ប័ណ្ណសារព័ត៌មាន
2014-09-30
ដីតាមព្រំដែនកម្ពុជាថៃ នៅប៉ៃលិន កំពុងរងការរំកិលខិត និងចូលគ្រប់គ្រងដោយទាហានថៃ។ ការរំកិលចូលមកគ្រប់គ្រងលើដីខ្មែរនេះ ដោយសារភាគីខ្មែរចេះតែចាត់ទុកតំបន់មួយចំនួន ថាជាតំបន់ “ស” ហើយអាជ្ញាធរខ្មែរមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅ បង្កបង្កើនផល និងសាងសង់ផ្ទះស្នាក់នៅ។
2014-09-30
ក្រសួងរ៉ែ និងថាមពល ចោទថា អ្នកដែលប្រឆាំងនឹងគម្រោងសង់ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង ថាជាអ្នករាំងស្ទះការអភិវឌ្ឍជាតិ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ដើម្បីបកស្រាយលម្អិតពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាយអារ៉ែង ស្ថិតនៅជួរភ្នំក្រវាញ ខេត្តកោះកុង។
2014-09-30
សមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងខេត្តរបស់គណបក្សសង្គ្រោះជាតិប្រមាណ ៥០នាក់ នាំគ្នាដង្ហែញត្តិដាក់ជូនអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ កញ្ញា។
2014-09-30
តុលាការកំពូល បើកសវនាការបីថ្ងៃជាប់គ្នា កាត់ទោសរឿងព្រហ្មទណ្ឌទាក់ទងអតីតមន្ត្រីនគរបាលរាជធានីភ្នំពេញ និងអតីតមន្ត្រីកងរាជអាវុធហត្ថ។
2014-09-30
ក្រុមគ្រូបង្រៀននៅវិទ្យាល័យ និងអនុវិទ្យាល័យនៅខេត្តក្រចេះ នាំគ្នាត្អូញត្អែរថា មន្ទីរអប់រំមិនបានបើកប្រាក់ម៉ោងជូនពួកគាត់រយៈពេលមួយឆ្នាំមកហើយ។ ពួកគាត់បញ្ជាក់ថា ការបើកប្រាក់ម៉ោងយឺតបែបនេះ វាធ្វើឱ្យលោកគ្រូអ្នកគ្រូទាំងអស់នឹងលែងចង់បង្រៀនថែមម៉ោងតទៅទៀត។
2014-09-30
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅយុវជនគណបក្សសង្គ្រោះជាតិ ម្នាក់ក្នុងចំណោម ៣នាក់ ឲ្យបំភ្លឺជុំវិញការចូលរួមធ្វើកុបកម្មប្រឆាំងអាជ្ញាធរមានសមត្ថកិច្ច នៅតំបន់ស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
2014-09-30
មន្ត្រីសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យកទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំទិវាគ្រូបង្រៀនពិភពលោក នៅព្រឹកថ្ងៃទី៥ ខែតុលា ប៉ុន្តែមិនអនុញ្ញាតឲ្យដើរហែក្បួនតាមផ្លូវសាធារណៈនោះទេ។
2014-09-30
ការប្រឈមមុខតានតឹងខាងសព្វាវុធដាក់គ្នារវាងទាហានខ្មែរថៃ ក្នុងរឿងជម្លោះព្រំដែននៅជុំវិញតំបន់ប្រាសាទព្រះវិហារ បានស្ងប់ស្ងាត់រយៈពេលជាង ៣ឆ្នាំមកហើយ។ ក៏ប៉ុន្តែ កាលពីថ្ងៃត្រង់ថ្ងៃទី២៩ ខែកញ្ញា ទាហានថៃ ដែលប្រចាំការពារព្រំដែនស្រុកណាំយឺន នៃខេត្តអ៊ូប៊ុនរ៉ាត់ថានី បានបាញ់កាំភ្លើងមកលើទាហានខ្មែរនៅច្រកអានសេះ បណ្ដាលឱ្យមានការបាញ់តគ្នាប្រហែលជា ៣នាទី។
2014-09-30
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអ្នកបុរីកីឡា ជាដើមបណ្ដឹងឲ្យចូលខ្លួនបំភ្លឺ ចំពោះករណីប្ដឹងចោទមន្ត្រីអាជ្ញាធរខណ្ឌ៧មករា ពីបទប្រើហិង្សាដោយចេតនាទៅលើស្ត្រីមានផ្ទៃពោះ ចាស់ជរា និងកុមារ នៅពេលពួកគាត់ចូលទៅរស់នៅក្នុងអគារទី៩ ដែលក្រុមហ៊ុនរបស់ អ្នកស្រី ស៊ុយ សុផាន កំពុងសាងសង់។
2014-09-30
ប្រជាពលរដ្ឋរស់នៅជិតបរិវេណក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ (Horng Ann Lum Phat) ក្នុងខេត្តរតនគិរី អះអាងថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌបញ្ចប់ទៅ មានកម្មករវៀតណាម រាប់សិបនាក់ ត្រូវបានគេដឹកជញ្ជូនពីប្រទេសវៀតណាម មកធ្វើការនៅក្នុងក្រុមហ៊ុននេះ។
2014-09-30
អាជ្ញាធរខេត្តបាត់ដំបង កំពុងសាងសង់រូបសំណាកមួយនៅរង្វង់មូលចម្ការចេក ខេត្តបាត់ដំបង បន្ទាប់ពីការរុះរើរូបហនុមានចាស់ចេញ។ រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋជាច្រើន រួមនិងអង្គការសង្គមស៊ីវិលផង ពុំដឹងថា រូបសំណាកនោះជាអ្វីនៅឡើយទេ។
2014-09-30
ប្រជាពលរដ្ឋមានទំនាស់ដីជាមួយក្រុមហ៊ុនចម្ការអំពៅរបស់ លោក លី យ៉ុងផាត់ នៅឃុំអមលាំង ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណ ២០០នាក់ នាំគ្នាមកតវ៉ាមុខអគារធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal) នៅភ្នំពេញ នៅរសៀលថ្ងៃទី៣០ កញ្ញា។
2014-09-30
នៅដើមសតវត្សទី១៦ ព្រះរាជាខ្មែរមួយអង្គ គឺព្រះបាទស្រីសុគន្ធបទ ត្រូវបានក្មេងវត្តមួយរូប ដែលកើតក្នុងអំបូរពលព្រះ គឺជាពូជអ្នកងារចាំបោសសម្អាតវត្ត វាយដណ្ដើមយករាជបល្ល័ង្កបាន។
2014-09-30
ប្រជាពលរដ្ឋខ្លះនៅឃុំស្រែណូយ ស្រុកវ៉ារិន ចម្ងាយ ៧០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប កំពុងព្រួយបារម្ភទៅលើអំពើចោរកម្មលួចម៉ូតូ ដែលកើតមានបន្តបន្ទាប់នៅតំបន់ពួកគេ ចាប់តាំងពីមុនរហូតមកដល់រដូវភ្ជុំបិណ្ឌ។
2014-09-29
តំណាងសហគមន៍ភូមិឡពាង ប្ដឹងតំណាងរាស្ត្រមណ្ឌលភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជាអ្នកស្រី ឡោក ខេង និងគ្រោងប្ដឹងម្ចាស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ទៅសាលាដំបូងរាជធានីភ្នំពេញទៀត ទាក់ទងនឹងការចេញមូលប្បទានប័ត្រមិនអាចបើកប្រាក់បាន។