ប័ណ្ណសារព័ត៌មាន
2014-05-24
ទាហានថៃ នៅតាមព្រំដែនជាប់ខេត្តឧត្តរមានជ័យ របស់ខ្មែរ បានផ្លាស់ប្ដូរឥរិយាបថបន្តិចវិញហើយ ទៅលើការរឹតបន្តឹងតាមច្រកព្រំដែននានា បន្ទាប់ពីគេបានបិទច្រកព្រំដែនច្រើនកន្លែងជាឯកតោភាគីរយៈពេល ២ថ្ងៃមកនេះ។ ទោះយ៉ាងណា ការបន្ធូរបន្ថយបម្រាមនៅតាមច្រកព្រំដែននេះ នៅមានកម្រិតនៅឡើយ។
2014-05-24
ប្រជាពលរដ្ឋនៅក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ៥គ្រួសារ ប្រតិកម្មនឹងរដ្ឋបាលព្រៃឈើ ដែលជូនដំណឹងឲ្យរុះរើផ្ទះចេញពីដីដោយគ្មានសំណង ធ្វើឲ្យជួបការលំបាកគ្មានជម្រកស្នាក់នៅ។ ទាក់ទងបញ្ហានេះ ចៅសង្កាត់បញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះមកតាំងទីលំនៅលើដីព្រៃរបស់រដ្ឋបាលព្រៃឈើដោយខុសច្បាប់។
2014-05-24
ករណីទារកឆែបមាត់ដែលគេចោទថា កើតមកភ្លាមឪពុកយកទៅកប់ចោលទាំងរស់ នៅវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។ ក្រុមគ្រួសារជនសង្ស័យ បដិសេធចំពោះការចោទប្រកាន់របស់សមត្ថកិច្ច និងការផ្សព្វផ្សាយតាមទំព័រកាសែត ទូរទស្សន៍ក្នុងស្រុកកន្លងនោះ ថាមិនពិត។
2014-05-24
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អំពាវនាវរកជំនួយពីសាធារណជន សម្រាប់ថ្លៃព្យាបាលមុខរបួសធ្ងន់ធ្ងររបស់អ្នកយកព័ត៌មានវីអូឌី (VOD) លោក ឡាយ សាមាន ដោយសារការប្រើអំពើហិង្សារបស់កងសន្តិសុខខណ្ឌដូនពេញ ខណៈលោកចុះទៅយកព័ត៌មាន និងថតរូប កាលពីដើមខែឧសភា កន្លងមកនេះ។
2014-05-24
អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មកសហរដ្ឋអាមេរិក ធ្វើយុទ្ធនាការដឹកនាំស្ត្រីខ្មែរអាមេរិកាំង និងអង្គការស្ត្រីអាមេរិក មួយចំនួនទៀត ចូលរួមចលនាតស៊ូរំដោះទីលានប្រជាធិបតេយ្យជូនពលរដ្ឋកម្ពុជា ប្រើប្រាស់ដើម្បីបញ្ចេញមតិ និងទាមទារឲ្យមានការផ្លាស់ប្ដូរនៅកម្ពុជា។
2014-05-24
រយៈពេលជាង ៣ឆ្នាំមកនេះ អង្គការស៊ីប៉ា (Sipar) ដែលជាអង្គការអប់រំមួយនៅកម្ពុជា បានប្រឹងប្រែងសរសេរសៀវភៅចំនួន ២ភាគ ដែលមានចំណងជើងថា យើងទៅទស្សនាអង្គរភាគទី១ និងភាគទី២។
2014-05-24
កម្មករប្រមាណ ១០០នាក់ ផ្នែកសេវាកម្មចាក់សាំងដែលបម្រើការនៅតាមស្ថានីយប្រេងសាំងកាល់តិច (Caltex) របស់ក្រុមហ៊ុន ឈេហ្វរ៉ុន (Chevron) ប្រកាសធ្វើកូដកម្មជាថ្មីទៀតចាប់ពីថ្ងៃទី២៤ ឧសភា។
2014-05-23
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ បានផ្ញើលិខិតមួយច្បាប់ទៅ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សុំជំនួយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារ មកពីឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលរងគ្រោះដោយសារការបណ្ដេញចេញពីដីធ្លីផ្ទះសម្បែង។
2014-05-23
