ប័ណ្ណសារព័ត៌មាន
2014-06-30
កិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ដែលមានត្រីភាគីចូលរួម មកពីខាងរដ្ឋាភិបាល សហជីពតំណាងថៅកែរោងចក្រ សហជីពតំណាងកម្មករនិយោជិក និងសហជីពដែលអះអាងថាស្វែងរកផលប្រយោជន៍ជូនកម្មករ ស្ដីពីប្រាក់ឈ្នួលអប្បបរមា លើវិស័យវាយនភណ្ឌរោងចក្រកាត់ដេរ បន្តខ្វែងគំនិតគ្នា។
2014-06-30
ប្រមុខការទូតជប៉ុន ស្នើឲ្យកម្ពុជា កែទម្រង់ការបោះឆ្នោត និងដោះស្រាយបញ្ហាទំនាស់នយោបាយដើម្បីឲ្យគ្រប់ភាគីអាចទទួលយកបាន។ ជំហរនេះត្រូវបានអះអាងដោយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា។
2014-06-30
ផ្សារទំនើបជប៉ុនឈ្មោះ អ៊ីអន (Aeon) ដែលសាងសង់អស់ប្រាក់ជាង ២០០លានដុល្លារអាមេរិក បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣០ មិថុនា។ ភាគច្រើនទំនិញដែលលក់នៅក្នុងផ្សារនេះ នាំចូលមកពីបរទេស ហើយមានប្រមាណតែ ២០% ប៉ុណ្ណោះ ជាផលិតផលក្នុងស្រុក។
2014-06-30
ព័ត៌មានការិយាល័យជាតិនៃប្រទេសថៃ (National News Bureau of Thailand) រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នឹងមកទស្សនកិច្ចកម្ពុជា ដើម្បីសម្របសម្រួលឯកសារមួយចំនួនជាមួយភាគីកម្ពុជា ក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការនៅថៃ។
2014-06-30
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ម្នាក់ គឺលោក សុន ឆ័យ បានដាក់ពាក្យបណ្ដឹងរក្សាការពារទៅតុលាការខេត្តសៀមរាប សុំឱ្យក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ ឈប់សាងសង់សណ្ឋាគារនៅតំបន់អង្គរឃ្យុងយូ ប៉ះពាល់លើដីកម្មសិទ្ធិឯកជន។
2014-06-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលជប៉ុន បានជួយដល់កម្ពុជា ក្នុងការបង្រួបបង្រួមជាតិ និងជួយដល់ដំណើរការសន្តិភាពរបស់កម្ពុជា តាំងពីទសវត្សឆ្នាំ១៩៩០ មក ដូច្នេះលោកព្រមានថា បើអ្នកណាហើយធ្វើឲ្យប្រទេសបែកបាក់គ្នានោះគឺជាឧក្រិដ្ឋជន។
2014-06-30
ក្រុមអាជ្ញាធរខេត្តកោះកុង សន្យាថា នឹងពិនិត្យមើលជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជនឡើងវិញ បន្ទាប់ពីជួបពិភាក្សាជាមួយក្រុមការងារតំណាងឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាលពីថ្ងៃទី២១ និង ២២ មិថុនា។
2014-06-30
ស្ត្រីអតីតអ្នកភូមិបុរីកីឡា ដែលត្រូវអាជ្ញាធរជម្លៀសឲ្យទៅនៅភ្នំបាត ម្នាក់ ឈ្មោះ ប៉ែន សារុន អាយុ ៤២ឆ្នាំ ត្រូវបានជនមិនស្គាល់មុខចាប់អារកដើម្បីប្លន់យកខ្សែកក្នុងបន្ទប់ជួល កាលពីយប់ថ្ងៃទី២៩ មិថុនា នៅបុរីកីឡា រាជធានីភ្នំពេញ។
2014-06-30
អ្នកភូមិនៅស្រុកបាភ្នំ ខេត្តព្រៃវែង មានជំនឿបន់ស្រន់អ្នកតាម្ចាស់ទឹកម្ចាស់ដីសុំទឹកភ្លៀង សុំសេចក្ដីសុខ និងឲ្យអ្នកតាជួយដេញកម្ចាត់សត្វល្អិតពីផលដំណាំ។ ជំនឿបន់ស្រន់នេះ អ្នកភូមិតែងតែប្រារព្ធ តៗគ្នាតាំងពីដូនតាមក ដោយមានការសែនព្រេននៅរដូវវស្សារៀងរាល់មួយឆ្នាំម្ដង។
2014-06-30
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) បានប្រកាសបើកដំណើរការគេហទំព័រថ្មីរបស់ខ្លួនដែលមានឈ្មោះថា សំឡេងប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០១៤។
2014-06-30
រយៈពេលជិត ១ខែពេញ នៃខែមិថុនា ឆ្នាំ២០១៤ កម្លាំងអាជ្ញាធរយោធាថៃ បានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង ២សែននាក់ ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ បញ្ហានេះបានក្លាយជាបន្ទុកកាន់តែធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលកម្ពុជា បន្ថែមលើភាពខ្សត់ការងារធ្វើ និងប្រាក់ឈ្នួលទាបនៅក្នុងស្រុកដែលកំពុងកើតមានជាបញ្ហាស្រាប់។ ប៉ុន្តែនៅខេត្តកំពង់ឆ្នាំង បែរជាខ្វះកម្មករធ្វើការទៅវិញ។
2014-06-30
ប្រធានសាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តព្រះវិហារ អំពាវនាវឱ្យគ្រូបង្រៀននៅតាមអនុវិទ្យាល័យ វិទ្យាល័យ និងសាលាបឋមសិក្សាជាច្រើនក្នុងខេត្តនេះ ចូលរួមជាមួយសមាគមដើម្បីធ្វើសកម្មភាពការពារផលប្រយោជន៍ទាំងឡាយរបស់គ្រូបង្រៀន។
2014-06-30
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៣២សហគមន៍នៅរាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្តចំនួន ១១ទៀត រួមមានខេត្តពោធិ៍សាត់ មណ្ឌលគិរី រតនគិរី ស្វាយរៀង ក្រចេះ កំពង់ស្ពឺ និងខេត្តព្រះសីហនុ ជាដើម សរុបជាង ១៣០នាក់ បានជួបពិភាក្សារួមគ្នានៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ មិថុនា ស្ដីពីស្ថានភាពសិទ្ធិដីធ្លី និងទំនួលខុសត្រូវរបស់សាជីវកម្មដើម្បីលើកកម្ពស់សិទ្ធិមនុស្ស។
2014-06-29
កម្មកររោងចក្រហុងកុង (Hong Kong) ប្រមាណ ៤០០នាក់ មានទីតាំងនៅសួនកាណាឌីយ៉ា ម្ដុំផ្លូវវ៉េង ស្រេង បានជួបជុំគ្នាតវ៉ាទាមទារសំណង ហើយមានគម្រោងបន្តធ្វើបាតុកម្មនៅព្រឹកថ្ងៃទី៣០ មិថុនា។
2014-06-29
ក្រុមនិស្សិតស្ម័គ្រចិត្ត និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា រៀបចំវេទិកាយុវជនមួយដើម្បីពិភាក្សាអំពីអភិបាលកិច្ចល្អក្នុងវិស័យឧស្សាហកម្ម និស្សារណកម្មនៅកម្ពុជា។