ប័ណ្ណសារព័ត៌មាន
2014-07-30
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឲ្យពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ចំនួន ៨នាក់ ចូលខ្លួនទៅបំភ្លឺក្នុងតុលាការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីសម្រេចឃុំខ្លួនពលរដ្ឋចំនួនពីរនាក់បណ្ដោះអាសន្ន ទាក់ទងនឹងរឿងដីធ្លីដូចគ្នានេះដែរ។
2014-07-30
បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បណ្ដាញសារព័ត៌មានក្នុងស្រុក និងប្រភពក្រៅផ្លូវការ ផ្សព្វផ្សាយនៅថ្ងៃពុធ ទី៣០ កក្កដា នេះថា បេក្ខភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៤រូប ដែលគណបក្សសង្គ្រោះជាតិ ត្រូវជ្រើសរើសនោះ ក៏មានកូនស្រី លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ដែរ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ បដិសេធដំណឹងនេះ។
2014-07-30
កុមារក្រីក្រ ២នាក់បងប្អូនមកពីខេត្តសៀមរាប ដែលនៅបម្រើក្នុងផ្ទះឈ្មួញផលិតថង់ប្លាស្ទិក ត្រូវសមត្ថកិច្ចរកឃើញថា មានការបង្ខាំងធ្វើទារុណកម្មផ្លូវកាយ និងផ្លូវភេទច្រើនឆ្នាំមកហើយ។
2014-07-30
សមាជិកសភាមកពីគណបក្សប្រឆាំងនៅមិនទាន់ចូលស្បថ ដើម្បីចូលប្រជុំសភានៅឡើយទេ ក្រោមហេតុផលថា ក្រុមការងារចរចារបស់គណបក្សទាំងពីរមិនទាន់បញ្ចប់កិច្ចការវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងសភា វិសោធនកម្មលើច្បាប់បោះឆ្នោត និងវិសោធនកម្មលើរដ្ឋធម្មនុញ្ញបានចប់ឆាប់រហ័សដូចគ្រោងទុក។
2014-07-30
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ៤នាក់ ចូលបំភ្លឺនៅតុលាការ នៅព្រឹកថ្ងៃទី៣០ កក្កដា តាមដីកាកោះរបស់ព្រះរាជអាជ្ញារងខេត្តព្រះវិហារ។ ពួកគេទាំង ៤នាក់នោះ ត្រូវបានក្រុមហ៊ុនចិន រូយ ហ្វេង ប្ដឹងពីបទធ្វើឲ្យខូចខាតដោយចេតនា។
2014-07-30
តុលាការខេត្តមណ្ឌលគិរី បានសម្រេចដោះលែងពលរដ្ឋវៀតណាម ១៥នាក់ ដែលបានលួចឆ្លងដែនចូលកាប់ឈើក្នុងដីខ្មែរ បន្ទាប់ពីសវនាការសម្រេចឲ្យពួកគេជាប់ទោស ១ឆ្នាំ ប៉ុន្តែអនុវត្តទោសជាប់ពន្ធនាគារ ៤ខែ ១៥ថ្ងៃ។ ចំណែកទោសដែលនៅសេសសល់ ត្រូវព្យួរ និងពិន័យប្រាក់ ១៥លានរៀល។
2014-07-30
ពលរដ្ឋក្រីក្រភាគច្រើននិយមស្វែងរកការងារធ្វើនៅប្រទេសថៃ ដោយរំពឹងចង់បានប្រាក់ចំណូលខ្ពស់ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនត្រូវខកបំណងក្នុងរឿងនេះ និងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជាការឆ្លងដែនខុសច្បាប់ ត្រូវទាហានឈុតខ្មៅថៃ បាញ់សម្លាប់ ឬធ្វើបាប ជំរិតយកលុយពេលពលករត្រឡប់មកផ្ទះវិញក្តី។
2014-07-30
