ប័ណ្ណសារព័ត៌មាន
2014-07-23
ក្រុមមន្ត្រីសិទ្ធិមនុស្ស លើកឡើងថា គណបក្សនយោបាយទាំងពីរបានបញ្ចប់ជម្លោះនយោបាយជាប់គាំង ដែលអូសបន្លាយពេលជិត ១ឆ្នាំនោះបានហើយ ដើម្បីចូលរួមនៅក្នុងសភា និងបន្តការងាររបស់ខ្លួន។
2014-07-23
ចៅក្រមស៊ើបសួរនៃតុលាការខេត្តស្ទឹងត្រែង លោក ឡេង វណ្ណរិទ្ធ សម្រេចចេញដីកាឃុំខ្លួនអ្នកកាសែតបីនាក់នៅពន្ធនាគារខេត្ត នៅថ្ងៃពុធ ទី២៣ ខែកក្កដា។
2014-07-23
បន្ទាប់ពីជំនួបចរចារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានទទួលលទ្ធផលថា ពួកគេនឹងធ្វើការរួមគ្នាដើម្បីប្រយោជន៍ជាតិ និងព្រៀមព្រៀងគ្នាលើខ្លឹមសារមួយចំនួនមកនោះ មានមតិពីសាធារណជនខុសៗគ្នា។
2014-07-23
ក្រុមកសិករដាំបន្លែសរីរាង្គ បង្ហាញអំពីលទ្ធផលដែលផលិតបាន និងស្វែងរកវិធីថ្មី ដើម្បីបង្កើនផលិតកម្មបន្លែឲ្យប្រសើរឡើង។ ពិធីបង្ហាញនេះ ធ្វើឡើងនៅក្នុងសមាជកសិករប្រចាំឆ្នាំនៅថ្ងៃទី២២ និងទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន ដែលរៀបចំដោយអង្គការសេដាក (CEDAC)។
2014-07-23
មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីស្ថានទូតមួយចំនួនប្រចាំកម្ពុជា ថ្លែងសារសាទរចំពោះការរំលត់ភ្លើងនយោបាយជាប់គាំងក្រោយការបោះឆ្នោតសភានីតិកាលទី៥ របស់ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
2014-07-23
រូបចម្លាក់ល្បីៗចំនួន ៨០ នាសម័យអង្គរ នឹងត្រូវដាក់តាំងពិព័រណ៍នៅប្រទេសចិន ក្នុងរយៈពេល ៦ខែ ដើម្បីលើកស្ទួយ និងពង្រឹងទំនាក់ទំនងចំណងមិត្តភាពវិស័យវប្បធម៌នៃប្រទេសទាំងពីរ កម្ពុជា-ចិន។
2014-07-23
ជាងពីរឆ្នាំហើយដែលក្រុមហ៊ុនចិន ឡាន ហ្វេង និង រូយ ហ្វេង បានឈូសឆាយដីព្រៃសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោមរូបភាពទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល។
2014-07-23
ក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគំរាមកំហែងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំ ដែលជាផ្នែកមួយដ៏សំខាន់នៃគោលការណ៍សិទ្ធិមនុស្ស ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៣១។
2014-07-23
កម្មកររោងចក្រផលិតស្បែកជើង សាន់ វែល ស៊ូ (Sun Well Shoes) ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាស្វែងរកអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីពួកគេធ្វើបាតុកម្មនៅខាងមុខរោងចក្រអស់រយៈពេល២សប្ដាហ៍មកហើយ ពុំមានដំណោះស្រាយពីថៅកែរោងចក្រ។
2014-07-23
ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានសាទរចំពោះការព្រមព្រៀងគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងដើម្បីបញ្ចប់ស្ថានភាពជាប់គាំងផ្នែកនយោបាយដែលអូសបន្លាយអស់រយៈពេលជិត ១ឆ្នាំ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ប៉ុន្តែក្រុមអ្នកវិភាគខ្លះបានព្យាករថា កិច្ចព្រមព្រៀងនេះនឹងនៅតែមិនអាចធ្វើឲ្យដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ដដែល។
2014-07-23
ប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់មន្ត្រីពាក់ព័ន្ធ ឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនកូរ៉េ។ ប្រជាពលរដ្ឋអះអាងថា បើមិនមានការដោះស្រាយបញ្ហាជូនពួកគាត់ទេ នោះពួកគាត់នឹងនៅតែបន្តទាមទាររហូតដល់មានដំណោះស្រាយពីថ្នាក់ដឹកនាំ។
2014-07-22
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន ៧រូប និងសកម្មជនមួយរូបដែលជាប់ពន្ធនាគារព្រៃស មួយអាទិត្យមកហើយនោះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំហើយ នៅល្ងាចថ្ងៃទី២២ កក្កដា។ មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ពាន់នាក់ ចេញទៅទទួលស្វាគមន៍អ្នកទាំងនោះ។
2014-07-22
ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងចូលគាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៤ កក្កដា ខាងមុខនេះ ដើម្បីគាល់ព្រះមហាក្សត្រអំពីលទ្ធផលនៃការចរចារវាងបក្សទាំងពីរ ដែលធ្វើឡើងនៅថ្ងៃទី២២ កក្កដា នេះ។
2014-07-22
កម្មកររោងចក្រស្បែកជើង សាន់ វែល ស៊ូ (Sun Well Shoes) នៅតាមផ្លូវវ៉េងស្រេង ច្រើនរយនាក់ បន្តកូដកម្មប្រឆាំងការយកពន្ធប្រាក់ខែ និងទាមទារសំណងប្រាក់អតីតភាពការងារ ដោយសាររោងចក្រនោះផ្លាស់ប្ដូរឈ្មោះ ៣ដងមកហើយ មិនគិតប្រាក់សំណងអតីតភាពការងារជូនកម្មករទេ ហើយភ្ជាប់ជាមួយគ្នានេះដែរ កម្មករតវ៉ាប្រឆាំងការយកពន្ធប្រាក់ខែពីកម្មករ។
2014-07-22
បាតុកម្មនៅខាងមុខស្ថានទូតវៀតណាម ត្រូវផ្អាកជាបណ្ដោះអាសន្ន។ នៅថ្ងៃទី២២ ខែកក្កដា នេះ បាតុករមិនបានផ្លាស់ប្ដូរគោលបំណងរបស់ខ្លួនទេ គឺពួកគេទទូចទាមទារឲ្យមន្ត្រីជាន់ខ្ពស់ស្ថានទូតវៀតណាម ចេញមុខមកសុំអភ័យទោសជាសាធារណៈ ចំពោះសម្ដីដែលថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម ជាយូរយារមកហើយនោះ។