ប័ណ្ណសារព័ត៌មាន
2014-07-29
ដើមនាងនួនមួយដើម មានតម្លៃប្រមាណ ១ម៉ឺនដុល្លារ ដែលអភិរក្សក្នុងតំបន់រមណីយដ្ឋានបឹងយក្សឡោម សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានគេធ្វើឲ្យងាប់ បន្ទាប់មកត្រូវគេលួចរំលំកាត់ជាកង់ៗ ហើយច្រៀកជាបន្ទះនាំចេញពីតំបន់អភិរក្ស ដោយគ្មានអ្នកណាទទួលខុសត្រូវ។
2014-07-29
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ គ្រោងកោះហៅ លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីឲ្យចូលខ្លួនក្នុងសភា ឆ្លើយបំភ្លឺទាក់ទងនឹងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅបន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សនេះស្បថចូលកាន់តំណែងជាផ្លូវការ។
2014-07-29
ប្រជាពលរដ្ឋខេត្តកំពត ប្រមាណជាង ១០០នាក់ បាននាំគ្នាឡើងមកតវ៉ានៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីស្នើសុំឱ្យតុលាការដោះលែងសាច់ញាតិរបស់ពួកគាត់វិញ។ ពួកគាត់អះអាងថា ការចាប់ខ្លួនសាច់ញាតិពួកគាត់កាលពីថ្ងៃទី២៤ កក្កដា ហើយបានបញ្ជូនទៅពន្ធនាគារមាត់ឃ្មង់ នៅថ្ងៃទី២៨ កក្កដា ដោយចោទពីបទឆបោកនោះ គឺជារឿងអយុត្តិធម៌។
2014-07-29
សមាជិកក្រុមប្រឹក្សាខេត្តនៃគណបក្សសង្គ្រោះជាតិ នៅសៀមរាប កំពុងចោទប្រកាន់ប្រធានដែលមកពីគណបក្សប្រជាជនកម្ពុជា ថាបានប្រើអំណាចខុសច្បាប់គាបសង្កត់ឱ្យធ្វើអ្វីមួយដែលមិនត្រឹមត្រូវ។ ការគាបសង្កត់សមាជិកក្រុមប្រឹក្សាមកពីគណបក្សខុសគ្នានេះ កើតមានជារឿយៗ មិនមែនតែនៅខេត្តសៀមរាប មួយទេ។
2014-07-29
គ្រួសារពិរុទ្ធជនកំពុងជាប់ឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរី អះអាងថា ឆ្មាំពន្ធនាគារបានគាបសង្កត់ទារយកប្រាក់ច្រើនហួសហេតុ ជាថ្នូរអនុញ្ញាតឲ្យសាច់ញាតិចូលជួបសួរសុខទុក្ខអ្នកជាប់ពន្ធនាគារ។ ចំណែកមន្ត្រីពន្ធនាគារវិញ បដិសេធថាមិនមានគោលការណ៍ឲ្យឆ្មាំពន្ធនាគារធ្វើបែបនេះទេ។
2014-07-29
កម្មកររោងចក្រ សាន់ វែល ស៊ូ (Sun Well Shoes) ជាង ៩០០នាក់ បានបញ្ចប់ការតវ៉ាបាតុកម្មរយៈពេល ១៣ថ្ងៃរបស់ខ្លួន ក្រោយពីភាគីរោងចក្រ ព្រមដោះស្រាយបញ្ហាមួយចំនួនក្នុងចំណោមលក្ខខណ្ឌការងារ ៧ចំណុចដែលកម្មករបានទាមទារ។
2014-07-29
មេដឹកនាំគណបក្សសង្គ្រោះជាតិ អះអាងថា ពេលអ្នកតំណាងរាស្ត្រគណបក្សនេះចូលសភា នឹងស្រាវជ្រាវ ឬសើរើនូវរាល់ឯកសារពាក់ព័ន្ធសកម្មភាពបោះបង្គោលព្រំដែនគោករវាងកម្ពុជា ជាមួយប្រទេសជិតខាងឲ្យបានត្រឹមត្រូវ។
2014-07-29
