ប័ណ្ណសារព័ត៌មាន
2014-07-01
គម្រោងសាងសង់វារីអគ្គិសនីសេសានក្រោម២ ជាគម្រោងខ្នាតធំទី១ ក្នុងប្រទេសកម្ពុជា។ គម្រោងនេះក៏ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ និងភូមិជាច្រើននៅក្នុងខែត្រស្ទឹងត្រែង។
2014-07-01
មន្ត្រីសង្គមស៊ីវិលនិងតំណាងរាស្ត្រគណបក្សប្រឆាំង ស្នើឲ្យក្រសួងមហាផ្ទៃ អនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងបង្ហាញស្ថិតិនៃចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ បញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងថា មន្ត្រីជំនាញបានអនុវត្តច្បាប់អន្តោប្រវេសន៍នេះជាហូរហែ។
2014-07-01
គ្រូពេទ្យឱ្យដឹងថាការបញ្ជូនករណីវះកាត់ចំពោះកុមារនៅតាមមន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យកុមារជាតិ ពេលបច្ចុប្បន្ននេះ នៅមានចំនួនតិចនៅឡើយ។ មន្ទីរពេទ្យកុមារជាតិ និងមូលនិធិសម្រាប់ការការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា FIDR បើកសិក្ខាសាលាហ្វឹកហ្វឺនបុគ្គលិកសុខាភិបាលចំនួន ៥០ រូប អំពីករណីជំងឺកុមារ។
2014-07-01
មន្ត្រីទំនាក់ទំនងព្រំដែនខ្មែរថៃ បញ្ជាក់ថា យោធាថៃ នៅតែបន្តចាប់បញ្ជូនពលករខ្មែរមកកម្ពុជា វិញ ស្របពេលដែលពលករស្របច្បាប់មួយចំនួន បានធ្វើដំណើរទៅរកការងារធ្វើនៅប្រទេសថៃ។ កាលពីថ្ងៃទី៣០ ខែមិថុនា យ៉ាងហោចណាស់ក៏មានពលករខ្មែរប្រមាណ ១ពាន់នាក់ ត្រូវបានយោធាថៃ ចាប់បញ្ជូនមកវិញ។