ប័ណ្ណសារព័ត៌មាន
2014-07-21
មន្ត្រីពន្ធនាគារព្រៃសអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិពីររូប គឺលោក សុន ឆ័យ និងលោក អ៊ូ ច័ន្ទឫទ្ធិ ចូលសួរសុខទុក្ខអ្នកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៅថ្ងៃទី២១ ខែកក្កដា។ ចំណែកមនុស្ស ៧រូបផ្សេងទៀតដែលត្រូវឃុំដាច់ដោយឡែកពីអ្នកស្រី មូរ សុខហួរ នោះ មិនទាន់មានការអនុញ្ញាតឲ្យចូលសួរសុខទុក្ខនៅឡើយ។
2014-07-21
មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា កងទ័ពមួកខៀវកម្ពុជាចំនួន ២នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពជ្រកក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី បានរងរបួស ដោយបើករថយន្តជាន់មីនតោន។
2014-07-21
ក្រុមប្រជាពលរដ្ឋមួយចំនួននៅស្រុកស្រីស្នំ ខេត្តសៀមរាប បានចោទប្រកាន់ថា គណៈមេប្រយោគមួយចំនួននៅតែបង្ខំឱ្យសិស្សសូកប៉ាន់នៅក្នុងសម័យប្រឡងឌីប្លូម ដែលទើបតែកន្លងផុតទៅ។
2014-07-21
អ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គ្រោងនឹងជួបចរចាថ្នាក់ដឹកនាំកំពូលនៅថ្ងៃទី២២ កក្កដា ដែលមានសមាសភាពចូលរួមម្ខាង ៨នាក់។
2014-07-21
ក្នុងអាណត្តិនៃការគ្រប់គ្រងរបស់អតីតអភិបាលខេត្តបាត់ដំបង លោក ប្រាជ្ញ ច័ន្ទ រងការចោទថា បានប្រព្រឹត្តិអំពើពុករលួយយកលុយជាង ៣០០លានដុល្លារអាមេរិក បានពីការដោះដូរអាគារ និងមន្ទីរនានារបស់រដ្ឋប្រើប្រាស់ជាឯកជន និងបក្សពួកសែស្រឡាយ។
2014-07-21
ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣០ស្ថាប័នផ្សេងគ្នា ចាត់ទុកថា សកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់និងឃុំខ្លួនបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ គឺជាចេតនានយោបាយជាជាងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ពិសេសកំពុងធ្វើឲ្យការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ។
2014-07-21
ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង អះអាងថា បទល្មើសនេសាទនៅតែជាឧបសគ្គធ្ងន់ធ្ងរក្នុងកិច្ចការពារ និងអភិរក្សធនធានជលផលនៅក្នុងបឹងទន្លេសាប ដោយក្រុមឈ្មួញកំពុងតែប្រព្រឹត្តបទល្មើសនេសាទយ៉ាងគគ្រឹកគគ្រេងនៅតាមឃុំមួយចំនួននៃស្រុកកំពង់លែង នៅក្នុងរដូវបិទឆ្នាំ២០១៤ នេះ។
2014-07-20
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីប្រកាសរួមថា នឹងជួបគ្នាជាកំពូលនៅថ្ងៃទី២២ ខែកក្កដា នេះ។
2014-07-20
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបពិភាក្សាគា្នក្រៅផ្លូវការដើម្បីរៀបចំបើកផ្លូវឲ្យមានកិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលនៅពេលខាងមុខ។ កិច្ចពិភាក្សានេះធ្វើឡើង១ថ្ងៃ បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ប្រកាសស្នើឲ្យមានកិច្ចចរចារវាងមេដឹកនាំគណបក្ស ចាប់ពីថ្ងៃទី២១ ខែកក្កដា តទៅ។
2014-07-20
នាយកមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្តនៃក្រសួងសុខាភិបាល លោក ច ម៉េងចូ ឲ្យដឹងថា រយៈពេល ៦ខែ ឆ្នាំ២០១៤ នេះ ចំនួនករណីគ្រុនចាញ់ដែលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពរដ្ឋ ឬភ្នាក់ងារស្ម័គ្រចិត្តភូមិមានចំនួនជាង ១៥.៩៨២ករណី គឺថយចុះ ១៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៣ ដែលមានចំនួនជិត ២ម៉ឺនករណី។
2014-07-20
អតីតអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនភ្នំពេញ សុរិយា ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារកាលពីខែមេសា ឲ្យដឹងថា ក្រុមហ៊ុនបានបដិសេធចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលសម្រេចឲ្យក្រុមហ៊ុនទទួលពួកគេត្រឡប់ចូលធ្វើការវិញ។ តំណាងក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុននឹងចរចាជាមួយអ្នកបើកបរទាំងនោះឲ្យទទួលសំណងជាថ្នូរនៃការបញ្ឈប់ការងារ។
2014-07-20
ឥទ្ធិពលព្យុះរ៉ាម៉ាសាន់ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គ ឡើងខ្ពស់ជិតដល់កម្រិតប្រកាសអាសន្នក្នុងរយៈពេល ២ ទៅ ៣ថ្ងៃខាងមុខនេះ។
2014-07-20
ប្រធានគណៈកម្មការទី៣រដ្ឋសភានិងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារេត ជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគិរី ដោះស្រាយទំនាស់ទាក់ទិនកិច្ចការពារបរិស្ថានកំពុងកើតមាននៅក្នុងសហគមន៍ជនជាតិដើមព្នងឡៅកា។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកចំណាត់ការនេះថា ជាឆន្ទៈមានសារសំខាន់ និងត្រូវផ្ដល់យុត្តិធម៌ដល់ពលរដ្ឋ។
2014-07-20
រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី (Singapore) លោក អេស អ៊ីសវ៉ារ៉ាន់ (S Iswaran) នឹងធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២១ កក្កដា ដើម្បីពង្រឹងមិត្តភាព និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
2014-07-20
មន្ត្រីសាលារាជធានីភ្នំពេញ ព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់ប្រសិនបើសហព័ន្ធនិស្សិត បញ្ញន្តកម្ពុជា និងព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅតែចចេសប្រមូលផ្តុំតវ៉ានៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា។