ប័ណ្ណសារព័ត៌មាន
2014-07-31
អ្នកលក់លើផ្លូវ ផ្នែកខាងត្បូងផ្សារដើមគរ នាំគ្នាតវ៉ា នៅព្រឹកថ្ងៃ១ ខែសីហា ខណៈសណ្ដាប់ធ្នាប់ផ្សារបណ្ដេញពួកគេឲ្យរើឥវ៉ាន់លក់ដូរ ចេញពីផ្លូវព្រះមុនីរ៉េត និងផ្លូវ២៥៣ ខណ្ឌទួលគោក។
2014-07-31
ប្លង់សេសំណង់កំពុងសាងសង់មួយនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាក់ធ្លាក់សង្កត់មេការសំណង់ម្នាក់ស្លាប់ នៅរសៀលថ្ងៃទី៣១ កក្កដា។
2014-07-31
តំណាងសហភាព និងសហព័ន្ធសហជីពសំខាន់ៗចំនួន១០ នៅកម្ពុជា បានជួបប្រជុំគ្នានៅថ្ងៃទី៣១ កក្កដា អនុម័តថា នឹងទាមទារប្រាក់ខែអប្បបរមាសម្រាប់កម្មករចំនួន ១៧៧ដុល្លារក្នុងមួយខែ ពីថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង។
2014-07-31
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងឲ្យដឹងនៅថ្ងៃទី៣១ កក្កដា ថា មកទល់ល្ងាចថ្ងៃទី៣១ កក្កដា នេះ គណបក្សសង្គ្រោះជាតិ មិនទាន់បានទទួលចម្លើយតបពី លោក ស ខេង និងគណបក្សប្រជាជនកម្ពុជា ទាក់ទងលិខិត លោក សម រង្ស៊ី ផ្ញើជូន លោក ស ខេង កាលពីថ្ងៃទី៣០ កក្កដា នៅឡើយទេ។
2014-07-31
អង្គការការពារធនធានធម្មជាតិ ក្លូបប៊ល វីតណែស្ស (Global Witness = GW) ចាត់ទុកការបាញ់សម្លាប់យុវជនដោយទាហាន ក្នុងជម្លោះដីធ្លីនៅខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកក្កដា ថាជាសោកនាដកម្មចុងក្រោយបង្អស់មួយ បង្កឡើងដោយវិបត្តិរឹបអូសយកដីធ្លីនៅកម្ពុជា។
2014-07-31
ពលរដ្ឋនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង អះអាងថា ជនជាតិវៀតណាម ដាក់ពាក្យចូលរួមដេញថ្លៃធ្វើអាជីវកម្មនេសាទ ដាយត្រីលិញ នៅតំបន់ដែននេសាទជាប់ព្រំប្រទល់កម្ពុជាវៀតណាម ដោយពុំមានអាជ្ញាធរទប់ស្កាត់ទេ។
2014-07-31
ប្រជាពលរដ្ឋ និងមន្ត្រីក្រុមប្រឹក្សាខេត្តនៃគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ថ្លែងរិះគន់ធ្ងន់ៗចំពោះនាយខណ្ឌរដ្ឋបាលជលផលខេត្តនេះថា អនុវត្តការងារបង្ក្រាបបទល្មើសនេសាទមិនបានត្រឹមត្រូវ។
2014-07-31
ចៅក្រមស៊ើបសួរតុលាការសាលាដំបូងខេត្តមណ្ឌលគិរី កោះអញ្ជើញមន្ត្រីប៉ូលិសនៃស្នងការដ្ឋានខេត្តពីរនាក់ ឲ្យចូលខ្លួនទៅបំភ្លឺពីការចោទប្រកាន់បទជំរិតទារប្រាក់ ២ម៉ឺនដុល្លារ ពីពលរដ្ឋវៀតណាម អ្នកលួចឆ្លងដែនខុសច្បាប់មកកាប់ឈើក្នុងដីខ្មែរ។
2014-07-31
ក្រុមហ៊ុនរថយន្តក្រុងថៃឈ្មោះ ណាក់ឃនឆៃអ៊ែ (Nakhonchai Air) គ្រោងបើកសេវារថយន្តក្រុងពីរខ្សែ ពីថៃមកកម្ពុជា គឺពីក្រុងបាងកកមកសៀមរាប បាងកកមកភ្នំពេញ និងពីភ្នំពេញទៅក្រុង ហូរ ជីមិញ ប្រទេសវៀតណាម នៅដើមឆ្នាំក្រោយនេះ។
2014-07-31
សមាគមធាងត្នោត បានរៀបចំសិក្ខាសាលាស្ដីពី សំឡេងទីក្រុង សម្រាប់ការអភិវឌ្ឍ នៅថ្ងៃទី៣១ កក្កដា នៅសណ្ឋាគារអាស៊ី (Asia) រាជធានីភ្នំពេញ ដែលមានតំណាងសហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញ សង្គមស៊ីវិល បណ្ដាញព្រះសង្ឃ និងនិស្សិត ប្រមាណ ១០០នាក់ចូលរួម។
2014-07-31
សង្គមស៊ីវិលមួយចំនួន ស្នើឲ្យរដ្ឋាភិបាលកម្ពុជា មានវិធានការសមស្រប ធ្វើយ៉ាងណាឲ្យមន្ត្រីស្ថានទូតវៀតណាម ចេញមុខឆ្លើយបំភ្លឺ ជុំវិញប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម ដែលមន្ត្រីនាំពាក្យស្ថានទូតនេះលើកឡើងថា ជាកម្មសិទ្ធិវៀតណាម កាន់កាប់តាំងពីយូរលង់មកនោះ។
2014-07-31
ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់ផ្លូវ ស្ពានថ្នល់ មានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ ហិរញ្ញប្បទានធំបំផុត ដែលជំរុញឲ្យមានដំណើរការសាងសង់នោះ គឺជាជំនួយពីប្រទេសចិន។
2014-07-31
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានបញ្ចប់សវនាការបឋមរយៈពេលមួយថ្ងៃរបស់ខ្លួន នៅថ្ងៃទី៣០ កក្កដា។ សវនាការបឋមនេះ គឺជាការជជែកដេញដោលគ្នាបញ្ហានីតិវិធីមួយចំនួន មុននឹងឈានទៅចាប់ផ្ដើមកិច្ចដំណើរការសវនាការដេញដោលគ្នាលើអង្គសេចក្ដី និងភស្តុតាងក្នុងសំណុំរឿង០០២វគ្គ២។
2014-07-30
ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣១ កក្កដា ដែលគេរំពឹងថា ស្ពានថ្មីនេះនឹងអាចជួយរំដោះចរាចរណ៍កកស្ទះបានច្រើន។
2014-07-30
កិច្ចព្រមព្រៀងក្នុងការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតនៅអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ បានក្លាយទៅជាប្រធានបទដែលសាធារណជនលើកយកមកវែកញែកយ៉ាងផុលផុស។