សមាគមអាដហុក (adhoc) បង្ហាញក្តីព្រួយបារម្ភចំពោះសកម្មភាពនៃការជួញដូរស្ត្រីខ្មែរ ទៅក្រៅប្រទេស ពិសេសប្រទេសចិន ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជាជនបរទេសតាមរយៈមេខ្យល់មួយចំនួន។
2014-07-30
កម្មកររោងចក្រស្បែកជើង កាលីង តុន (Caling Ton) ដែលមានទីតាំងនៅឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមចូលធ្វើការវិញហើយនៅថ្ងៃទី៣០ កក្កដា។ ការព្រមចូលធ្វើការវិញនេះ តំណាងកម្មករអះអាងថា ដោយសារមានគំនាបផ្សេងៗ ពីព្រោះការទាមទារលក្ខខណ្ឌការងាររបស់ពួកគាត់ទាំង ៨ចំណុចពីមុននោះ គឺខាងរោងចក្រមិនទាន់ផ្តល់បានឡើយ។
2014-07-30
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក ដែលទើបព្រមទទួលយកតួនាទីជាសមាជិកទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ដែលនឹងត្រូវបង្កើតនៅពេលខាងមុខនេះ រំពឹងថា នឹងអាចធ្វើការដោយឯករាជ្យ ពុំមានការជ្រៀតជ្រែកពីភាគីណាមួយឡើយ។
2014-07-30
កម្ពុជាបានសន្យាថា នឹងមិនផ្ដល់ជម្រកឲ្យក្រុមអាវក្រហមថៃ ស្នាក់នៅដើម្បីធ្វើនយោបាយប្រឆាំងនឹងរដ្ឋាភិបាលយោធាថៃបច្ចុប្បន្នទេ ខណៈដែលភាគីកម្ពុជា បរាជ័យក្នុងការលើកឡើងអំពីដំណោះស្រាយជម្លោះប្រាសាទព្រះវិហារជាមួយភាគីថៃ។
2014-07-30
អ្នកដឹកនាំវត្តទួលព្រះរាជា ស្ថិតនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល លោក ធាន វុទ្ធី ដែលតាំងខ្លួនជាតួអង្គព្រះសិរអារ្យមេត្រីយ៍ត្រូវបានក្រសួងធម្មការ និងសាសនាហៅថាជាជនបោកប្រាស់ និង ព្រមានចាត់វិធានការតាមផ្លូវសាសនា។
2014-07-29
ជាថ្មីម្ដងទៀត ពលរដ្ឋ និងទាហានថៃ ប្រហែល ៥០នាក់ បានចូលមកក្នុងទឹកដីកម្ពុជា ដើម្បីព្យាយាមធ្វើស្រែនៅក្បែរបង្គោលលេខ៤៣។ សកម្មភាពប៉ុនប៉ងភ្ជួរស្រែមិនបានសម្រេចរបស់ថៃ នៅពេលនេះ គឺពួកគេបានយកត្រាក់ទ័រ ៥គ្រឿង មកជាមួយផង តែត្រូវបានយោធាការពារព្រំដែនខាងភាគីកម្ពុជា នៅស្រុកអូរជ្រៅ រារាំង។
2014-07-29
បន្ទាប់ពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ឆាង ស៊ឹង (Chang Sheng) ឆេះអស់ទាំងស្រុងកាលពីថ្ងៃទី២៨ កក្កដា រួចមក កម្មករជិត ១ពាន់នាក់ កំពុងស្ថិតនៅតែលតោលគ្មានការងារធ្វើ។ អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិការងារ គិតថា ក្រុមហ៊ុនត្រូវផ្តល់សំណងដល់កម្មករដូចមានចែងនៅក្នុងច្បាប់ការងារ។ រីឯក្រុមហ៊ុន នៅមិនច្បាស់ថាត្រូវដោះស្រាយយ៉ាងម៉េចជាមួយកម្មករ។
2014-07-29
ក្រុមការងារចរចារបស់គណបក្សជាប់ឆ្នោតទាំងពីរ បានបញ្ចប់កិច្ចប្រជុំធ្វើវិសោធនកម្មលើបញ្ហាបី រួមមាន៖ ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។ ភាគីទាំងពីរព្រមព្រៀងគ្នាលើចំណុចមួយចំនួននៃប្រធានបទទាំងបី ហើយគ្រោងប្រើប្រាស់យន្តការរដ្ឋសភាដើម្បីបញ្ចប់ការធ្វើវិសោធនកម្មនេះ។