ប័ណ្ណសារព័ត៌មាន
2014-07-25
គណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និបាតក្រុមប្រឹក្សាជាតិ នៅថ្ងៃទី២៧ កក្កដា។ មេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា នៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិនេះ គណបក្សសង្គ្រោះជាតិ នឹងដាក់ទិសដៅរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ អំពីទិសដៅគណបក្សសង្គ្រោះជាតិ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
2014-07-25
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលម៉ោង ៣ ថ្ងៃទី២៥ ខែកក្កដា ដោយអង្គប្រជុំ បានសម្រេច ឯកភាពលើសំណើសុំប្រកាសសុពលភាពនៃអាណត្តិ របស់ លោក សម រង្ស៊ី ជាសមាជិករដ្ឋសភានីតិកាលទី៥។
2014-07-25
កម្មកររោងចក្រស្បែងជើង កាលីង តុន (CALING TON) ដែលមានទីតាំងនៅឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណជាង ១ពាន់នាក់ នាំគ្នាធ្វើកូដកម្មនៅមុខច្រកចូលរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារដែលខាងភាគីរោងចក្រមិនទាន់បានបំពេញជូនកម្មករ។
2014-07-25
រដ្ឋសភា កំណត់យកថ្ងៃទី២៨ ខែកក្កដា ដើម្បីបើកកិច្ចប្រជុំពេញអង្គវិសាមញ្ញនៃនីតិកាលទី៥ ជាការប្រកាសសុពលភាព លោក សម រង្ស៊ី ជាសមាជិកសភា។
2014-07-25
បណ្ដាញអង្គការមិនមែនរដ្ឋាភិបាល (NGOs Network) នៅខេត្តព្រៃវែង ធ្វើសិក្ខាសាលាថ្នាក់ខេត្ត ពិគ្រោះយោបល់អំពីទីផ្សារតម្លៃស្រូវ និងសេវាសុខភាពដែលមានតំណាងប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុកខេត្តចូលរួម នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៤។
2014-07-25
កម្មកររោងចក្រកាត់ដេរ យូ.អ៊ី (U E Garment) ជិត ២០០នាក់ ដែលបានធ្វើកូដកម្មប្រមាណ ១០ថ្ងៃមកហើយ បានផ្ទុះកំហឹងកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា បម្រុងដឹកសម្ភារៈក្នុងរោងចក្រយកទៅលក់ ដើម្បីបើកប្រាក់ខែ២ខែដែលថៅកែបោកប្រាស់ពលកម្មពួកគេ។
2014-07-25
តំណាងរាស្ត្រ ៧រូបរបស់គណបក្សសង្គ្រោះជាតិ ក្នុងនោះ គឺអ្នកស្រី មូរ សុខហួរ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានត្រូវអាជ្ញាធរកម្ពុជា ដោះលែងកាលពីថ្ងៃទី២២ ខែកក្កដា។ ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីជំនួបចរចារយៈពេលជាង ៥ម៉ោងរវាងមេដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
2014-07-25
ក្រោយពីមានការចរចាដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ ដែលអូសបន្លាយជិតមួយឆ្នាំមកហើយនោះ ទាំងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ បានបង្ហាញគោលជំហររៀងៗខ្លួនថា ជាជម្រើសល្អ និងជាជោគជ័យ។
2014-07-25
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យដឹងថា កិច្ចព្រមព្រៀងនយោបាយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ កក្កដា គឺជាកិច្ចព្រមព្រៀងមួយដែលនឹងមិនជួយឲ្យប្រទេសកម្ពុជា មានការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព នៅថ្ងៃអនាគត ដូចដែលពលរដ្ឋកម្ពុជា ទន្ទឹងរង់ចាំចង់បាននោះឡើយ។
2014-07-25
ស្ត្រីខ្មែរ ២នាក់ ត្រូវបានជនជាតិថៃ ចាប់រំលោភ និង ៤នាក់ ត្រូវបៀតបៀនផ្លូវភេទ ខណៈពួកគេទាំង ៦នាក់នោះ ឈប់សំចតក្នុងផ្ទះសំណាក់មួយនៅម្តុំផ្សារឡុងគឿ ក្នុងទឹកដីថៃ ដើម្បីរង់ចាំមេខ្យល់មកទទួលយកទៅធ្វើការបន្តនៅកន្លែងផ្សេងទៀត។
2014-07-24
អង្គការជនពិការកម្ពុជាសហការជាមួយអង្គការជនពិការអន្តរជាតិ រៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការទទួលព័ត៌មានរបស់ជនពិការនៅព្រឹកថ្ងៃទី ២៥ ខែកក្កដា នៅសណ្ឋាគារភ្នំពេញ។
2014-07-24
ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ សម្រេចឈប់សាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ករណីហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ រវាងកងសន្តិសុខសាលារាជធានីភ្នំពេញ និងអ្នកតវ៉ា កាលពីថ្ងៃទី ១៥ កក្កដា។
2014-07-24
ប្រធានអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម ចេញសេចក្ដីបង្គាប់ឱ្យប្រធានមន្ទីរឃុំឃាំង នាំខ្លួនជនជាប់ចោទ នួន ជា និង ខៀវ សំផន ចូលសាលសវនាការនៅថ្ងៃទី៣០ កក្កដា សប្ដាហ៍ក្រោយនេះ។
2014-07-24
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យដីធ្លី និងធនធានធម្មជាតិ ស្នើឲ្យក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់ លោកឧកញ៉ា ទ្រី ភាព និងអាជ្ញាធរខេត្តពោធិ៍សាត់ បង្កើតយន្តការច្បាស់លាស់ ដើម្បីពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់ថ្មដា នៃស្រុកវាលវែង។
2014-07-24
ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងមានការព្រួយបារម្ភចំពោះដំណាំដំឡូងមីរបស់ពួកគាត់ ដែលកំពុងជួបនឹងជំងឺម្យ៉ាង គឺជំងឺផ្សិត ដែលរីករាលដាលលើដំណាំពួកគាត់ស្ទើរគ្រប់កន្លែង។