ព្រះបាទពញាយ៉ាត ដែលគ្រងរាជ្យនៅពាក់កណ្ដាលទីមួយនៃសតវត្សទី១៥ គឺជាព្រះមហាក្សត្រដែលជាប់ព្រះនាមក្នុងប្រវត្តិសាស្ត្រ ថាជាក្សត្រាអង់អាចក្លាហាន វាយរំដោះយកក្រុងអង្គរ ពីសៀម មកវិញបាន ហើយព្រមទាំងស្ដេចដែលលើករាជធានីមកតាំងនៅក្រុងភ្នំពេញសព្វថ្ងៃនេះផង។
2014-07-29
គណបក្សសង្គ្រោះជាតិ នៅតែមានបំណងបង្កើតរចនាសម្ព័ន្ធស្រមោល ដើម្បីត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាល បើទោះជាគណបក្សប្រជាជនកម្ពុជា មិនយល់ស្របក៏ដោយ។ នៅក្នុងអាណត្តិនេះ គណបក្សសង្គ្រោះជាតិប៉ុនប៉ងបង្កើតរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីស្រមោលមួយ ដែលទទួលបន្ទុកលើការតាមដានការអនុវត្តសកម្មភាពរដ្ឋាភិបាលចំនួន ១១ក្រសួង។
2014-07-29
អាជ្ញាធរថៃ បានចាប់ខ្លួនបុរសវៀតណាមម្នាក់ និងស្ត្រីចិនម្នាក់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ កក្កដា សង្ស័យថា ជួញដូរភ្លុកដំរី និងខ្សែដៃធ្វើពីភ្លុកដំរីពីអាហ្វ្រិកមកកម្ពុជា មានតម្លៃប្រមាណ ៩លានបាត។
2014-07-29
ប្រជាពលរដ្ឋប្រតិកម្មចំពោះការបង្ហូរទម្លាក់ទឹកស្អុយពីតំបន់នានាក្នុងទីក្រុងភ្នំពេញ មកតំបន់ជនបទជាយទីក្រុង។ បញ្ហានេះ ធ្វើឲ្យប៉ះពាល់បរិស្ថាន សុខភាព និងបំផ្លាញតំបន់ដែនទឹកបឹងធម្មជាតិ ដែលពលរដ្ឋធ្លាប់អាស្រ័យផលនេសាទ ស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
2014-07-29
កិច្ចពិភាក្សារវាងភាគីកម្ពុជា និងថៃ អំពីការអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ដែលតម្រូវឲ្យទាហានថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ បរាជ័យ។
2014-07-29
ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅសង្កាត់ប៉ោយប៉ែត ចោទប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងប្រធានជលផលក្រុងប៉ោយប៉ែត ថាបានរំលោភដីចំណីផ្លូវសាធារណៈ។ ចំណែកប្រធានមន្ទីរភូមិបាល និងប្រធានជលផលក្រុងប៉ោយប៉ែត វិញអះអាងថា ពួកគាត់ពុំបានរំលោភដីចំណីផ្លូវឡើយ។
2014-07-29
ដីស្រែរបស់អ្នកភូមិដែលរស់នៅតាមជាយដែនកម្ពុជា-វៀតណាម ១៦គ្រួសារ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង មិនបានធ្វើប្លង់ដីដោយសារអាជ្ញាធរចាត់ជាតំបន់ស។ ពួកគាត់បញ្ជាក់ថា អ្នកស្រុកតែងបង្កបង្កើនផលនៅលើដីនោះតៗគ្នាតាំងពីដូនតាមកម្ល៉េះ ហើយប្រសិនបើពុំមានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ទេ វាអាចនឹងកើតជម្លោះដណ្ដើមដីគ្នានៅថ្ងៃខាងមុខ។
2014-07-29
វិស័យអប់រំ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ ប៉ុន្តែបច្ចុប្បន្នវិស័យនេះនៅតែជាបញ្ហាក្នុងការផ្ដល់សេវាអប់រំដល់កុមារតូចៗដែលរស់នៅតាមជនបទដាច់ស្រយាល។