ប័ណ្ណសារព័ត៌មាន
2014-07-24
ពលរដ្ឋច្រើនគ្រួសាររស់នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ គ្រោងប្ដឹងម្ចាស់សំណង់សណ្ឋាគារ សុខា ភ្នំពេញ ពីបទរំលោភយកដីដែលពួកគាត់កំពុងកាន់កាប់។ បញ្ហានេះ តំណាងសាលារាជធានីភ្នំពេញ ណែនាំឲ្យប្ដឹងទៅតុលាការ។
2014-07-24
បក្សសង្គ្រោះជាតិនឹងរៀបចំសន្និបាតបក្សខ្លួននៅថ្ងៃទី ២៧ ខែកក្កដា លើទីធ្លាសួនច្បារមុខវត្តបទុមក្បែរផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានអ្នកចូលរួមប្រមាណ៥ពាន់(៥០០០)នាក់។
2014-07-24
ស្ត្រីជាពលករមួយចំនួនដែលបានបញ្ជូនទៅធ្វើជាអ្នកធ្វើការតាមផ្ទះនៅប្រទេសសិង្ហបុរី បានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគេបានរាយការណ៍ថា ជួបការលំបាកក្នុងពេលបំពេញការងារនៅទីនោះ។ បញ្ហានេះ បាននាំឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងសង្គមស៊ីវិលមានក្ដីបារម្ភខ្លាចការបញ្ជូនទៅប្រទេសនេះដើរតាមគំរូប្រទេសម៉ាឡេស៊ី។
2014-07-24
ក្នុងការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកស្ម័គ្រចិត្តមកពីអង្គការសង្គមស៊ីវិល និងបុគ្គលឯកជននានាជាង ២ពាន់នាក់ គ្រោងធ្វើជាអ្នកសង្កេតការណ៍ប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ សីហា ខាងមុខ។
2014-07-24
មន្ត្រីក្រសួងការពារជាតិ ឲ្យដឹងថា មានកងទ័ពមួកខៀវកម្ពុជា ក្នុងក្របខ័ណ្ឌ ឬជ្រកក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ជាង ១០នាក់ទៀត បានរងរបួសក្នុងបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសម៉ាលី (Mali)។ មន្ត្រីដដែលអះអាងថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤ មកដល់ពេលនេះ មានកម្លាំងមួកខៀវកម្ពុជា ១៣នាក់រងរបួស និងស្លាប់ ២នាក់នៅប្រទេសម៉ាលី។
2014-07-24
សហគមន៍ជនជាតិដើមព្នងនិងស្ទៀង ភូមិស្រែអំពិល ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អំពាវនាវជាថ្មីទៀតសុំឲ្យអាជ្ញាធរខេត្តនិងមន្ត្រីស្ថាប័នតុលាការ ស៊ើបអង្កេតករណីពុករលួយកាត់ដីត្រៀមបម្រុងសហគមន៍ ២៥០ហិកតារ ប្រគល់ទៅឲ្យក្រុមហ៊ុនសម្បទាន សុវណ្ណរាជសី ដោយពុំមានការឯកភាពពីប្រជាសហគមន៍។
2014-07-24
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានត្រូវរ៉ូវគ្នាលើការដោះស្រាយបញ្ចប់ជម្លោះនយោបាយដែលអូសបន្លាយជិត១ឆ្នាំ និងបានព្រមព្រៀងគ្នាដោះលែងបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញក្ដី តែសំណុំរឿងមេដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតុលាការកោះហៅទៅសាកសួរនៅថ្ងៃទី២៥ កក្កដា នេះ នៅមិនទាន់បញ្ចប់នៅឡើយ។
2014-07-24
សហព័ន្ធគមនាគមន៍ព័ត៌មានបច្ចេកវិទ្យា (ICT) បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅ ភ្នំពេញ នៅថ្ងៃទី២៤ កក្កដា ដើម្បីជំរុញវិស័យឧស្សាហកម្មខាងបច្ចេកវិទ្យាកម្ពុជា បានជឿនលឿន។
2014-07-24
ពលករខ្មែរជាង ២០ម៉ឺននាក់ ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជា វិញចាប់ពីចុងខែឧសភា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន ក្រោយពីបានចូលទៅធ្វើការខុសច្បាប់ក្នុងប្រទេសនោះ។ តាមការឲ្យដឹងពីពលករដែលត្រឡប់ពីប្រទេសថៃ វិញអះអាងថា បទពិសោធន៍ការងារ និងការរស់នៅប្រទេសថៃ នោះ មិនអាចអនុវត្តបានទាំងស្រុងទេនៅក្នុងប្រទេសកម្ពុជា ដែលមានទីផ្សារសេរីនោះទេ។
2014-07-24
ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានម្ខាង ៣រូប ចូលគាល់ព្រះមហាក្សត្រនៅថ្ងៃទី២៤ ខែកក្កដា វេលាម៉ោងប្រមាណ ៤រសៀល ដើម្បីទូលថ្វាយអំពីលទ្ធផលនៃការចរចារវាងបក្សទាំងពីរដែលបានធ្វើកាលពីថ្ងៃទី២២ កក្កដា កន្លងមកនេះ។
2014-07-24
ទីផ្សារអាកាសចរណ៍កម្ពុជាកើនឡើង ១០ភាគរយនៅត្រីមាសទី១ ដើមឆ្នាំ២០១៤ ទោះបីមានអស្ថិរភាពនយោបាយនៅប្រទេសជិតខាង និងទីផ្សារទេសចរណ៍វៀតណាមមកកម្ពុជា ថយចុះយ៉ាងណាក្ដី។
2014-07-23
នាយកមូលនិធិរបស់ ម៉ាដក្ស ចូលី ភីត (Maddox Jolie Pitt Foundation) លោក ស្តេហ្វាន បុហ្គណា (Stephan Bognar) បានសម្ដែងក្ដីបារម្ភចំពោះសុវត្ថិភាពរបស់ក្រុមអ្នកអភិរក្សព្រៃឈើនៅកម្ពុជា។
2014-07-23
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផ្ញើសារលួងចិត្តអ្នកគាំទ្រកុំឲ្យអន់ចិត្ត ពេលគណបក្សសង្គ្រោះជាតិ ចូលសភាជាមួយគណបក្សប្រជាជនកម្ពុជា។
2014-07-23
ប្រជាពលរដ្ឋ៩នាក់ តំណាងឲ្យ១៣៥គ្រួសារនៅភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយស៊ែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ធ្វើដំណើរមករាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្ដឹងទៅស្ថាប័នជាតិ និងអន្តរជាតិ។
2014-07-23
កាលពីថ្ងៃទី២២ កក្កដា អ្នកដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបចរចាគ្នាជាង ៥ម៉ោង នៅវិមានព្រឹទ្ធសភា។ ក្រោយការជួបគ្នានោះ គណបក្សទាំង២ បានចេញផ្សាយកិច្ចព្រមព្រៀងមួយមាន ៧ចំណុច។