សាលារាជធានីភ្នំពេញ នឹងអញ្ជើញតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម ចូលជួប នៅថ្ងៃទី៣០ ខែឧសភា ដើម្បីពិភាក្សាអំពីសំណើសុំយកទីធ្លាសួនច្បារមុខវត្តបទុមវតី ធ្វើជាកន្លែងជួបជុំធ្វើពិធីបុណ្យរំលឹកថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា។
2014-05-25
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចោទប្រកាន់ប្រធានសហគមន៍និងប្រធានភូមិ ថាឃុបឃិតគ្នា ចលនាឲ្យប្រជាពលរដ្ឋទទួលប្រាក់ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សុវណ្ណ រាជសី ហើយកាត់យកដីសហគមន៍ ២៥០ហិកតារ ដើម្បីពង្រីកដីសម្បទាន។ អ្នកភូមិចាត់ទុកថា នេះជាអំពើពុករលួយរំលោភច្បាប់។
2014-05-25
ក្រសួងអប់រំយុវជននិងកីឡា បានរិះរកវិធីថ្មីមួយទៀត គឺមិនអនុញ្ញាតឲ្យបើកសាកលវិទ្យាល័យបន្ថែមនោះទេ ប៉ុន្តែបានជំរុញឲ្យមានសកលវិទ្យាល័យដែលបង្រៀនផ្នែកជំនាញវិញ ដើម្បីដើរទាន់នឹងទីផ្សារការងារបច្ចុប្បន្នដែលអ្នកវិនិយោគកំពុងត្រូវការ។
2014-05-25
នៅឆ្នាំនេះ ក្រសួងអប់រំបានប្រកាសកែទម្រង់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ ចំណុចសំខាន់នៃកំណែទម្រង់នេះរួមមាន ការកែប្រែមុខវិជ្ជាប្រលង របៀបចាត់ចែងមេប្រយោគ មណ្ឌលប្រលង ទីកន្លែងប្រលង និង ជាពិសេស គឺការប្ដេជ្ញាចិត្តថា ប្រឆាំងអំពើពុករលួយក្នុងពេលប្រលង។
2014-05-24
កម្មករប្រមាណ ១ពាន់នាក់ ប្រមូលផ្តុំគ្នានៅក្បែរស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងមន្ត្រីសហជីពរបស់ពួកគេចំនួន ៨នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីរសៀលថ្ងៃទី២៣ ខែឧសភា។ ចំណែកកម្លាំងប៉ូលិស និងប៉េអិមជាច្រើនរយនាក់ ក៏ត្រូវបានដាក់ពង្រាយនៅទីនោះ ហើយផ្លូវចូលទៅកាន់ស្នងការខេត្ត ក៏ត្រូវបានអាជ្ញាធរបិទផងដែរ។
2014-05-24
កម្មកររោងចក្រ ខេមបូ ហ៊ែនសាំ (Cambo Handsome) ក្នុងសង្កាត់ពោធិ៍សែនជ័យ ជាយរាជធានីភ្នំពេញ ធ្វើកូដកម្មអស់រយៈពេលជាង ១ខែមកហើយ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ចំណែកខាងភាគីរោងចក្រវិញសន្យាថា នឹងដោះស្រាយបញ្ហានេះ តែស្នើសុំឲ្យកម្មករចូលធ្វើការជាធម្មតាឡើងវិញជាមុនសិន។
2014-05-24
ប្រជាពលរដ្ឋនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានលើកគ្នាជាបន្តបន្ទាប់ទៅរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ពាក់ព័ន្ធរឿងជម្លោះដីធ្លី។ ការលើកគ្នាឡើងទៅនេះ ដោយសារតែប្រជាពលរដ្ឋអះអាងថា អាជ្ញាធរខេត្តមិនបានជួយដោះស្រាយបញ្ហារឿងដីធ្លីជូនពួកគាត់ឱ្យបានប្រសើរនោះទេ។