កម្មករកម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ គ្រោងរៀបចំកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់មួយ នៅថ្ងៃទី២៥ ឧសភា ក្រោមពាក្យស្លោក ធាតុពិតនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត ដើម្បីប្រឆាំងទៅនឹងការជាប់គាំងយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា និងការបន្តគាបសង្កត់របស់រដ្ឋាភិបាល។
2014-05-23
យុវជនប្រមាណ ៤០០នាក់ មកពីសាកលវិទ្យាល័យជាង២០ បាននាំគ្នាចូលរួមក្នុងវេទិកាយុវជន ស្ដីពីការប្រែប្រួលអាកាសធាតុ និងយេនឌ័រ នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី២៣ ខែឧសភា។ វេទិកានេះ គឺបានជំរុញឲ្យយុវជន ជាពិសេសស្ត្រីមានការចូលរួមក្នុងការងារបរិស្ថាន ដែលគេយល់ថា អ្នករងផលប៉ះពាល់ខ្លាំង គឺភាគច្រើនជាស្ត្រី និងកុមារ។
2014-05-23
ប្រភពព័ត៌មានពីមន្ត្រីខេត្តឧត្តរមានជ័យ ឱ្យដឹងថា ច្រករបៀងព្រំដែនដែលធ្លាប់តែដោះដូរទំនិញគ្នារវាងប្រជាពលរដ្ឋខ្មែរ និងថៃ ចំនួន៣ ត្រូវភាគីថៃ សម្រេចបិទជាឯកតោភាគី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា។
2014-05-23
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា អះអាងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា មានសភាពស្ងប់ស្ងាត់ ហើយអាជ្ញាធរប្រទេសទាំងពីរបានបន្តកិច្ចសហប្រតិបត្តិការ និងមានទំនាក់ទំនងល្អជាមួយគ្នាធម្មតា នៅក្រោយកើតមានរដ្ឋប្រហារយោធាក្នុងប្រទេសថៃ។
2014-05-23
ប្រជាពលរដ្ឋមានទំនាស់ដីធ្លី និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលចំនួនបីស្ថាប័ន បង្ហាញពីភាពមិនជឿជាក់លើអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយវិបត្តិដីធ្លី និងព្រៃឈើនៅកម្ពុជា។ ការបង្ហាញពីភាពអស់ជំនឿនេះ ធ្វើឡើងនៅក្នុងជំនួបដ៏ខ្លីមួយរវាងតំណាងសហភាពអឺរ៉ុប និងមន្ត្រីសង្គមស៊ីវិលប្រចាំនៅខេត្តពោធិ៍សាត់ កាលពីព្រលប់ថ្ងៃទី២១ ខែឧសភា។
2014-05-23
លោក ញ៉យ ចំរើន ពលរដ្ឋខ្មែរអាមេរិកាំង និងជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលខេត្តកំពង់ចាម។ លោក គឺជាមនុស្សដំបូងបង្អស់ក្នុងការបង្កើត និងដឹកនាំចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងអំឡុងឆ្នាំ១៩៩៨។
2014-05-23
ពលរដ្ឋមានជម្លោះដីធ្លីមកពីឃុំឃ្សឹម ខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធ បានជួបចរចាជាថ្មីទៀតនៅព្រឹកថ្ងៃទី២៣ ខែឧសភា។ ក្រុមការងារគណៈកម្មការជាតិដោះស្រាយវិវាទដីធ្លី សុំឲ្យពលរដ្ឋត្រឡប់ទៅកាន់លំនៅឋានចាស់តាមខេត្តរៀងៗខ្លួន គឺត្រឡប់ទៅទីតាំងចាស់នៅមុនពេលពួកគាត់ចូលទៅកាន់កាប់ដីព្រៃរដ្ឋបម្រុងទុក។