ប័ណ្ណសារព័ត៌មាន
2014-08-31
ក្រសួងការពារជាតិ គ្រោងជ្រើសរើសទាហានបន្ថែមនៅចុងឆ្នាំ២០១៤ នេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ កាលពីចុងសប្ដាហ៍នេះ បញ្ជាក់នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយោធានៅខេត្តកំពង់ស្ពឺថា ទាហានដែលត្រូវជ្រើសតាំងនឹងក្លាយជាកម្លាំងស្នូលដើម្បីការពារជាតិ ព្រមទាំងរក្សាសន្តិសុខសុវត្ថិភាពសង្គម និងទប់ស្កាត់បាតុកម្មអនាធិបតេយ្យជាដើម។
2014-08-31
អង្គការសមាគមខ្មែរកម្ពុជាក្រោម និងយុវជនសម្រេចថា នឹងចាប់ផ្ដើមធ្វើការតវ៉ាប្រឆាំងនឹងការបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមនៅដើមខែតុលា ឆ្នាំ២០១៤ បន្តទៀត។
2014-08-31
អាជ្ញាធរខេត្តកោះកុង នៅថ្ងៃអាទិត្យ ទី៣១ សីហា បានចុះទៅជួបប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ដែលមានជម្លោះដីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនចិន ដើម្បីយកសំណើនៃការទាមទាររបស់ពួកគាត់ ដាក់ឲ្យក្រសួងពាក់ព័ន្ធដោះស្រាយ។
2014-08-31
សមាជិកក្រុមប្រឹក្សាស្រុក និងខេត្តរបស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យមើលឡើងវិញនូវការបង្កើត និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការចំនួនបីនៅថ្នាក់ខេត្តនិងស្រុក គឺគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ គណៈកម្មាធិការកិច្ចការសម្របសម្រួលបច្ចេកទេស និងគណៈកម្មាធិការលទ្ធកម្ម។
2014-08-31
មនុស្សប្រមាណ ៤០០នាក់ បានជួបជុំគ្នានៅថ្ងៃទី៣១ សីហា នេះ នៅទីរួមខេត្តសៀមរាប ចាត់តាំងពិធីជិះកង់រៃអង្គាសប្រាក់ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ការជិះកង់នេះ ចាប់ផ្ដើមពីចំណុចអាងក្រពើរហូតដល់ភ្នំក្រោម។ ប្រធានបទសម្រាប់ការជិះកង់នេះ គឺ "ជិះកង់ដើម្បីបរិស្ថាននិងសុខភាពកុមារ"។
2014-08-31
ជនជាតិដើមភាគតិចជាច្រើនអំបូរ នៅប្រទេសកម្ពុជា ដែលមិនងាយទទួលយកវប្បធម៌និងប្រពៃណីពីសង្គមស៊ីវិល័យ គឺពួកគេតែងរស់នៅពឹងផ្នែកលើតំបន់ភ្នំ និងព្រៃឈើសម្រាប់ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក៏ប៉ុន្តែរយៈពេលប្រហែល ៣ឆ្នាំមកនេះ ក្រុមជនជាតិដើមភាគតិចកួយ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងប្រឈមមុខនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមកពីបរទេស ឈូសបំផ្លាញព្រៃដែលជាកន្លែងពួកគេធ្លាប់ប្រកបរបរចិញ្ចឹមជីវិត។
2014-08-31
ចាប់ពីពាក់កណ្ដាលខែកញ្ញា តទៅ សាលារាជធានីភ្នំពេញ មិនគិតថ្លៃឈ្នួលជិះរថយន្តក្រុងចំពោះសិស្ស និស្សិត កុមារកម្ពស់ក្រោម ១ម៉ែត្រ ជនពិការ ព្រះសង្ឃ និងចាស់ជរាមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ។ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា ការកំណត់នេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
2014-08-31
ជនអន្តោប្រវេសន៍វៀតណាម ៦នាក់ ដែលចូលមករស់នៅខុសច្បាប់នៅខេត្តរតនគិរី ត្រូវបានចាប់បញ្ជូនទៅឲ្យអាជ្ញាធរវៀតណាមវិញ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យគ្រប់គ្រងជនអន្តោប្រវេសន៍ចាប់ផ្ដើមចុះស្រង់ស្ថិតិជនអន្តោប្រវេសន៍នៅក្នុងខេត្តនេះ។
2014-08-31
ក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យអប់រំយុវជនគ្រប់រូបត្រូវទទួលបានការបណ្ដុះបណ្ដាលស្មើៗគ្នា តាមកម្មវិធីសិក្សារបស់រដ្ឋយ៉ាងទាបបំផុតត្រឹមថ្នាក់ទី៩។
2014-08-30
តំណាងកម្មកររបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ចំនួន ៦រូប និងអ្នកគាំទ្រជាង ២០០នាក់ ដាក់ញត្តិទៅអង្គការសិទ្ធិមនុស្សមួយចំនួន ដើម្បីឱ្យជួយរកយុត្តិធម៌ដល់ពួកគាត់ដែលរងបួស។ ក្រុមកម្មករទាំងនេះ ក៏តវ៉ាចំពោះការដោះលែងអ្នកភូមិឡពាង ៥នាក់ចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំង។
2014-08-30
លទ្ធផលផ្លូវការនៃការប្រឡងបាក់ឌុប បង្ហាញថា សិស្សប្រមាណជាង ២៥% បានប្រឡងជាប់។ បញ្ហានេះ ថ្នាក់ដឹកនាំក្រសួងអប់រំ អះអាងថា វិធានការនេះមិនមែនជាការដាក់សម្ពាធដល់សិស្សានុសិស្សទេ តែជាការជួយឲ្យសិស្សមានអនាគតល្អ ឬមានការងារធ្វើល្អ។
2014-08-30
អ្នកជំនាញផ្នែកអភិរក្សប្រាសាទបុរាណ នៃអាជ្ញាធរអប្សរា ទទួលស្គាល់ថា ប្រាសាទតាព្រហ្ម គឺជាប្រាសាទមួយដែលមនុស្សគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទេសភាព និងដើមឈើធំៗដែលដុះនៅទីនោះ។
2014-08-30
ប្រជាពលរដ្ឋរស់នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលចោទប្រកាន់ក្រុមហ៊ុន សុវណ្ណវិវឌ្ឍន៍ ថាបានរំលោភយកដីធ្លីរបស់ពួកគាត់ បានប្រតិកម្មចំពោះក្រុមហ៊ុននេះដែលយកកម្លាំងប្រដាប់អាវុធ ដាក់កុងត្រូលបិទផ្លូវមិនឲ្យពួកគាត់ដឹកផលកសិកម្មឆ្លងកាត់ ដែលនាំឲ្យពួកគាត់ជួបការលំបាក។
2014-08-30
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខេត្តជាង១០ក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រឈមទឹកជំនន់ទឹកភ្លៀង ដោយសារតែការជះឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសកាត់ពីលើអាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។
2014-08-30
ប្រជាពលរដ្ឋរស់នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី៣០ ខែសីហា បាន នាំគ្នាចែកខិត្តប័ណ្ណនៅតាមផ្លូវជាតិលេខ៤៨ ដើម្បីផ្សព្វផ្សាយពីគម្រោងរបស់ខ្លួន ដែលនឹងហែញត្តិ ទៅដាក់ជូនអាជ្ញាធរពាក់ព័ន្ធ និងហែចូលរោងចក្រក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់ ដើម្បីទាមទារ ឲ្យដោះស្រាយបញ្ហាដីធ្លី។